» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9713 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699884 នាក់

ចិន​៤១​នាក់​នាំគ្នា​ជិះទូក​ឈើ​ចូល​ស្រុក​ខ្មែរ​មក​លិច​នៅ​កោះតាងសង្គ្រោះបានខ្លះ​នៅ​បាត់​ខ្លួន​៨​នាក់​ទៀត​!

 

​ព្រះសីហនុ​៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យ​ដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​នេះ ជនរងគ្រោះ​(​ជនជាតិ​ចិន​)​ដែល​ជួប​ហេតុការណ៍​លិច​ទូក​កណ្ដាល​ផ្ទៃសមុទ្រ​ជិត​កោះតាង ចំនួន​៣៣​នាក់​ត្រូវបាន​ជួយសង្គ្រោះ ប៉ុន្ដែ​អកុសល​ក្នុង​មាន​ចំនួន​៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។ ដោយឡែក នៅសល់​ចំនួន​៨​នាក់​ទៀត កំពុង​បន្ដ​ស្វែងរក​នៅឡើយ​។​ ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៣៣​នាក់​នោះ កម្ពុជា​ជួយសង្គ្រោះ​បាន​២៤​នាក់ និង​វៀតណាម​ជួយសង្គ្រោះ​បាន​៩​នាក់​។​a china boat1 

​លោក គួច ចំរើន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​គិត​មកដល់​ម៉ោង​នេះ កម្ពុជា​យើង​ជួយសង្គ្រោះ​ចំនួន​២១​នាក់ និង​សាកសព​៣​សព សរុប​ចំនួន​២៤​នាក់​។ វៀតណាម​ជួយ​សង្គ្រោះបាន​៩​នាក់ សរុប​៣៣​នាក់ នៅសល់​៨​នាក់​ទៀត ដែល​កំពុង​ស្វែងរក​»​។​​គួរ​ជម្រាប​ថា ហេតុការណ៍​លិច​ទូក​ដែល​ផ្ទុក​មនុស្ស​ចំនួន​៤១​នាក់​នេះ បាន​កើតមានឡើង​នៅវេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​លើ​ផ្ទៃ​ទឹក បាន​រួមដៃគ្នា​ចេញ​ជួយ​អន្ដរាគមន៍​សង្គ្រោះ​ភ្លាមៗ​។

ក្រោយពី​បានធ្វើ​ការសាកសួរ​ទៅលើ​ឈ្មោះ CHENGUI SHENG ភេទ​ប្រុស មកពី​ខេត្ត​ហ្វូ​ចៀន ប្រទេស​ចិន ជា​តំណាង​ជនរងគ្រោះ បាន​ប្រាប់ថា នៅលើ​ទូក​មាន​ជនជាតិ​ចិន​សរុប​ចំនួន ៤១​នាក់ ស្រី​០៣​នាក់​។​ឈ្មោះ​CHENGui Sheng ជនជាតិ​ចិន​ភេទ​ប្រុស ជនរងគ្រោះ​ដែល​បាន​លិច​ទូក​នោះបាន​ប្រាប់​សមត្ថកិច្ច​ថា ទូក​នេះ​បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ចិន​(​កំពង់ផែ​ក្វាង ចូ​វ​) តាមរយៈ​កប៉ាល​លឿន​០១​គ្រឿង នៅ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២២ រួច​បាន​សាង​មក​ទូក​ឈើ​០១​គ្រឿង នៅ​អំឡុង​ថ្ងៃទី​១៧ ខែកញ្ញា​ឆ្នាំ​២០២២​នៅ​សមុទ្រ​អន្តរជាតិ​ជាមួយ​តៃកុង​ទូក​ជនជាតិខ្មែរ​ចំនួន​០២​នាក់ និង​បាន​បន្ត​នៅលើ​ទូក​ឈើ​នោះ​រហូតដល់​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០២២ ទូក​ឈើ​នោះ​ខូច​ក៏​ចាប់ផ្តើម​លិច​បន្តិច​ម្តងៗ ទើប​មាន​ទូក​នេសាទ​១​គ្រឿង​ប្រភេទ​ទូក​អូស​ពណ៌​បៃតង មាន​មនុស្ស​ចំនួន​០៦​នាក់ បានមក​ទទួលយក​តៃកុង​ខ្មែរ​០២​នាក់​នោះ​ចេញទៅ​បាត់ ដោយ​ទុក​តែ​អ្នកធ្វើដំណើរ​នៅលើ​ទូក ក្រោយមក​ទូក​នេះ​ក៏បាន​លិច​បាត់​នេះ​នៅ​កណ្តាល​សមុទ្រ ។​


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​ឱកាសលោក​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ជំរុញ​អនុវត្ត​ផែនការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​-​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២២​បាន​ជំរុញ​ដល់​ក្រុម​ល្បាត​ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន ចំនួន​៨​នាក់​ផ្សេងទៀត នៅ​អង្គភាព​បង្ក្រាប​បទល្មើស​លើក​ផ្ទៃសមុទ្រ ខេត្ត​ព្រះសីហនុ​។​

​សម្រាប់​ការជួយ​សង្គ្រោះ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ បានប្រគល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ៨,០០០,០០០​រៀល ផ្ដល់ជូន​កងកម្លាំង របស់​អង្គភាព​បង្ក្រាប​លើ​ផ្ទៃសមុទ្រ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤០ (​មួយអង្គ​ភាព ទទួលបាន​៤,០០០,០០០​រៀល​) ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​បាន​ជួប​ឧបទ្ទវហេតុ​។​​ទោះបីយ៉ាងណា​រឿង​លិច​ទូក​ដឹក​ចិន​នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ពុំទាន់​បាន​បញ្ជាក់ថា ជនជាតិ​ចិន ដែល​ធ្វើដំណើរ​តាម​ផ្លូវទឹក​ឆ្លងដែន​ចូល​កម្ពុជា​បែបនេះ មាន​គោលបំណង​អ្វី និង​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ឬ​អត់​នៅឡើយ​ទេ​ក្នុងពេល​ដែលមាន​សាធារណជន​មួយចំនួន​សង្ស័យថា ជនជាតិ​ចិន​ដែល​ជួប​គ្រោះថ្នាក់​លិច​ទូក​នេះ ទំនង​ចាញ់បោក​មេខ្យល់ ដែល​ល្បួង​ពួកគេ​ឱ្យមកធ្វើ​ការខុសច្បាប់​នៅ​ខេត្ត​ព្រះសីហនុ​។​a china boat2 a china boat3 a china boat4 a china boat5 

​