» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5452 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695623 នាក់

ប្រជាពលរដ្ឋ​ចោទ​ស្មៀនឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​ថា​គៀបសង្កត់​ទារលុយ​ជា​ថ្នូ​និង​ការ​ស៊ី​ញ៉េ​!

​មណ្ឌលគិរី​៖ លោក ឱក ថេ​ង ស្មៀនឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​រង​ការចោទប្រកាន់ថា ជំរិត​ទារប្រាក់​ពី​ម្ចាស់​ចម្ការ​ស្វាយចន្ទី ចំនួន​១.០០០​ដុល្លារ ជា​ថ្នូរ​និង​បញ្ជាក់​សិទ្ធ​កាន់កាប់​ដីធ្លី និង​ករណី​លួច​ចុះហត្ថលេខា ជំនួស​លោក​មេឃុំ ជា​ថ្នូរ​និង​លុយ​១០០$​។​​បើទោះបី​យ៉ាងណា​រឿងនេះ លោក នួន សារ៉ន អភិបាលស្រុក​កែវ​សីមា បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ចាត់វិធានការ​អ្វី​ឡើយ​។​a keo seyma3 

​ករណីយ៍នេះលោក ខឹម សុផល ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កែវ​សីមា ក៍បាន​និយាយ​ក្នុង​ភាព​សង្ស័យថាៈ លោក នួន សារ៉ន អាចជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុង​រឿងរ៉ាវ​នេះ ទើប​លោក មិន​ចាត់វិធានការ​លើ​លោក ឱក ថេ​ង ស្មៀនឃុំ​ស្រែ​ឈូក​.! ។​​ករ​ណិ​យ៍​នេះដែរ ស្ដ្រី​ម្នា​ក់នៅ​ភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា បាន​អះអាងថាៈ​«​លោក ឱក ថេ​ង ស្មៀនឃុំ​ស្រែ​ឈូក ពិតជា​បាន​ក្លែង​ឯកសារ លួច​ចុះហត្ថលេខា ជំនួស​លោក តិ ឃិត មេឃុំ​ស្រែ​ឈូក ប្រាកដ​មែន​»​។​

​ខណៈ​លិខិតស្នាម​របស់​អ្នកស្រី​គឺ​លោក ឱក ថេ​ង ជា​អ្នក​ស៊ីញេ​ផ្ទាល់ដៃ ដោយពេល​នោះ អ្នកស្រី​ទៅ​សាលាឃុំ​ស្រែ​ឈូក ដើម្បី​សុំ​បញ្ជាក់​សិទ្ធ​កាន់កាប់​ដីធ្លី សម្រាប់​ខ្ចីប្រាក់​ពី​ធនាគារ​។​​ប៉ុន្តែ​លោក តិ ឃិត មេឃុំ មិន​នៅ ហើយ លោក ឱក ថេ​ង ស្មៀនឃុំ​ស្រែ​ឈូក បាន​និយាយថាៈ ចាំ​ខ្ញុំ​ស៊ីញេ​ជំនួស​លោក​មេឃុំ ឱ្យតែ​លុយ​១០០$​មក ។​​ទន្ទឹម​និង​នោះ អ្នកស្រី​ក៍​បានប្រគល់​លុយ​ឱ្យ​លោក ឱក ថេ​ង ចំនួន​១០០$ តាម​ការទាមទារ ។​លោក ឱក ថេ​ង ក៍បាន​បោះត្រា​ចុះ​លេខ​និង​ចុះហត្ថលេខា ជំនួស​លោក តិ ឃិត មេឃុំ​ស្រែ​ឈូក តែម្ដងទៅ​។​

​ចំណែក​លោក វ៉ាន់ រួន អាយុ​៥៥​ឆ្នាំ មុខរបរ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ប​ច្ចុ​ប្ប​ន្នៈ ភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ឯនេះ​វិញ​។​​បានបញ្ជាក់​ថាៈ លោក ឱក ថេ​ង ស្មៀនឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ពិតជា​បាន​ជំរិត​ទារប្រាក់​ពី​ខ្លួន​ចំនួន​១.០០០$​ប្រាកដ​មែន​។​​លោក វ៉ាន់ រួន អះអាងថាៈ ព្រោះតែ​ខ្លួន​ខ្វះ​ថវិកា​ដើមទុន សម្រាប់​ថែទាំ​ដំណាំ​”​ស្វាយចន្ទី​”​។​​លោក បានស្នើ​សុំឱ្យ​រដ្ឋបាល​ឃុំ​ស្រែ​ឈូក ជួយ​បញ្ជាក់​សិទ្ធ​កាន់កាប់​ដីធ្លី ដើម្បី​បំពេញបែបបទ​ខ្ចីប្រាក់​ពី​ធនាគារ​ចំនួន​៣.០០០$​។​

​ប៉ុន្តែ​ផ្ទុយទៅវិញ​នៅ​ថ្ងៃទី​២៣.០៦.២០២២ ពេលទៅដល់​សាលាឃុំ បែរជា​លោក តិ ឃិត មេឃុំ​ស្រែ​ឈូក មិន​ស៊ីញេ​ឱ្យ ដោយ​រុញ​ឱ្យទៅ​ជួបចរចា ជាមួយ​ស្មៀនឃុំ​ជាមុនសិន ទើប​ចុះហត្ថលេខា​តាម​ក្រោយ​!​។​
​លោក វ៉ាន់ រួន បន្តថាៈ នៅពេល​ខ្លួន​ជួប​ផ្ទាល់​ជាមួយ​លោក ឱក ថេ​ង ស្មៀនឃុំ​ស្រែ​ឈូក ស្រាប់តែ​លោក ឱក ថេ​ង បានកំណត់​ទារ ប្រាក់​ពី​លោក​ចំនួន​១.០០០$ ជា​ថ្នូរ​និង​ធ្វើលិខិត​បញ្ជាក់​កម្ម​សិទ្ធ​អោយ​។​
​ក្នុងនោះ​លោក វ៉ាន់ រួន ក៍បាន​សម្របសម្រួល​សុំ​ថ្លៃ និង​តថ្លៃ​ផ្ទាល់មាត់​ជាមួយ​លោក ឱក ថេ​ង ។​ពោលគឺ ដំបូង​លោក វ៉ាន់ រួន ឱ្យចំ​នួន​៥០$ ហើយ​បន្ត​ឡើងដល់​៥០០$ ។​​ប៉ុន្តែ​លោក ឱក ថេ​ង នៅតែ​មិន​ព្រម​ដោយ​ប្រកាន់​ភ្ជាប់​ថាៈ​ទាល់តែ​១.០០០$ ទើប​ខ្លួន បោះត្រា​និង​ធ្វើលិខិត​បញ្ជាក់​ឱ្យ​។​

​បើតាម​លោក វ៉ាន់ រួន មូលហេតុ​ដែល​លោក ឱក ថេ​ង ស្មៀនឃុំ​ស្រែ​ឈូក ជំរិត​ទារប្រាក់​ពី​លោក​យ៉ាងច្រើន​រហូតដល់ ១.០០០$ បែបនេះ មិនមែន​មកពី​អត់​ស្នាម​មេដៃ អ្នក​ជាប់​ព្រំ ឬ​ដីព្រៃ​ដី​រដ្ឋ​អ្វី​ទេ​..!​។​
​ពោលគឺ​មកពី​លោក ឱក ថេ​ង សម្លឹង​ឃើញថាៈ ឯកសារ​បញ្ជាក់​សិទ្ធ​ដីចម្ការ​ស្វាយចន្ទី របស់លោក ស្ថិតនៅ​ភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា មាន​ទំហំ​ធំ រហូតដល់​១០​ហិកតា ហេតុនេះ​ឱ្យប្រាក់​បន្តិចបន្តួច​មិន​ប្រថាប់ត្រា មិន​ធ្វើឱ្យ​ទេ​។​

​រឿងនេះ​រដ្ឋបាល​ឃុំ​ស្រែ​ឈូក​.​ចេញ​លិខិត​បដិសេធចោល ថាៈ​«​ឯកសារ​ដី​ដែល​លោក វ៉ាន់ រួន ស្នើសុំ​បញ្ជាក់​សិទ្ធ​នោះ មិនមាន​ស្នាម​មេដៃ​អ្នក​ជាប់​ព្រំ ហើយ​លោក វ៉ាន់ រួន ប្រុង​ផ្ដិតមេដៃ​ជំនួស​អ្នក​ជាប់​ព្រំ​។​
​តែ​រដ្ឋបាល​ឃុំ​ស្រែ​ឈូក មិន​ព្រម​បោះត្រា​ឱ្យ ព្រោះ​ដី​នៅ​ចំណុច​នោះ​ស្ថិតក្នុង​ដែន​គ្រប់គ្រង របស់​រដ្ឋបាល​ព្រៃឈើ ជា​ដី​មិនទាន់​ស្របច្បាប់ ទើប​លោក វ៉ាន់ រួន ខឹង​ចោទ​អាជ្ញាធរ​ឃុំ​ស្រែ​ឈូក ។​​រដ្ឋបាល​ឃុំ​បញ្ជាក់ថាៈ លោក វ៉ាន់ រួន មិនមែនជា​ពលរដ្ឋ នៅ​មូលដ្ឋាន​នេះ​ទេ លើស​ជា​នេះ​ទៅទៀត​។​​រដ្ឋបាល​ឃុំ​ស្រែ​ឈូក បាន​ស្នើឱ្យ​សារព័ត៌មាន ដែល​បាន​ផ្សាយ​តាម​ការលើកឡើង​របស់​លោក វ៉ាន់ រួន ធ្វើការ​ផ្សាយ​បកស្រាយ​ឡើងវិញ​ទៀតផង​»​។​

​ទាកទង​ករណី​យ៍​នេះ​លោក ឃិន សុខ​នង​តី​ត​មេឃុំ​បាន​និយាយថាៈ ស្នាម​មេដៃ​អ្នក​ជាប់​ព្រំ​ស្រួល​ផ្ដិត​ទេ​បើ​ត្រូវការ​មែន​.? ហើយ​បើ​ថាៈ ដី​នោះ​ជា​ដី​រដ្ឋបាល​ព្រៃឈើ ។​​ហេតុអ្វី​ឱ្យគេ​កាន់កាប់​ដាំ​”​ស្វាយចន្ទី​”​ជិត​១០​ឆ្នាំ​មកហើយ​មិន​ហាមឃាត់​.? ហេតុអ្វី​ចុះហត្ថលេខា បញ្ជាក់​កម្ម​សិទ្ធ​ដី​ផ្សេងៗ ដែល​នៅក្បែរនោះ ក្នុង​តំបន់​តែមួយ ភូមិសាស្ត្រ​តែមួយ​..?​។​​លោក ឃិន សុខន បន្តថាៈ ករណី​ទារប្រាក់​ពី​អ្នក​ទៅ​ទទួល​សេវា​ពី​សំណាក់ លោក ឱក ថេ​ង ស្មៀនឃុំ​ស្រែ​ឈូក​”​មិនមែនជា​លើក​ទី​១​ទេ​”​គឺ​ច្រើនលើកច្រើនសារ​ហើយ ។​​ក្នុងនោះ​ក៍មាន​ការលួចបន្លំ ចុះហត្ថលេខា ជំនួស​លោក​មេឃុំ ជាច្រើន​ករណី​ទៀតផង​!​។​ប្រភព​កាសែត​ដើម​រាំង​a keo seyma a keo seyma1 a keo seyma2 a keo seyma4 a keo seyma5 a keo seyma6 


​