» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5210 នាក់

ម្សិលមិញ 12070 នាក់

សរុប 18558849 នាក់

ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​?

 

រតនគិរី​៖ ដី​រដ្ឋ​រាប់រយ​ហិកតា​ស្ថិតនៅ​ទីតាំង​ផ្សេងគ្នា​ក្នុងស្រុក​កូន​មុំ ខេត្តរតនគិរី​ចំនួន​២​កន្លែង ត្រូវបាន​គេ​លួច​កាប់​ទន្ទ្រាន​យក​ដាំ​កូន​កៅស៊ូ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​មិន​ស្របច្បាប់​។ ករណីនេះ លោក ខ័​ណ្ឌ ចំណាន អភិបាលរង​ខេត្តរតនគិរី ទទួលបន្ទុក​កិច្ចការ​ដីធ្លី បាន ប្រាប់ នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៣​ថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ដល់ទី​តាំង​ដីព្រៃ ដែល​គេ​បានកា​ប់រាន​ដោយ​បំពាន​ច្បាប់​នោះ ដើម្បី​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ឲ្យ​ទទួលខុសត្រូវ​នៅ​ចំពោះមុខ​ច្បាប់​?​។​មិនដឹង​តើ​ហេតុអ្វី​ករណី​យ៍​ចឹ​ង​អាជ្ញា​មូលដ្ឋាន​ឃុំ​ស្រុក​មិន​រាយការណ៍​ទៅ​ខេត្ត​?.a land konmom 

​ដី​រដ្ឋ​រាប់រយ​ហិកតា​ដែល​កាប់​ព្រៃ​ទ​ន្រា​ន​យកទៅ​ដាំ​កូន​កៅស៊ូ​នោះ រួមមាន​៖*​ទី​១៖ មាន​ទីតាំងនៅ​ចំណុច​ព្រៃ​កា​ទឹង​*​ទី​២៖ នៅក្បែរ​ភ្នំ​ថ្ម​គ្រែ​។ ដី​ទាំងពីរ​កន្លែង​នោះ​ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​។​
​មន្ដ្រី​នៅ​ស្រុក​កូន​មុំ​ម្នាក់​ដែល​សុំ​លាក់​ឆ្មោះ​បាន​ឲ្យ​ដឹងថា ដីព្រៃ​របស់​រដ្ឋ​រាប់រយ​ហិកតា​ដែល​រង​កា​កាប់បំផ្លាញ​កន្លងមក​នោះ បាន​ក្លាយជា​ចម្ការកៅស៊ូ និង​ចន្ទី​អស់​ទៅហើយ គឺ​ផ្ដើមចេញពី​មនុស្ស​មួយចំនួន​បាន ផ្ដល់​លុយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត កាប់​ទន្ទ្រាន​ព្រៃឈើ យក​ដី​នោះ​ជា​លក្ខណ​:​គ្រួសារ​។​

​មន្ត្រី​រូបនោះ​បាន​ពន្យល់ថា «​គ្មាន​ពលរដ្ឋ​ណា​ប៉ះពាល់​ដីព្រៃ​របស់​រដ្ឋ​បានទេ បើ​គ្មាន​មន្ត្រី​ខិលខូច​គប់គិត​គ្នា​នៅ​ពីក្រោយ គឺ​គេ​បាន​តម្រូវ​ឲ្យ​គ្រួសារ​នីមួយៗ ទទួល​ដីព្រៃ​ចាប់ពី​៥​ទៅ​១០​ហិកតា ដែល​អាច​កាប់ឆ្ការ​សម្អាត​ព្រៃ​រួចរាល់ ហើយ​ម្ចាស់​លុយ​បាន​ដើរតួ​ជា​អ្នកទិញ​ដី​នោះ​រួច​ផ្ទេរកម្មសិទ្ធិ តាមរយ​:​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​មូលដ្ឋាន​នោះ រួច​បំ​លែង​ទៅជា​ដី​ស្របច្បាប់​របស់​អ្នក​ទី តែម្ដង​។ វិធី​នេះ​ត្រូវបាន​ក្រុម​អ្នកមាន​លុយ​មួយចំនួន កំពុង​ពេញនិយម​ប្រើ យក​ដី​រដ្ឋ​នៅ​ស្រុក​កូន​មុំ ទៅធ្វើជា​កម្មសិទ្ធិ​ជា​បន្ដបន្ទាប់ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​នៅ​ស្ងាត់ស្ងៀម​ធ្វើគរ​ធ្វើ​ថ្លង់ មើល​អ្វី​ក៏​មិនឃើញ​នោះទេ​»​។​

​លោក ពេ​ជ្យ ហ៊រ ប្រធាន​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ក្រហម កាលពីពេល​ថ្មីៗ​នេះ ប្រាប់​ឲ្យ​ដឹងថា កូនប្រុស​របស់លោក​ម្នា​ក់​ឈ្មោះ ប៉ាវ បាន​ទិញ​ដី​នៅ​ចំណុច​ព្រៃ​កា​ទឹង​នោះបាន​ចំនួន​១០​ហិកតា និង​បាន​ដាំ​កូន​កៅស៊ូ​រួច​មួយចំនួន ហើយ​នៅលើ​ដី​នោះ​។ ថ្ងៃក្រោយ​បើ​រដ្ឋ​ត្រូវការ​ដី​នោះ លោក​ក៏​ឲ្យ​កូន​ប្រគល់​ដី​នោះ​ជូនទៅ​រដ្ឋ​វិញ​ដោយ​ឥត​លក្ខខណ្ឌ​ទេ​។​​ដោយឡែក​លោក សេក ហៃ អភិបាលស្រុក​កូន​មុំ​កន្លងទៅ​ថ្មីៗ ក៏បាន​ប្រាប់ថា ដី​នោះ​នៅ​ចំណុច​ណា លោក​នឹង​ឲ្យ​នគរបាល និង​អាវុធហត្ថ​ស្រុក​ទៅ​ស្រាវជ្រាវ​។​

​លោក ថោ ប៊ុន​ថេត ប្រធាន​ភូមិបាល​ស្រុក​កូន​មុំ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដី​រាប់រយ​ហិកតា​ស្ថិតនៅ​ទីតាំង​ដូចខាងលើ​នោះ បើទោះជា​គេ​ខំ​ដាំ​ដំណាំ​យុទ្ធសាស្ត្រ (​ដំណាំ​កៅស៊ូ​) នៅ​ពេញ​លើដី​នោះ​ក៏​មិនអាច​ទៅធ្វើ​ប័ណ្ណ​សម្គាល់ កម្មសិទ្ធិ​បានទេ​។​​បើតាម​មន្ត្រី​ជំនាញ ដី​នោះ​រដ្ឋ​មាន​សិទ្ធិ​ដកហូតយក​នៅពេលណា​ក៏បាន​ដែរ ព្រោះ​មាន​ចំណង​៤​ចំណុច រួមមាន​៖*​ទី​១៖ ជា​ដី​រដ្ឋបាល​ឃុំ​ស្រុក​និង​ខេត្ដ​។*​ទី​២៖ ជា​ដី​ច្រករបៀង​របស់​ក្រសួងបរិស្ថាន​។*​ទី​៣៖ ជា​ដី​អចិន្ត្រៃយ៍​របស់​រដ្ឋ​.។*​ទី​៤៖ ជា​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ផងដែរ​៕a land konmom1