» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10492 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700663 នាក់

នគរបាល​កម្ពុជា ជួយសង្គ្រោះ​បុរស​សញ្ជាតិ​អាមេរិក​ម្នាក់ ដែល​ត្រូវ​ចាប់​បង្ខាំង​ទុក​ដោយ​ខុសច្បាប់​!


​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៥​នេះ បាន​ឲ្យ​ដឹងថា គណៈបញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៥ បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ជនរងគ្រោះ​ឈ្មោះ YU EMIL ភេទ​ប្រុស សញ្ជាតិ​អាមេរិក ដើមកំណើត​ចិនតៃវ៉ាន់ ដែល​ត្រូវបាន​ចាប់ជំរិត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ រួច​នាំយកមក​បង្ខាំង​ទុក​នៅក្នុង​ប្រទេស​កម្ពុជា​។​a kidnap tai1 

​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ស្វែងរក​ភ្លាមៗ រហូត​ឈានដល់​រកឃើញ​ជនរងគ្រោះ និង​សង្គ្រោះ​ឲ្យ​រួច​ផុតពី​ក្រុម​ឧក្រិដ្ឋជន​ដែលមាន​បណ្តាញ​ចាត់​តាំងនៅ​ប្រទេស​ថៃ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ក្រុមគ្រួសារ តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៥​។​​ជនរងគ្រោះ​បាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិនតៃវ៉ាន់​នៅ​ប្រទេស​ថៃ លួងលោម បោក​បញ្ឆោត​ឲ្យ​ធ្វើដំណើរ​ចេញពី​ខេត្ត​សៀង​ហៃ​ប្រទេស​ចិន មក​ប្រទេស​ថៃ ដើម្បី​ចូលរួម​កម្មវិធី​សម្ពោធ​ហាង​នំ​មួយកន្លែង​នៅ​ទីក្រុង​បាងកក ហើយ​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​ដាក់​ថ្នាំ រួច​ដឹក​បញ្ជូនមក​កម្ពុជា បង្ខាំង​ទុក ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​។​

​ក្រុម​ប្រតិបត្តិការ​នៃ​គណៈបញ្ជាការ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិនតៃវ៉ាន់​ដូចគ្នា ក្នុងចំណោម​បក្ខពួក​ផ្សេងទៀត ដែល​ទទួលខុសត្រូវ លើ​ការគ្រប់គ្រង​ជនរងគ្រោះ​មិនអោយ​រត់គេច និង​ធ្វើ​ទារុណកម្ម ដើម្បី​ឲ្យ​បណ្តាញ​ឧក្រិដ្ឋជន​នៅ​ប្រទេស​ថៃ ធ្វើការ​ទំនាក់​ទំនងជា​មួយក្រុម​គ្រួសារ​ទារប្រាក់​ដោះដូរ​នឹង​សុវត្ថិភាព​របស់​ជនរ​ង​គ្រោះ​។​​ជនរងគ្រោះ​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង តាមដាន​សុខភាព​ពី​សមត្ថកិច្ច​នគ​របាល​ជាតិ​កម្ពុជា និង​ត្រៀម​រៀបចំ​បែបបទ​ប្រគល់ជូន​តំណាង​ស្ថានទូត​អាមេរិក ដើម្បី​គ្រប់គ្រង​បន្ត និង​រៀបចំ​បែបបទ​ចាកចេញ ពី​កម្ពុជា​។​a kidnap tai a kidnap tai2 

​