វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2045 នាក់
ម្សិលមិញ 4250 នាក់
សរុប 16288920 នាក់
ស្វាយរៀង ៖ប្រជាពលរដ្ឋ រស់នៅភូមិក្អម ឃុំអង្គប្រស្រែ ស្រុករមាសហែក បានអោយ កាសែត ដឹងថា ឈ្មោះ ថាំង ជាឈ្មួញជ្រូកចាស់វស្សា តែងតែដឹកជញ្ជូនជ្រូក ពីស្រុកយួនខុសច្បាប់ ចូលមកខ្មែរ ជាច្រើនក្បាល ថែមទាំងនាំជ្រូកកូនតូច ៗទៀតផងចូល តាមរយះរថយន្តទំនើបៗ។
ជ្រូកធំតាមរថយន្តកូរ៉េ ក្នុងមួយយប់ៗ យកមកស្តុបទុកផ្ទះរបស់ខ្លួន បានយ៉ាងសុខស្រួល រងចាំឈ្មួញក្នុងស្រុក មកទិញកាប់លក់ចែកចាយ តាមផ្សារសំរោង នឹងលក់តាមកុងស៊ី មួយចំនួនទៀត ក្នុងភូមិសាស្ត្រ ស្រុករមាសហែក និងស្រុករំដួល នៃទឹកដីខេត្តស្វាយរៀង។សេចក្តីរាយការណ៍ឲ្យដឹងទៀតថា មានឈ្មួញជ្រូកជាច្រើននាក់ មកពីបណ្តាខេត្តនាៗ ចាំទទួលទិញជ្រូកនៅផ្ទះមេឈ្មួញ ឈ្មោះ ថាំង និងឈ្មួញក្នុងស្រុក នៃទឹកដីខេត្តស្វាយរៀងដឹកជញ្ជូនតាមរយះ រថយន្ត សាន់យ៉ុង នឹងម៉ូតូ យកទៅលក់បន្ត ឬកាប់លក់តាមតូបរៀងៗខ្លួនដោយសសុខស្រួល។សកម្មភាពជួញជ្រូកពីស្រុកយួនខុសាច្បាប់ដោយឈ្មួញឈ្មោះថាំងគឺប្រភពចំណូលរបស់ មេពេទ្យបសុសត្វខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋាន ទើបមេឈ្មួញរូបនេះ គេចផុតពីការបង្ក្រាប។ ការដែលដឹកជញ្ជួនជ្រូកពីស្រុកយួន ឆ្លងដែន ចូលមកខ្មែរ យ៉ាងសុខស្រួលបំផុតដោយសារមានការ បើកភ្លើងខៀវ ពីសំណាក់ លោកមេប៉ុស្តិ៍ច្រករបៀងខ្សែដែកជាសំខាន់។
អ្នករកស៊ីនិយាយថា លោកមេប៉ុស្តិ៍ច្រករបៀងខ្សែដែក ស្ថិតក្នុងស្រុករមាសហែក ជាអ្នកមានសិទ្ធិអំណាច បើកបារ៉ាល់ ទើបឈ្មួញជ្រូកឈ្មោះ ថាំង អាចនាំជ្រូកពីស្រុកយួន ចូលមកខ្មែរ បានយ៉ាងរលូន។ចូលក្នុងស្រុកមានការឃុបឃិត ពីសំណាក់ពេទ្យសត្វស្រុករមាសហែក នឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ផងដែរ ដោយមិនខ្វល់ពីជ្រូកវៀតណាមដែលមានជម្ងឺប៉េសជ្រូកអាហ្វ្រិកហើយត្រូវបានក្រសួងកសិកម្មហាមឃាត់នោះឡើយ។ប្រជាពលរដ្ឋ រស់នៅក្នុងភូមិក្អម ឃុំអង្គប្រស្រែសព្វថ្ងៃនេះពួកគាត់មួយយប់ៗ បានត្អូញត្អែរថា ថ្លង់ជ្រូកស្រែកដេកពុំលក់ នឹងជះក្លិនស្អុយ ដល់អ្នករស់នៅជិតខាង ទទូចសំណូមពរ លោក ប៉ែន ប៊ុនធី ប្រធានពេទ្យសត្វខេត្តស្វាយរៀង មេត្តាចាត់វិធានការក្តៅទៅលើមេឈ្មួញជ្រូក ល្បីឈ្មោះយូរខែយូរឆ្នាំ មកផងទានបើមិនបានទទួលលាភសក្ការៈពីឈ្មួញជ្រូកឈ្មោះថាំង៕