» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1685 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262795 នាក់

សមយុទ្ធ​យោធា​អាមេរិក​អាស៊ាន​ចាប់ផ្តើម​ពី​ថៃ​ចប់​នៅ​សឹង្ហ​បុរី​

 

​ថៃ​៖ នៅ​ថ្ងៃ​ចន្ទ​ទី​០២​ខែកញ្ញា​នេះ​នាវាចម្បាំង​៨​គ្រឿង យន្តហោះ​៤​គ្រឿង​និង​កងទ័ព​ជាង​មួយ​ពាន់​នាក់​មកពី​សហរដ្ឋ​អាម៉េរិក​និង​ក្រុម​ប្រទេស​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)១០​ប្រទេស បាន​ចូលរួម​សមយុទ្ធ​សមុទ្រ​រួម ដែល​ធ្វើ​ចូល​រហូតដល់​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​។​​សមយុទ្ធ​សមុទ្រ​អាស៊ាន​-​អាម៉េរិក​(AUMX)​លើកទីមួយ​រវាង​ប្រទេស​ក្នុង​តំបន់​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នេះ មាន​រយៈពេល​៥​ថ្ងៃ​ដោយ​ចាប់ផ្តើម​ធ្វើ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​Sattahip នៅ​ប្រទេស​ថៃ និង​បញ្ចប់​នៅ​ប្រទេស​សិង្ហ​បុរី​។​a army asean2 

​សមយុទ្ធ​នេះ​ធ្វើឡើង​ក្នុងពេល​ដែលមាន​ការចូល​ពាក់ព័ន្ធ​ច្រើនឡើង​របស់​អាម៉េរិក​នៅ​ក្នុង​តំបន់​ហើយ​កើតឡើង​ស្របពេល​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុម​ប្រទេស​អាស៊ីអាគ្នេយ៍​អំពី​សមុទ្រ​ចិន​ខាងត្បូង​ដែល​ផ្នែក​ខ្លះ​នៃ​សមុទ្រ​នេះ ត្រូវបាន​ទាមទារ​កាន់​កាប់​ដោយ​ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី វៀតណាម​និង​ហ្វីលីពីន​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​ផ្លូវការ នាយសេនាធិការ​កងទ័ព​ជើង​ទឹក​ថៃ បាន​លើកឡើងថា សមយុទ្ធ​រួមគ្នា​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​របស់​អាស៊ាន នៅក្នុង​ការ​ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជា​ទប់ទល់​នឹង​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​តាមផ្លូវ​សមុទ្រ ។​តែ​ថា វា​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទៅនឹង​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ដោយ​សមយុទ្ធ​នេះ​មិនមាន​ការហាត់​សម​ប្រតិបត្តិការ​សឹក​ណាមួយ​នោះទេ​។​

​លោក Joey Tynch ឧ​ត្ត​មនា​វី​អាម៉េរិក បាន​និយាយថា​” សមយុទ្ធ​AUMX នេះ​ជួយ​បង្កើន​ការការពារ​សន្តិសុខ​សមុទ្រ​ឱ្យ​ប្រសើរឡើង​ក្នុងការ​ព​ង្រឹ​ក​វិស័យ​ការពារ​សមុទ្រ​របស់​អា​ស៊ាន និង​ការពារ​ផលប្រយោជន៍​រួម​របស់​យើង​ដើម្បី ” តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច​សេរីភាព​និង​បើកចំហ​។ “​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​” (Free and Open Indo-Pacific) គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយ ដែល​អាមេរិក​ទើបនឹង​បានដាក់​ចេញ កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​៕a army asean a army asean1 a army asean3