» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6799 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666709 នាក់

អ៊ុយ​ក្រែ​ន និង​រុស្សី​រៀបចំ​កិច្ចពិភាក្សា​នៅ​តួ​គី​អំពី​ការនាំចេញ​គ្រាប់​ធញ្ញជាតិ

​ប្រទេស​តួ​គី ៖ មន្ត្រី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន នឹង​ជួប​ពិភាក្សាគ្នា​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​គី នៅ​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ជុំវិញ​ភាពជាប់គាំង​របស់​ការ​ដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ ដែល​បាន​ជំរុញ​ឱ្យ​តម្លៃ​ស្បៀងអាហារ​ពិភពលោក​ឡើង​ខ្ពស់ ខណៈ​ទីក្រុង​កៀវ បាន​អះអាងថា ខ្លួន​បាន​បំផ្លាញ​ឃ្លាំង​អាវុធ​រុស្ស៊ី​។​​ប្រទេស​តួ​ក​គី បានបង្ហាញ​ខ្លួន​ជា​អ្នកដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ត​ពាណិជ្ជកម្ម​គ្រាប់​ធញ្ញជាតិ​ឡើងវិញ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចពិភាក្សា​នេះ ដែល​នឹងមាន​ការចូលរួម​ពី​គណៈប្រតិភូ​អង្គការសហប្រជាជាតិ​ផងដែរ​។​a army ship 

​ប្រទេស​តួ​ក​គី បានប្រកាសថា កិច្ចចរចា​នៅ​ថ្ងៃ​ពុធ​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុង​គៀវ​នឹង​ព្យាយាម​រក​ដំណោះស្រាយ ដើម្បី​អនុញ្ញាតឱ្យ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ចាក​ចេញពី​កំពង់ផែ​ភាគខាងត្បូង​របស់ខ្លួន​។​
​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី លោក ហ៊ូ​លូ​ស៊ី អាកា (Hulusi Akar) បាន​លើកឡើងថា ពួកគេ​នឹង​ផ្តោតលើ​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ប្រកបដោយ​សុវត្ថិភាព​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​អ៊ុយ​ក្រែ​ន​គឺជា​ប្រទេស​នាំចេញ​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ប៉ុន្តែ​ការនាំចេញ​ត្រូវបាន​រារាំង​ដោយ​នាវាចម្បាំង​រុស្ស៊ី និង​គ្រាប់មីន​ដែល​ទីក្រុង​កៀវ បានដាក់​ពង្រាយ​នៅ​សមុទ្រ​ខ្មៅ​។ អ៊ុយ​ក្រែ​ន​ប៉ាន់​ស្មានថា គ្រាប់​ធញ្ញជាតិ​ប្រហែល ២៥​លាន​តោន ត្រូវបាន​ជាប់គាំង​នៅក្នុង​កំពង់ផែ​របស់ខ្លួន​។​

ក្នុង​សង្គ្រាម​រយៈពេល​ជាង ៥​ខែ​នេះ​ទន្ទឹម​និង​ការចូល​ចរចា​ដោះស្រាយ​បញ្ហា​ស្បៀង ទីក្រុង​កៀវ បានឱ្យដឹងថា ខ្លួន​បាន​វាយលុកទីក្រុងខឺសុនដោយបានបំផ្លាញ​ឃ្លាំង​អាវុធ​រុស្ស៊ី និង​បាន​អនុវត្ត​ប្រតិបត្តិការ​ពិសេស ដើម្បី​ដោះលែង​អ្នកទោស​យោធា រួម ទាំង មន្ត្រី យោធា និង អតីត មន្ត្រី ប៉ូលិស​នៅក្នុង​តំបន់​ឃឺ​សុន (Kherson) ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​ម៉ូស្គូ​។​​មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​បាន​គូសបញ្ជាក់ថា ការវាយប្រហារ​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​១១​កក្កដា​បាន​បំផ្លាញ​កាំភ្លើង​ធំ រថពាសដែក និង​ឃ្លាំង​ផ្ទុក​គ្រាប់រំសេវ​ក្នុង​ទីក្រុង​ណូ​វ៉ា​កា​កូវ​កា (Nova Kakhovka) ដែល​កាន់កាប់​ដោយ​រុស្ស៊ី​។​

សម្រាប់​អនុប្រធាន​អាជ្ញាធរ​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ទីក្រុង​ឃឺ​សុន លោកស្រី អេ​កា​តេ​រី​ណា ហ្គូ​បា​រេ​វ៉ា (Ekaterina Gubareva) បាន​និយាយថា អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​ប្រព័ន្ធ​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាម៉េរិក​ក្នុងការ​វាយប្រហារ​នៅ​ទីក្រុង​ណូ​វ៉ា​កា​កូវ​កា​។​​អាជ្ញាធរ​ក្រុង​ខឺ​សុន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​ប្រាំពីរ​នាក់ ដោយ​ធ្វើការ​កត់សម្គាល់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​៖ «​ឃ្លាំង​អាវុធ ក៏ដូចជា​ហាង ឱសថស្ថាន ស្ថានីយប្រេងឥន្ធនៈ និង​សូម្បីតែ​ព្រះវិហារ ត្រូវបាន​វាយប្រហារ​»៕

​