» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5677 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695848 នាក់

ថៃប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋ ក្រោយគ្រាប់បែកមួយគ្រាប់របស់យោធាមីយ៉ាន់ម៉ា ធ្លាក់ចូលក្នុងទឹកដីថៃ

 

ថៃឡង់ដ៍-មីយ៉ាន់ម៉ា៖ គ្រាប់បែកមួយគ្រាប់របស់មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងទឹកដីថៃ ដែលបង្ខំឱ្យអាជ្ញាធរថៃត្រូវជម្លៀសពលរដ្ឋខ្លួនទៅកាន់ទីតាំងសុវត្ថិភាពជាបន្ទាន់ ដើម្បីការពារអាយុជីវិតពីឥទ្ធិពលនៃសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា ដែលកំពុងរីករាលដាលដល់សន្តិសុខតាមព្រំដែនថៃ។a karaen 

កាសែតKhaosod Englishថាឲ្យដឹងថា៖យោធាមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារតាមអាកាស ដោយទម្លាក់គ្រាប់បែកចំនួន ៩ គ្រាប់ សំដៅលើមន្ទីរពេទ្យ និងសហគមន៍អ្នកស្រុករបស់ក្រុម KNU (សហភាពជាតិការ៉ែន) នៅក្បែរព្រំដែនថៃ ដែលបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជនដែលរស់នៅតាមព្រំដែន កាលពីថ្ងៃអាទិត្យ ។ទោះជាយ៉ាងណាប្រទេសថៃ មិនបានចាត់វិធានការបកទៅវិញឬឆ្លើយតបអ្វីឡើយ ពោលគឺបានត្រឹមប្រកាសពង្រឹងសន្តិសុខផ្ទៃក្នុងនិងបន្តតាមដានមើលសភាពការណ៍នៃសមរភូមិនៅមីយ៉ាន់ម៉ា ប៉ុណ្ណោះ។

តាមការផ្សាយរបស់ The Nation នៅថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២៦ ក្រសួងមហាផ្ទៃថៃ បានចេញបញ្ជាបន្ទាន់ឲ្យខេត្តចំនួន៤ជាប់ព្រំដែនមីយ៉ាន់ម៉ា ដូចជា Mae Hong Son, Chiang Mai, Chiang Rai និង Tak ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងឃ្លាំមើលសភាពការណ៍២៤ម៉ោងលើ២៤ម៉ោង ស្របពេលសមរភូមិប្រយុទ្ធនៅប្រទេសជិតខាង កំពុងក្តៅគគុក។ លើសពីនេះ ក្រសួងចេញបញ្ជាឲ្យអង្គភាពពាក់ព័ន្ធទាំងឡាយត្រូវពង្រឹងវិធានការសន្តិសុខ បង្កើនការល្បាត ពិនិត្យច្រកព្រំដែន និងតាមដានបើសិនជាសង្កេតឃើញបុគ្គលសង្ស័យ ជាពិសេសជនបរទេស។a karaen thai 

a karaen1