» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10329 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700500 នាក់

មេបក្ស​ប្រឆាំង​រុស្ស៊ី​លោក​ណា​វ៉ា​លី​ត្រូវបាន​ចាប់ខ្លួន​ពេល​មកពី​ព្យាបាល​ខ្លួន​នៅ​អាល្លឺម៉ង់​


​ប្រទេស​រុស្ស៊ី​៖​សកម្មជន​ប្រឆាំង​រុស្ស៊ី​លោក​អា​ឡិច​សី​ណា​វ៉ា​លី​(AlexeiNavalny)​ត្រូវបាន​ចាប់ខ្លួន​ពេល​វិលត្រឡប់​ពី​ព្យាបាល​ខ្លួន​ប្រទេស​អាល្លឺម៉ង​វិញ​ជាមួយ​ប្រពន្ធ​របស់លោក​ឈ្មោះ យូ​លៀ​(Yulia) ដល់​អាកាសយានដ្ឋាន​ស្សេរី​ម៉េ​យ៉េ​វ៉ូ​( Sheremetyevo )​នាទី​ក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​១៧ ខែមករា​។ a navaly russy2 

ប្រភពព័ត៌មាន​ឲ្យ​ដឹងថា​មាន​ប៉ូលីស​៤​នាក់​បាន​តាមដាន​លោក​ណា​វ៉ា​លី​(Navalny)​ពេលដែល​លោក​កំពុង​បំពេញ​នីតិវិធី​អន្តោប្រវេសន៍​ទៅ​ប្រទេស​រុស្ស៊ី​។ ជើងហោះហើរ Navalny ពី​ទីក្រុង​ប៊ែ​រ​ឡាំង​ពីដំបូង​ត្រូវបាន​គេ​គ្រោង​នឹង​ចុះចត​នៅ​ព្រលានយន្តហោះ វ​នុ​កូ​វ៉ុ​(Vnukovo)​ដែលមាន​អ្នកគាំទ្រ​រាប់រយ​នាក់​កំពុង​រង់ចាំ​ស្វាគមន៍​លោក​។​តែ​ការហោះហើរ​ត្រូវបាន​បង្វែរ​ទៅ​អាកាសយានដ្ឋាន Sheremetyevo នៅ​នាទីចុងក្រោយ “​សម្រាប់​ហេតុផល​បច្ចេកទេស​” ?​។​

​មន្ត្រី​ពន្ធនាគារ​រុស្ស៊ី​បាន​និយាយថា​សកម្មជន​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ច្បាប់​ហើយនឹង​ត្រូវ​ឃុំខ្លួន​រហូតដល់​ការជំនុំជម្រះ​នៅ​ចុងខែ​នេះ​។​ការកាត់ក្តី​នេះ​នឹង​សំរេច​ថា​តើ​ត្រូវ​ប្តូរ​ការព្យួរទោស​របស់​លោក Navalny ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៣.៥​ឆ្នាំ​ឬ​យ៉ាងណា​?​។ លោក​ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដែល​ទាក់ទង​នឹង​ករណី​ព្រហ្មទណ្ឌ​ចំនួន​៣​ផ្សេងទៀត​។​លោក អុល​ហ្កា​មី​ខែ​ឡូ​វ៉ា​(Olga Mikhailova)​មេធាវី​របស់​ណា​វ៉ា​លី​បាន​និយាយថា​កូនក្តី​របស់លោក​ត្រូវបាន​ឃុំខ្លួន​ដោយ​គ្មាន​ហេតុផល​ហើយ​បាន​ចោទប្រកាន់​អ្វីដែល​កំពុង​កើតឡើង​គឺ​ខុសច្បាប់​។​

ការចាប់ខ្លួន​លោក Navalny​ដោយ​អាជ្ញាធរ​រុស្ស៊ី​ក៏​ទទួល​ការរិះគន់​ពី​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​លោកខាងលិច​ភ្លាមៗ​ដែរ​។ ទីប្រឹក្សា​សន្តិសុខ​លោក​ចេក​ស៊ី​លី​វ៉ាន​( Jake Sullivan )​ក្នុង​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ចូ​បៃ​ដឹ​ន​(Joe Biden) បានស្នើ​ឱ្យមាន​ការដោះលែង​លោក​ណា​វ៉ា​លី​ដោយ​ព្រមាន​ថា​នរណាម្នាក់​នឹងត្រូវ​ទទួលខុសត្រូវ​។​​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​រិះគន់​ការចាប់ខ្លួន​លោក Navalny ថា​ជាការ​មិនអាច​ទទួលយក​បាន​ខណៈ​ក្រសួងការបរទេស​បារាំង​បាន​និយាយថា​ការផ្លាស់ប្តូរ​នេះ​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​ដោយ​ស្នើ​ឲ្យ​មេដឹកនាំ​បរទេស​“ គោរព​ច្បាប់​អន្តរជាតិ​” និង​“ ដោះស្រាយ​កិច្ចការ​ក្នុងស្រុក​” ។​នៅពេល​ឡើង​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​លោក Navalny បាន​និយាយថា​លោក​ជឿជាក់ថា​លោក​នឹងមិន​ត្រូវបាន​ចាប់ខ្លួន​ឡើយ​។​សកម្មជន​ប្រឆាំង​រូបនេះ​បាន​និយាយថា “​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​រយៈពេល​៥​ខែ​ចុងក្រោយ​សម្រាប់​ខ្ញុំ​។ ទីបំផុត​ខ្ញុំ​បានមក​ដល់ផ្ទះ​ហើយ​”​។​Navalny​អាយុ​៤៤​ឆ្នាំ​បាន​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការហោះហើរ​ពី​ស៊ី​បេ​រី​ទៅកាន់​ទីក្រុង​ម៉ូស្គូ​កាលពី​ខែសីហា​ឆ្នាំ​២០២០​និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​អូ​មើ​សរ​បស់​រុស្ស៊ី​មុនពេល​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ព្យាបាល​។​

​អ្នកជំនាញ​នៅ​បណ្តា​ប្រទេស​លោកខាងលិច​បាន​សន្និដ្ឋាន​ថា​Navalny​ត្រូវបាន​បំពុល​ជាមួយ​ភ្នាក់ងារ​សរសៃប្រសាទ​សូ​វៀត​Novichok​។​ប៉ុន្តែ​ទីក្រុង​ម៉ូស្គូ​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការចោទប្រកាន់​នេះ​។ វិមាន​ក្រឹម​ឡាំង​ហៅ​លោក​Navalny​ថា​ជា​”​អ្នកជំងឺ​ប៊ែ​កឡាំង​”​បាន​និយាយថា​សកម្មភាព​ផ្លូវច្បាប់​លើ​រូបលោក​នឹងត្រូវ​បានកំណត់​ដោយ​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​៕ (​ប្រភព​Reuters/ AFP)a navalY russy1 

​