» សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​ » ភ្លៀង​១​មេ​ក្រៅពី​ត្រជាក់ត្រជុំ​ផ្ទះ​១០០​ខ្នង​នៅ​ខេត្តបាត់ដំបង​របើករ​បាញ​ » K POP កូរ៉េ​អាច​នឹង​យក​ព្រះ​នាង​ចេណាចូល​សម្តែង​ក្នុង​កម្មវិធី​របស់ខ្លួន​ » ចរចារ​មិនត្រូវ​គ្នា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំការ​នៅ​ខេត្តមណ្ឌលគិរី​ផ្ទុះអាវុធ ៣​គ្រាប់​បាញ់​កង់ឡាន​ច្នៃ​ដឹកឈើ​ » អភិបាលខេត្ត​កំពង់ចាម​ជួប​អ្នកគ្រូ​លោកគ្រូ​រំលឹក អំពី​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​សម្តេច​តេ​ជោ​ » ប្រសាសន៍​សំខាន់ៗ​​នាឱកាស​សម្ពោធ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ប្រគល់​សញ្ញាបត្ររបស់សម្តេចតេជោ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2170 នាក់

ម្សិលមិញ 2568 នាក់

សរុប 12587232 នាក់

រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ព្រមាន​ដាក់ពន្ធនាគារ អ្នក​ដែល​បង្ហាញ​ការគាំទ្រ​ក្រុម​ឧទ្ទាម នៅលើ​បណ្តាញ​សង្គម​បន្ទាប់ពី​បាញ់រះ​សម្លាប់​កុមារ

ប្រទេស​មី​យ៉ាន​ម៉ា​៖ រដ្ឋា​បាល​យោធា​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​អង្គារ​នេះ បានប្រកាស​ព្រមាន​ប្រជាជន​ដែល​ផ្តល់​កម្លាំងចិត្ត​គាំទ្រ​ដល់ «​ចលនា​ក្រុម​ភេរ​វករ​» នឹងត្រូវ​ចាប់​ដាក់ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ សម្រាប់​ការ​ចុច Like ឬ Share មាតិកា​របស់​ក្រុម​ឧទ្ទាម នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២០ ខែកញ្ញា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​រដ្ឋមន្ត្រី​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ​នៃ​របប​យោធា លោក ហ្សរ មីន ទីន (Zaw Min Tin) បាន​លើកឡើងថា «​ក្រុម​ភេរ​វករ​» កំពុងតែ​ព្យាយាម​ស្វែងរក ការឧបត្ថម្ភ​ដើម្បី​យក​សម្លាប់​ជីវិត​ជនស្លូតត្រង់ នៅក្នុង​យុទ្ធនាការ​របស់​ពួកគេ សំដៅ​ធ្វើឱ្យ​ប្រទេស​ជួប​អស្ថិរភាព ដូច្នេះហើយ​ការផ្តល់​ការគាំទ្រ​ដល់​ពួកគេ នឹងត្រូវ​ទទួលរង​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​។​a burma spoke 

​លោក ហ្សរ មីន ទីន បាន​និយាយថា ការគាំទ្រ​ផ្តល់​កម្លាំងចិត្ត​លើ​បណ្តាញ​សង្គម ចំពោះ​រដ្ឋាភិបាល​ស្រមោល NUG ឬមួយ​ក៏​ចំពោះ កងកម្លាំងប្រដាប់អាវុធ PDF របស់​រដ្ឋាភិបាល​នេះ អាច​នាំទៅ​រកទោស​ជាប់ពន្ធនាគារ​រយៈពេល​ចាប់ពី ៣​ឆ្នាំ​ដល់​១០​ឆ្នាំ ហើយនឹង​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត សម្រាប់​អ្នក​ដែល​ហ៊ាន​ផ្តល់ជំនួយ​ជា​ថវិកា ក្នុង​តិចតួច​ប៉ុនណា​ក៏ដោយ​។​​ក្រៅពី​ការបង្ហាញ​ភាព​ផ្តាច់ការ​នេះដែរ​បើ​យោងតាម​អង្គការ​យូ​នី​សែ​ហ្វ​បាន​ឲ្យ​ដ​សឹង​ថា មាន​កុមារ​ចំនួន​១១​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​វាយប្រហារ​បាញ់រះ​តាម​ឧ​ត្ថ​ម្ភា​គ​ចក្រ ពីលើ​អាកាស​មួយ បង្កឡើង​ដោយ​កងទ័ព​ភូមា ពីលើ​សាលារៀន​មួយកន្លែង​ស្ថិតនៅ​ភាគ​ខាងជើង​។ ការវាយប្រហារ​បានកើត​ឡើង កាលពី​ថ្ងៃទី​១៦​កញ្ញា នៅ​ខេត្ត Sagaing មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ម៉ាន​ដា​ឡេ​។ ក្រៅពីនេះទៀត កុមារ​យ៉ាងហោច​១៥​នាក់​បាន​បាត់​ខ្លួន ហើយ​អង្គការ​យូ​នី​សែ​ហ្វ បាន​អំពាវនាវ ឲ្យ​ដោះលែង​ពួកគេ​វិញ​ជាបន្ទាន់ និង​ដោយ​សុវត្ថិភាព​បំផុត​។​

​យោងតាម​វីដេអូ​មួយ ដែល​សមាគម​ភូមា​មួយ​បាន​ទទួលបាន បានបង្ហាញ​ឲ្យ​ឃើញ​ស្នាម​ឈាម ប្រឡាក់​លើ​បន្ទះក្តារ​ក្នុង​ថ្នាក់រៀន ហើយ​គេ​ឃើញ​ស្ត្រី​ម្នាក់​ជា​ម្តាយ​អង្គុយ​យំសោក នៅក្បែរ​សាកសព​កុមារ​ម្នាក់ ដេកស្លាប់​ដោយមាន​ក្រណាត់​គ្របពីលើ​។ ដោយឡែក កម្លាំង​ការពារ​ប្រជាជន PDFD ដែលជា​ក្រុម​ប្រដាប់អាវុធ​ប្រឆាំង​របប​សិ​ក បាន​អះអាងថា កងទ័ព​របប​សិ​ក​ភូមា​បាន​បាញ់រះ និង​បាន​ដុត​ផ្ទះ​ប្រជាជន​ជាច្រើន​ខ្នង​។​
​នៅ​ថ្ងៃ​អង្គារ​ទី​២០​កញ្ញា​នេះ របប​សិ​ក​ភូមា បានបញ្ជាក់​ដោយបាន​ទទួល​ស្គាល់​ថា ពិត​ជាមាន​អ្នកភូមិ​ស្លាប់ និង​របួស​ច្រើន​នាក់​ពិតមែន នៅក្នុង​ប្រតិបត្តិ​ការដែល​កងទ័ព​បាន​ប្រើ​ឧ​ត្ថ​ម្ភា​គ​ចក្រ​ជាច្រើន​គ្រឿង ដើម្បី​បង្ក្រាប​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ នៅ​ខេត្ត Sagaing ។ ក៏ប៉ុន្តែ របប​សិ​ក​ភូមា បាន​ចោទថា គឺ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​នៅ​តំបន់​នោះទេ ដែល​បាន​យក​ភូមិ​ស្រុក និង​សាលារៀន​ធ្វើជា​ខែល និង​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីនោះ​។ កងទ័ព​ភូមា​អះអាង​ទៀតថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ ខ្លួន​បាន​រឹបអូស​យកបាន នូវ​គ្រាប់មីន ២៣​គ្រាប់ និង​គ្រាប់បែក​ច្នៃ​៨​គ្រាប់​។​

​ប្រតិកម្ម​ចំពោះ​ករណី​វាយប្រហារ​របស់​កងទ័ព​ភូមា បណ្តាល​ឲ្យ​ស្លាប់​កុមារ​ជាង​១០​នាក់​នេះ លោក Hassan Noor អគ្គនាយក​អង្គការ Save the Children ប្រចាំ​តំបន់​អាស៊ី បាន​លើកឡើងថា សហគមន៍​អន្តរជាតិ ត្រូវតែ​ថ្កោលទោស​អំពើ​នេះ ហើយ​ត្រូវតែ​ប្រឹងប្រែង​រួមគ្នា ដើម្បី​អាចឈាន​ទៅ​ចាប់​អ្នកទទួលខុសត្រូវ មក​ទទួលទោស​ឲ្យ​បាន​។ លោក​បាន​អំពាវនាវ​ផងដែរ ឲ្យ​សមាគម​អាស៊ាន ត្រូវតែ​ក្រោក​ឡើង ឈប់​នៅ​ស្ងៀម​តទៅទៀត​។​​គួររំលឹកថា គិត​ចាប់​ពីថ្ងៃ​ធ្វើ​រដ្ឋប្រហារ ខែកុម្ភៈ ឆ្នាំ​២០២១​មក កងទ័ព​ភូមា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប បង្ហូរឈាម​យ៉ាងខ្លាំង​ដៃ​បំផុត ទៅលើ​ក្រុម​ប្រដាប់អាវុធ​ប្រឆាំងនឹង​របប​សិ​ក ដោយ​មិន​គិត​ខ្វល់ ឬ​ការពារ​អាយុជីវិត​ជន​ស៊ី​វី​ល​ស្លូតត្រង់​ឡើយ​។ មាន ប្រជាជន​ស៊ី​វី​ល​ចំនួន​ប្រមាណ​២៣០០​នាក់ ត្រូវបាន​សម្លាប់ និង​១៥០០០​នាក់​ទៀត ត្រូវគេ​ចាប់​ដាក់​ឃុំ​។ បើតាម អង្គការសហប្រជាជាតិ យ៉ាងហោចណាស់ ប្រជាជន​ជាង​១​លាន​នាក់​បាន​ភៀសខ្លួន​ដោយសារតែ​ប្រតិបត្តិ​ការបង្ក្រាប​របស់​របប​សិ​ក​ភូមា នៅក្រោយពេល​រដ្ឋប្រហារ​៕a burma spoke1