» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8370 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698541 នាក់

ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ

 


ថៃឡង់ដ៍៖គណបក្សភឿថៃបានចេញមកបង្ហាញការគាំទ្រមានការត្រួតពិនិត្យនឹងរាប់សន្លឹកឆ្នោតឡើងវិញបន្ទាប់ពីមានការរកឃើញភាពមិនប្រក្រតីនៃការបន្លំសន្លឹកឆ្នោត។a pheu thai complain 

គណបក្សភឿថៃ បានអំពាវនាវឱ្យគណៈកម្មការរៀបចំការបោះឆ្នោត (EC) ស៊ើបអង្កេតជាបន្ទាន់ ចំពោះការចោទប្រកាន់ថាខ្វះតម្លាភាពនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដោយនិយាយថា ខ្លួនគ្មានការជំទាស់ចំពោះការរាប់ឡើងវិញទេ ប្រសិនបើវាជួយស្តារទំនុកចិត្តពីសាធារណៈឡើងវិញ។

សូមបញ្ជាក់ថាគណបក្សភឿថៃដែលមានសម្លេងជាង១០០កៅអីក្នុងសភាកាលពីអាណ្ណត្តិមុនបានធ្លាក់សម្លេងយ៉ាងគំហុកនៅក្នុងការបោះឆ្នោតជ្រើសរើសសភាកាលពីថ្ងៃទី៨កុម្ភៈសល់ប្រមាណជាង៧០កៅអី។

ទាក់ទងញ្ហាមកិនប្រក្រតីនេះដែរនៅថ្ងៃទី១១ ខែកុម្ភៈនេះ ក្រុមសិស្សនិស្សិត និងប្រជាពលរដ្ឋមួយចំនួន ដែលបានធ្វើសកម្មភាពតវ៉ានៅខាងក្រៅបរិវេណអគាររដ្ឋាភិបាល បានចូលទៅក្នុងអគារ បន្ទាប់ពីមន្ត្រីមិនអនុញ្ញាតឱ្យពួកគេប្រើភ្លើងអគ្គិសនី ដើម្បីបើកម៉ាស៊ីនបំពងសំឡេងសម្រាប់ថ្លែងសុន្ទរកថា។
ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅខាងក្នុង ដោយស្រែក និងទាមទារសមាជិក គណៈកម្មការបោះឆ្នោតឱ្យលាលែងពីតំណែង។ ពួកគេក៏បានអំពាវនាវឱ្យមនុស្សផ្សេងទៀត មកចូលរួមជាមួយពួកគេថែមទៀតផង។

តាមការផ្សាយរបស់ Amarin វិញបានឲ្យដឹងថាកាលពីថ្ងៃអង្គារទី១០ខែកុម្ភៈឆ្នាំ២០២៦ ក្នុងខេត្ត Chonburi មានភាពវឹកវរខ្លាំងនៅមណ្ឌលទី៣ បន្ទាប់ពីធ្លាយព័ត៌មានថា មន្ត្រីបានលួចដឹកជញ្ជូនហឹបឆ្នោតទៅទុកក្នុងឃ្លាំងងងឹតមួយនាពេលយប់។ លោក Wiroj Lakkhanaadisorn សមាជិកសភាបក្សប្រជាជន ក៏បានចុះទៅដល់ទីតាំងនោះដើម្បីតាមរកហឹបឆ្នោតដែល បាត់ដាន។

ចំណែកនៅខេត្ត Chai Nat អ្នកគាំទ្របក្សប្រជាជន បានសម្រុកទៅកាន់សាលាខេត្ត ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីរកឃើញថាចំនួនសន្លឹកឆ្នោតមានភាពមិនប្រក្រតី ពោលគឺសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោត រហូតដល់ជិត ៧ ០០០ សន្លឹក។

រីឯនៅខេត្ត Udon Thani, បេក្ខជនសមាជិកសភាម្នាក់បានសម្រុកទៅតវ៉ានៅមណ្ឌលគណៈកម្មាធិការខេត្ត ដោយសារតែគាត់បានបោះឆ្នោតឲ្យខ្លួនឯងផ្ទាល់ ប៉ុន្តែលទ្ធផលផ្លូវការដែលប្រកាសចេញមក បែរជាបង្ហាញថាលទ្ធផលរបស់គាត់គឺ «សូន្យសំឡេង» ទៅវិញ។

ងាកទៅ Pathum Thani មានការចោទប្រកាន់ថា មន្ត្រីបានយកក្រណាត់ទៅគ្របកាមេរ៉ាសុវត្ថិភាព (CCTV) នៅមណ្ឌលទី៧ ដែលធ្វើឲ្យមហាជនកាន់តែសង្ស័យពីភាពមិនស្មោះត្រង់។

នៅ ខេត្ត មហាសារ៉ាខាម ក្រុមនិស្សិតបានចេញមកតវ៉ាតាំងពីយប់រហូតដល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែភាពមិនប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត។

នៅរាជធានីបាងកកតែម្តង ដោយនិស្សិតថៃជាច្រើននាក់ បានលើកគ្នាទៅតវ៉ានៅមុខទីស្នាក់ការគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ក្នុងទីក្រុងបាងកក ដើម្បីទាមទារឲ្យមានការរាប់សន្លឹកឆ្នោតទូទាំងប្រទេសឡើងវិញ ចំពេលមានការចោទប្រកាន់អំពីការក្លែងបន្លំនិងទិញសន្លឹកឆ្នោត។

បាតុករទាមទារឲ្យមានការពន្យល់និងបញ្ជាក់ឲ្យច្បាស់អំពីករណីសង្ស័យជាច្រើនដូចជាការដាច់ភ្លើងពេលរាប់សន្លឹកឆ្នោតនៅមណ្ឌលខ្លះភាពមិនស៊ីគ្នារវាងលទ្ធផលដែលបានប្រកាសនិងចំនួនសន្លឹកឆ្នោតជាក់ស្តែង ការគូសសញ្ញារាប់សន្លឹកឆ្នោតមិនច្បាស់ ឬមិនមានតម្លាភាពនិងការសង្ស័យលើការកែបន្លំតួលេខ។មិនទាន់មានរបាយការណ៍អំពីអំពើហិង្សានោះទេ នៅពេលនេះ ខណៈអាជ្ញាធរនៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការនៅឡយ៕ប្រភព ៖ Khaosod Englisha pheu thai complain1 a pheu thai complain2 a pheu thai complain1