» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7615 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697786 នាក់

រុស្ស៊ី​ប្រកែក​ថា ចិន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​ឡើយ


​រុស្ស៊ី​៖ វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នូវ​ការលើកឡើង​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy ដែលថា​ប្រទេស​ចិន​កំពុង​ត្រូវបាន​ទាញ​ចូលទៅក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដោយ​បញ្ជាក់ថា​ទីក្រុង​ប៉េកាំង​មាន «​ជំហរ​តុ​ល្យា​ភាព​» នៅក្នុង​បញ្ហា​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​​ការបដិសេធ​នេះ​បានកើត​ឡើង បន្ទាប់ពី​លោក Zelenskiy បាន​អះអាងថា ទីភ្នាក់ងារ​ចារកម្ម​អ៊ុយ​ក្រែ​ន​បាន​រកឃើញ​ជនជាតិ​ចិន កំពុង​ប្រយុទ្ធ​នៅ​ខាង​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន តែ​ចិន​បាន​ព្រមាន​អ៊ុយ​ក្រែ​ន​កុំឱ្យ​ធ្វើការ​អត្ថាធិប្បាយ​ដែល​គ្មាន​ការទទួលខុសត្រូវ​។​a china army 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lin Jian បាន​ហៅ​ទីក្រុង​ប៉េកាំង​ថា​ជា «​អ្នកគាំទ្រ​យ៉ាងរឹងមាំ និង​ជា​អ្នកជំរុញ​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​» ហើយ​បាន​បញ្ជាក់ថា ប្រទេស​ចិន​តែងតែ​ព្យាយាម​ទប់ស្កាត់​ពលរដ្ឋ​របស់​ខ្លួន​ពី​ការចូលរួម​ប្រយុទ្ធ​ក្នុង​ជម្លោះ​នៅ​បរទេស​។​​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក Zelenskiy អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយថា ទីក្រុង​ម៉ូស្គូ​មិនបាន​ទាញ​ទីក្រុង​ប៉េកាំង​ឱ្យ​ចូលរួម​ក្នុង​ជម្លោះ​នោះទេ​។ លោក Peskov បាន​សង្កត់ធ្ងន់ថា «​ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​ជំហរ​តុល្យភាព​។ ប្រទេស​ចិន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ មិត្ត និង​សម​មិត្ត​របស់​យើង​។ លោក Zelenskiy គឺ​យល់ច្រឡំ​ហើយ​»​។​

​កាលពី​ថ្ងៃ​ពុធ ទី​៩ ខែមេសា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា ចារកម្ម​អ៊ុយ​ក្រែ​ន មាន​ព័ត៌មាន​អំពី​ពលរដ្ឋ​ចិន​ប្រហែល​១៥៥​នាក់ កំពុង​ជួយ​យោធា​រុ​ស្ស៉ី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​​លោក ហ្សេ​លេន​ស្គី បានលើកឡើង​ខាងលើ បន្ទាប់ពី​បាន​អះអាង​ក្នុង​សប្តាហ៍​នេះ​ថា ជនជាតិ​ចិន​២​នាក់ ដែល​ជួយ​រុ​ស្ស៉ី​ប្រយុទ្ធ ត្រូវបាន​ចាប់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយថា លោក​សង្ឃឹមថា សហរដ្ឋអាមេរិក នឹង​ជជែក​ជាមួយ​ទីក្រុង​មូ​ស្គូ អំពី​ការដាក់​ពង្រាយ​ជនជាតិ​ចិន នៅ​សមរភូមិ​អ៊ុយ​ក្រែ​ន​។​

​លោក ហ្សេ​លេន​ស្គី បាន​បន្តថា រុ​ស្ស៉ី​បាន​អូសទាញ​ពលរដ្ឋ​ចិន​ទៅ​ជួយ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​របស់ខ្លួន តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​ក្រុមមន្ត្រី​ចិន​ក៏បាន​ដឹង​អំពី​រឿងនេះ​ផងដែរ ខណៈ​ឥឡូវ​អ៊ុយ​ក្រែ​ន​កំពុង​ព្យាយាម​វាយតម្លៃថា តើ​ជន​ជាតិចិន​ទាំងនោះ មាន​ទទួលបាន​ការណែនាំ​ពី​ទីក្រុង​ប៉េកាំង ដែរ​ឬ​យ៉ាងណា​។ បើតាម​លោក ហ្សេ​លេន​ស្គី អ៊ុយ​ក្រែ​ន​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម ហើយ​ជឿថា អាចមាន​ជនជាតិ​ចិន​ច្រើន​ថែមទៀត ដែល​កំពុង​ជួយ​រុ​ស្ស៉ី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​។​

​លោក Andriï Sybiga រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម X ថា​សំដី​អះអាង​របស់​ភាគី​ចិន ដែល​តែងតែ​ប្រកាសថា​ខ្លួន​ជា​អ្នក​សន្តិភាព​និយម​នោះ គឺ​វា​លែងមាន​ន័យ​អ្វី​ទៀតហើយ ព្រោះ​មាន​ជនជាតិ​ចិន ជួយ​ប្រយុទ្ធ​ខាង​កងទ័ព​រុស្ស៊ី ដែលជា​ចោរ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ក្រសួងការបរទេស​ចិន បាន​ច្រានចោល​ការអះអាង​របស់​លោក ហ្សេ​លេន​ស្គី អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​ខាង​រុ​ស្ស៉ី ប្រយុទ្ធ​ក្នុង​សមរភូមិ​អ៊ុយ​ក្រែ​ន ហើយ​បាន​និយាយថា ទីក្រុង​ប៉េកាំង កំពុង​ផ្ទៀងផ្ទាត់​ស្ថានការណ៍​ជាមួយ​អ៊ុយ​ក្រែ​ន​។ ក្រសួងការបរទេស​ចិន បាន​គូស​បញ្ជាក់ទៀតថា រដ្ឋាភិបាល​របស់ខ្លួន តែងតែ​ទាមទារ​ឱ្យ​ពលរដ្ឋ​ចិន ចៀសវាង​តំបន់​ដែលមាន​ជម្លោះ​ប្រដាប់អាវុធ ហើយ​ជាពិសេស​នោះ ចៀសវាង​ចូលរួម​ពាក់ព័ន្ធ ក្នុង​ប្រតិបត្តិការ​យោធា​របស់​ភាគី​ណាមួយ​។​​គួរ​បញ្ជាក់ថា រុស្ស៊ី និង​ចិន​បានប្រកាស​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ «​គ្មាន​ដែន​កំណត់​» តែ​ប៉ុន្មាន​ថ្ងៃ​មុនពេល​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​បញ្ជា​ឱ្យ​កងទ័ព​រាប់ម៉ឺន​នាក់​ចូលលុកលុយ​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២៕a china army1 a russy china 
​