» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8295 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698466 នាក់

តុលាការ​ម៉ាឡេស៊ី​ចាប់ផ្តើម​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី​ណា​ជិព​រ៉ា​ហ្សា​ក់រឿង​ពុករលួយ​

 

​ម៉ាឡេស៊ី​៖​កាលពី​ថ្ងៃ​ពុធ​ទី​៣​មេសា​តុលាការ​ប្រទេស​ម៉ាឡេស៊ី​បានចាប់ផ្តើម​សវនាការ​អំពី​ករណី​ពុករលួយ​របស់លោក​ណា​ជីព រ៉ា​ហ្សា​ក់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អាយុ​៦៥​ឆ្នាំ​ដែល​ចាញ់ឆ្នោត​បន្ទាប់ពី​បាន​កាន់អំណាច​១០​ឆ្នាំ ។​a malaisia court 
​

ការជំនុំជម្រះ​នេះបានចាប់ផ្តើម​តាំងពី​ខែកុម្ភៈ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ដោយសារ​បញ្ហា​នីតិវិធី​។ មេធាវី​របស់លោក​ណា​ជីប​បាន​ដាក់សំណើ​ជាបន្ទាន់​មួយ​ដើម្បី​ទប់ទល់​នឹង​ការចោទប្រកាន់​នានា ដែល​រួម​មានការ​ចោទ​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ការលាង​លុយកខ្វក់ និង​ការរំលោភ​អំណាច​។

កាលពី ១០ ឆ្នាំមុន​នៅ​ថ្ងៃ​ពុធ​នេះ លោក​ណា​ជីប​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៦​របស់​ម៉ាឡេស៊ី ប៉ុន្តែ​កំហឹង​ជុំវិញ​រឿងអាស្រូវ​នៅ​មូលនិធិ​វិនិយោគ 1MDB បាន​នាំឱ្យ​លោក​ចាញ់​ការបោះឆ្នោត​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​។ ក្រុម​អ្នកស៊ើប​អង្កេត​អាមេរិក​និយាយថា​ប្រា​ក់ជាង ៤,៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​លួច​ពី​មូលនិធិ​រដ្ឋ​( 1MDB)​ដែល​លោក​ណា​ជីប​បង្កើត ដោយ​បក្ខពួក​របស់លោក​ណា​ជីប​នៅ​ចន្លោះ​ឆ្នាំ ២០០៩ និង ២០១៤​។

ពួកគេ​និយាយថា​លុយ​ទាំងនោះ​ត្រូវបាន​លាង​តាមរយៈ​គណនី​ធនាគារ​នៅក្នុង​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃទៀត​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ខ្សែភាពយន្ត​ហូលីវូដ​និង​ទិញ​សណ្ឋាគារ នាវា​ប្រណីត ស្នាដៃ​សិល្បៈ គ្រឿងអលង្ការ និង​វត្ថុ​ប្រណីតៗ​ផ្សេងទៀត​។​នៅ​ឆ្នាំ​២០០៩ ពេល​លោក ណា​ជីប រ៉ា​ហ្សា​ក់បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​លោក​ណា​ជីប​បាន​បង្កើត​ធនាគារ​រដ្ឋ ដើម្បី​យក​មូលនិធិ ទៅ​អភិវឌ្ឍន៍​និង​ធ្វើ​ទំនើបកម្ម​ប្រទេស ប៉ុន្តែ​មួយ​ភាគ​បួន​នៃ​មូលនិធិ​នោះ (៧៥០​លាន​ទៅ​ជាង​១​ពាន់​លាន​អាមេរិក​) បែរជា​ធ្លាក់ចូល​ក្នុង​គណនី​បុគ្គល​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ និង​ភរិយា សម្រាប់​ទិញ​សម្ភារៈ​ផ្ទាល់ខ្លួន ជា​វត្ថុ​សិល្បៈ​គំនូរ​ដ៏​ល្បីល្បាញ ជានា​វា​ដ៏​ប្រណិត គេហដ្ឋាន​នៅ​សង្កាត់ ម៉ា​ណា​តាន់ សហរដ្ឋអាមេរិក និង​ក្នុងប្រទេស​ជាច្រើន​ផ្សេងទៀត​នៅលើ​ពិភពលោក​។​

​មុននឹង​ឈានដល់​ការបើក​សវនាការ​នេះ ការអង្កេត​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ថ្មីដឹកនាំដោយលោកមហាធៀអាយុ៩៣ឆ្នាំដែល ទើប​ជាប់ឆ្នោត​កាលពី​ខែឧសភា ២០១៨ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ​អាជ្ញាធរ​រឹប​អូ​ប​វត្ថុតាង​ជា​របស់លោក​ណា​ជីប​និង​គ្រួសារ ៖ ទ្រព្យសម្បត្តិ​ជាង​២៤០​លាន​អឺរ៉ូ ១៤០០​ខ្សែក ៤២៣​នាឡិកា ២២០០​ជញ្ជៀន ១៦០០​កន្លាស់ មកុដ​ចំនួន​១៦​។ គឺជា​ការចាប់​បាន​ដ៏​ធំ ដែល​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិ​ម៉ាឡេស៊ី​ទេ​។​

លោក​ណា​ជីព​ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​នៅ​អាស៊ីអាគ្នេយ៍​តែ​ពីរ​បីនាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​នាំខ្លួន​មក​កាត់ទោស​បន្ទាប់ពី​បាត់បង់​តំណែង។ លោក​ណា​ជីប​បាន​បដិសេធថា​មិនបាន​ធ្វើ​ខុស​អ្វី​ទាំងអស់​។​a moha1 a nazip for life