» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8874 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699045 នាក់

បន្ទាប់ពី​ចាយលុយ​អស់​ជាង​៣​រយ​លាន​ដុល្លារ​សាលា​ក​ក្តី​ខ្មែរក្រហម​នៅ​បន្ត​៣​ឆ្នាំ​ទៀត​តែ​មិនដឹងថា​បាន​ថិ​ការ​ពី​ណា​?

​ភ្នំពេញ​៖ ប្រធានការិយាល័យ​កិច្ចការ​សាធារណៈ និង​ជាម​ន្ត្រី​អ្នកនាំពាក្យ​អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​) ឬ​ហៅថា សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០០៦ រហូតមកដល់​ខែសីហា ឆ្នាំ​២០២២ សាលាក្តី​កូនកាត់​មួយ​នេះ បាន​ចំណាយ​ថវិកា​ចំនួន​៣៣៧,៧០​លាន​ដុល្លារ ទៅលើ​ភាគី​ចម្រុះ កម្ពុជា​-​អង្គការសហប្រជាជាតិ​។ ក្នុងចំណោម​ថវិកា​ទាំងនេះ មានការ​ចំណាយ​របស់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​ចំនួន ៩៨,៦​លាន​ដុល្លារ និង​ភាគី​អន្តរជាតិ​ចំនួន ២៣៩​លាន​ដុល្លារ​។a court kr3 

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ពោលគឺ មុន​ការប្រកាស​សាលដីកា​លើ​សំណុំរឿង​០០២/០២ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ ខៀវ សំផន​លោក​នេត្រ​ភក្ត្រា​បញ្ជាក់ថា​៖​ម្ចាស់ជំនួយ​លើ​បេសកកម្ម​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក្នុង​រយៈពេល ១៦​ឆ្នាំ​មកនេះ មាន​ចំនួន ៣៩​ប្រទេស ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ឯកជន​ផងដែរ​។ ប្រទេស​ជប៉ុន​ជា​ម្ចាស់ជំនួយ​ធំជាងគេ មាន​ចំនួន ៨៨,២៦​លាន​ដុល្លារ ស្មើនឹង ៣១​ភាគរយ នៃ​ការចំណាយ​សរុប​របស់​តុលាការ​មួយ​នេះ​។

សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ ជា​ម្ចាស់ជំនួយ​ធំ​ទី​២ ដែល​បានផ្តល់​វិភាគទាន​ថវិកា និង​សម្ភារ​សរុប​ជា​ទឹកប្រាក់​ចំនួន ៤៥,៥​លាន​ដុល្លារ ស្មើនឹង​ប្រមាណ ១៤​ភាគរយ​។ ប្រទេស​អូស្ត្រាលី បានផ្តល់​ទឹកប្រាក់​៣៥​លាន​ដុល្លារ​, សហរដ្ឋអាមេរិក​ចំនួន ៣២​លាន​ដុល្លារ​, សហភាព​អឺរ៉ុប​ចំនួន ៣២​លាន​ដុល្លារ​, អាល្លឺម៉ង់ ១៤​លាន​ដុល្លារ​, ស៊ុយអែត​ចំនួន ១៤​លាន​ដុល្លារ​, អង់គ្លេស​ចំនួន ១៣​លាន​ដុល្លារ និង​បារាំង ១០​លាន​ដុល្លារ​។ ក្រៅពីនេះ​ប្រទេស​មួយចំនួនទៀត ក៏បានផ្តល់​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម​មួយ​នេះ​ផងដែរ​។

​សូមបញ្ជាក់ថា អ​.​វ​.​ត​.​ក ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​(UN) កាលពី​ខែមិថុនា ឆ្នាំ​២០០៣​។ តុលាការ​កូនកាត់​មួយ​នេះ ជា​តុលាការ​ឯករាជ្យ ម្ចាស់ការ មិន​ចំណុះ​រាជរដ្ឋាភិបាល ឬ​អង្គការសហប្រជាជាតិ​ទេ បង្កើតឡើង​ដើម្បី​ដំណើរការ​កាត់សេចក្ដី​ឧក្រិដ្ឋកម្ម​លើ​មេដឹកនាំ​កំពូលៗ​មួយចំនួន ដែល​បាន​ប្រ​ព្រឹ​ត្ដ​អំពើ​ប្រល័យ​ពួជ​សាសន៍​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងសម័យ​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥-១៩៧៩​។​សាលាក្តី​ខ្មែរក្រហម​ដែលជា​សាលាក្តី​ចម្រុះ​កម្ពុជា​-​អង្គការសហប្រជាជាតិ បានចាប់ផ្តើម​ដំណើរការ​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ និង​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ដែល​រួមមាន​៤​សំណុំរឿង គឺ​សំណុំរឿង ០០១ សំណុំរឿង ០០២ សំណុំរឿង ០០៣ និង​សំណុំរឿង ០០៤​។ ក៏ប៉ុន្តែ​សំណុំរឿង ០០២/០២ ប្រឆាំងនឹង លោក ខៀវ សំផន នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ ក្រៅពីនេះ សំណុំរឿង​ផ្សេងទៀត​ត្រូវបាន​បិទ​បញ្ចប់​អស់ហើយ​។​

​ទាក់ទង​ទៅនឹង​សំណុំរឿង ០០២/០២ ប្រឆាំងនឹង​លោក ខៀវ សំផន លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា សាលាក្តី​ខ្មែរក្រហម​នឹង​បិទ​បញ្ចប់​នីតិវិធី​ច្បាប់​របស់ខ្លួន​លើ​សំណុំរឿង​ទាំង​៤ ក្រោយ​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នៅ​ថ្ងៃទី​២២ ខែកញ្ញា ក៏ប៉ុន្តែ​តុលាការ​នេះ​ត្រូវការ​ពេលវេលា​៣​ឆ្នាំ បន្ថែមទៀត ដើម្បី​បញ្ចប់​ការងារ​ដែល​នៅ​សេសសល់ យោងតាម​កិច្ចព្រមព្រៀង​បន្ថែម​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​កាលពីពេល​កន្លងទៅនេះ​។​​លោក នេត្រ ភក្ត្រា បញ្ជាក់ថា​កិច្ច​ការដែល​នៅ​សេសសល់​ក្នុង​សាលាក្តី​នោះ​គឺ​ទី​១ ការគ្រប់គ្រង​បណ្ណសារ​នៃ​សំណុំរឿង​ទាំងអស់​ដែល​ត្រូវ​រក្សាទុក​តាម​ស្តង់ដារ​អន្តរជាតិ និង​ទី​២ គឺ​ការងារ​អប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​សមិទ្ធផល​នៃ​សាលាក្តី​ខ្មែរក្រហម​។​

​សូម​បញ្ជាក់ដែរថា ក្នុងចំណោម​សំណុំរឿង​សំខាន់ៗ​ចំនួន​២​នៃ​សាលាក្តី​ខ្មែរក្រហម​គឺ ០០១ និង​០០២ មានតែ​ជនជាប់ចោទ លោក ខៀវ សំផន ម្នាក់​ទេ ដែល​នៅមាន​ជីវិត​ក្នុង​វ័យ ៩១​ឆ្នាំ​។ ក្រៅពីនេះ មេដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត​បាន​បាត់​បង់ជីវិត​អស់ហើយ​អំឡុងពេល​នៃ​សវនាការ​រយៈពេល​១៦​ឆ្នាំ​មកនេះ នោះ​រួមមាន នួន ជា អៀង​សារី អៀង ធី​រិ​ទ្ធ និង​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ ឌុ​ច ជាដើម​៕a court kr a court kr1 a court kr4 

​