» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7705 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697876 នាក់

បញ្ញាវន្ត័ខ្មែរសមយ័សាធារណរដ្ឋប្រជាមានិតកម្ពុជាចំនួន៤រូប

 

លោកឈឹមសេរីភួនបញ្ញាវន្តខ្មែរមួយរូបបានសសេរក្នុងហ្វេសប៊ុកឲ្យដឹងថា:តំណាងរាស្រ្តអាណត្តិទី១ក្នុងរដ្ឋសភា នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ៖​​ ១.សមមិត្តចែម ស្ងួន, ២.សមមិត្តខៀវ កញារិទ្ធ, ៣.សមមិត្តវ៉ាន់ឌីកាអុន និង៤.សមមិត្តនារីលីដា (ព្រះអង្គក្សត្រីស៊ីសុវត្ថិមុនីពង្សសាវេតវង្ស)។ ការបោះឆ្នោតទូទាំងប្រទេសបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨១ មានបេក្ខជនចំនួន១៤៨រូប សំរាប់១១៧អាសនៈ​​​​​​។a jem sngoun 

សំណេរនេះលោកសេរីភួនមិនបានឲ្យដឹងថាតើលោកចែមស្ងួនលោកខៀវកាញ៉ារិទ្ធមកពីណាទេ។តែមានពត័មានខ្លះនិយាយថាលោកចែមស្ងួនធ្លាប់ធ្វើទូតខ្មែរចលនាតស៊ូសម្តេចឪនៅប្រទេសអាហ្វ្រិក១អាចជាប្រទេសនិហ្សេរីយ៉ាឬអាល់ហ្សេរី។ក្នុងពេលលោកហោណាំហុងធ្វើទូតនៅសហភាពសូវៀតរបស់សម្តេចសីហនុ។

លោកចែមស្ងួនជាអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ដែលមានលោកអ៊ុកប៊ុនឈឿនអ្នកតស៊ូជារដ្ឋមន្ត្រី។ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣លោកចែមស្ងួនបានឡើងជារដ្ឋមន្ត្រីក្រសួងយុត្តធម៍និងជាអ្នកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញម្នាក់ដែរ។

ក្នុងប្រវត្តិការងារលោកចែមស្ងួនមិនត្រូវគ្នាជាមួយលោកហោណាំហុងអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសអតីរដ្ឋកម្ពុជានិងជារដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបេទេសបន្ទាប់ពីព្រះអង្គម្ចាស់នរោត្តមសេរីវុធ។ចឹងហើយបានជាលោកចែមវិទ្យាកូនប្រុសរបស់លោកចែមស្ងួនដែលជាមន្ត្រីក្រសួងការបរទេសមិនសូវទទួលបានការយកចិត្តទុកដាក់នោះទេ។

សម្រាប់លោកវ៉ាន់ឌីកាអុនជាបញ្ញាវន្ត័ដែលរស់ពីរបបប៉ុលពត។ពេលចូលធ្វើការរបបសាធារណ:រដ្ឋប្រជាមាននិត្តកម្ពុជាបានបញ្ជូនគាត់ឲ្យទៅលាងខួរៀននយោបានម៉ាក់ឡេនីននៅប្រទេសវៀតណាមក្នុងពេលលោកមានជំនាញវិទ្យសាស្ត្រនយោបាយ។ក្រោយមកគេយកគាត់ឲ្យធ្វើជាអគ្គលេខាធិការរងក្រុមប្រឹក្សារណសិរ្សសាមគ្គីសង្គ្រោះជាតិដែលមានលោកយស់ប៉ោជាអគ្គលេខាធិការ។

លោកវ៉ាន់ឌីកាអុនក្រោយមកត្រូវបានគេតែងតាំងជាប្រធានអនុគណកម្មការស្រាវជ្រាវប្រវត្តិសាស្ត្របក្សដែលស្ថិតនៅក្រោមគណឃោសនាអប់រំមជ្ឈឹមមុននឹងលោកបានរត់ទៅសុំរស់នៅស្រុកបារាំងក្រោយមានកិច្វព្រមព្រៀងទីក្រុងប៉ារិសរហូតដល់រហូតសព្វថ្ងៃដោយមិនហ៊ានវិលមកស្រុកខ្មែរបើទោះជាមានការបើកភ្លើងខៀវពីសម្តេចតេជោហ៊ុនសែនក៏ដោយ។

សម្រាប់លោកខៀវកាញ៉ារិទ្ធលោកជាបញ្ញាវន្តដែលចូលមកនៅឆ្នាំ១៩៧៩ធ្វើជាកម្មាភិបាលចលនាមហាជន។ជាអ្នកប្រមូលបញ្ញាវន្ត័មកចូលធ្វើការសូម្បីសពសម្តេចវិបុលបញ្ញាសុខអានក៏ចូលធ្វើការតាមរយ:លោកខៀវកាញ៉ារិទ្ធដែរមុននឹងទៅធ្វើការនៅក្រសួងការបរទេសជាមួយសមមិត្តហ៊ុនសែន។

លោកកាញ៉ារិទ្ធជាអគ្គនាយកាសែតកម្ពុជាដែលជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានកាសែតតែបីប៉ុណ្ណោះ។កាសែតកម្ពុជាកាសែតកងទព័ដែលមានឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនជានិពន្ធនាយករងនិងកាសែតភ្នំពេញមានលោកទេសរដ្ឋមន្ត្រីឱមយ៉ិនទៀងជាចាងហ្វាង។

ក្រោយមកចាប់ពីឆ្នាំ១៩៨៧លោកខៀវកាញ៉ារីទ្ធបានអមដំណើរសមមិត្តហ៊ុនសែនប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីបើកការចរចារជាមួយក្រុមសម្តេចឪនរោត្តមសីហនុប្រធានរដ្ឋាភិបាលចំរុះត្រីភាគី។

លោកខៀវកាញ៉ារិទ្ធធ្លាប់រលាកទឹកក្តៅនយោបាយម្តងក្រោយការបោះឆ្នោត១៩៩៣ដោយសម្តេចតេជោធីបទុកមិនហៅប្រើពេលបង្កើតរដ្ឋាភិបាលក្បាលពីរ។រហូតទាល់តែពេលលោកអៀងមូលីឡើងជារដ្ឋមន្ត្រីក្រសួងពត័មានទើបលោកបានតំណែងជារដ្ឋលេខា។

សម្រាប់ម្ចាស់ព្រះអង្គក្សត្រីស៊ីសុវត្ថិមុនីពង្សសាវេតវង្សឈ្មោះបដិវត្តន៍ហៅពៅលីដាវិញ។ម្ចាស់ក្សត្រីជាខ្សែរាជវង្សមួយអង្គគត់ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រើប្រាស់ក្នុងក្នុងនាមរណសិស្ស។ម្ចាស់ក្សត្រីពៅលីដាជាសមាជិកក្រុមប្រឹក្សារណសិស្សនិងជាតំណាងរាស្រ្ត។តែជាអភព័ម្ចាស់ក្សត្រីបានចូលទីវង្គត់ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារិសដោយមិនបានជួបសម្តេចព្រះបរមរតន:កោដិដែលជាបងជីដូនមួយឡើយ។(សំណេរតាមពត៍មានក្រៅផ្លូវការអាចមានការខ្វះខាតមិនគ្រប់ជ្រុងជ្រោយខ្លះសូមអនុគ្រោះ។)