» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6780 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666690 នាក់

ហ្វុនស៊ិនប៉ិច​បញ្ជូន​អគ្គលេខាធិការ​គណបក្ស​ចូលរួម​វេទី​ការ​រដ្ឋាភិបាល​ហ៊ុនសែន​ជាមួយ​គណបក្សនយោបាយ​ចាញ់ឆ្នោត​!


​ភ្នំពេញ​៖​ផ្ទុយ​ពី​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ប្រកាស​មិន​ចូលរួម​វេទិការ​គណបក្សនយោបាយ​និង​មិន​ទទួលយក​តំណែង​ដែល​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុនសែន​អាណត្តិ​ទី​៦​ប្រគល់​ឲ្យ​នោះ​មេដឹកនាំ​គនបក្ស​ហ្វុនស៊ិនប៉ិច​បានប្រកាស​ចូលរួម​។​

លោក​សាម​អ៊ី​ន​អនុប្រធាន​គ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បាន​ប្រាប់​កាសែត​ពី​ជំហរ​នេះ​ដោយ​មូល​ហេតុថា​រាជរដ្ឋាភិបាល​ថ្មី​មិនទាន់​ប្រកាស​ចេញ​និង​មិនដឹងថា​ជំហរ​កិច្ចប្រជុំ​ចង់បាន​អ្វី​ផង​ព្រោះ​មិនបាន​ជជែក​គ្នា​មុន​។​a fun delect1 

​លោក​ណុប សុធា​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានឱ្យ​កា​សេត​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា​ឆ្នាំ​២០១៨ នេះ​ថា​តាម​ការចាត់តាំង ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​លោក ពេជ្រ សុ​ជេ​ថ្ថា អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​បង្ហាញខ្លួន​ជា​លើកដំបូង នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​(​រវាង​គណបក្ស​ចាញ់ឆ្នោត​)​ជាមួយ​រាជរដ្ឋាភិបាល​(​គណបក្ស​ប្រជាជន​) នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​វិមាន​សន្តិភាព​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានតែងតាំង​ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ជា​ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក ពេជ្រ សូ​ជេដ្ឋា ជា​អគ្គលេខាធិការ​ប្រតិបត្តិ​។ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​ដែល​ក្នុង​ថ្ងៃនោះ​ដែល​សម្តេចក្រុមព្រះ​នរោត្តមរ​ណ​រិ​ទ្ធ​បាន​ដក​ចោល​ដូច​ស្ពៃ​នូវ​អនុប្រធាន​គនបក្ស​ហ្វុនស៊ិនប៉ិច​ចំនួន​៣​នាក់​ពី​អនុប្រធាន​គណបក្ស​ដោយ​យកទៅដាក់​នៅ​តំណែង​ខ្យល់​គឺ​សមាជិក​ក្រុម​ពឹ​ទ្ធា​ចា​រ្យ​គណបក្ស​ហ្វុនស៊ិនប៉ិច​វិញ​។​

តែ​នៅ​ថ្ងៃទី​១៨​សីហា​អតីត​អនុប្រធាន​គណបក្ស​ហ្វុនស៊ិនប៉ិច​ចំនួន​៣​រូប​គឺ​លោក​យូ​ហុកគ្រី​លោក​ញ៉េប​ប៊ុនជិន​លោក​ប៉ោ​ប៊ុន​ស្រឹ​បាន​បដិសេធ​មិន​ទទួលយក​តំណែង​ខ្យល់​នោះ​តេ​គឹ​សុំ​នៅ​ជា​មា​ជិ​ក​បក្ស​ធម្មតា​វិញ​។​ដូចគ្នា​ដែរ​លោក​យឹម​សា​វី​ដែល​ទើប​តែងតាំង​ដោយ​មិនចាំបាច់​សមាជ​គណបក្ស​ក៏បាន​បដិសេធ​មិន​ទទួលយក​ទួ​នាទី​ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ​។​
​សូមបញ្ជាក់ថា​៖​បើ​យោងតាម​សេចក្ដីសម្រេច​បានបញ្ជាក់​ថា ព្រះប្រធាន​ស្ដីទី​គណបក្ស និង​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ភារកិច្ច និង​សិទ្ធិ​ដូចតទៅៈ ព្រះប្រធាន​ស្ដីទី​គណបក្ស​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅពេល​អវត្តមាន​ព្រះប្រធាន​គណបក្ស​ក្នុងពេល​សម្រាក​ព្យាបាល​ជំងឺ​។​

​អគ្គលេខាធិការ​ប្រតិបត្តិ​ដឹកនាំ ចាត់ចែង មាន​ភារកិច្ច​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​គណបក្ស​ហ្វ៊ុនស៊ិចប៉ិច ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ព្រះប្រធាន​ស្ដីទី​គណបក្ស​មាន​សិទ្ធ​សម្រេច​កែសម្រួល ផ្លាស់ប្ដូរ តែងតាំង​សមាសភាព​នានា​តាម​ការចាំបាច់ និង​មាន​សិទ្ធិ​អនុវត្តន៍​រាល់​ការងារ​ផ្សេងៗ ដូច​មានចែង​ក្នុង​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ គឺជា​ព្រះរាជ​បុត្រា​ច្បង​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ា​រី រណឫទ្ធិ​។

ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ មាន​ព្រះជន្ម​ជាង ៤០​ឆ្នាំ​។​មកដល់ពេលនេះ​មិនទាន់​ដឹងថា​មាន​គណបក្ស​ប៉ុន្មាន​ទៀត​គ្នុងចំណោម​គណបក្ស​ដែល​នៅសល់​ចំនួន​១៨​ទៀត​ប្រកាស​ចូលរួម​ក្នុង​វេទិការ​នោះ​នៅឡើយ​។​តែ​យ៉ាងណា​គេ​ជឿថា​គនបក្ស​យុវជន​កម្ពុជា​របស់លោក​ពេជ្រ​ស្រស់​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់លោក​ហួន​រាជ​ចំរើន​ច្បាស់​ជាមាន​វត្តមាន​ជាមិនខាន​៕a fun delecta fun resigne a fun rith a fun son a fun resigne1  

​