» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1653 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746988 នាក់

សាលាក្រុង​បូកសរុប​លទ្ធផល​នៃ​ការរៀបចំ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការរៀបចំ​បោះឆ្នោត​សកល​ក្នុង​មណ្ឌល​រាជធានី​លោក ឃួ​ង ស្រេង បាន​វាយតម្លៃថា​៖ ដំណើរការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ ២០១៨ បាន​ប្រ​ព្រឹ​ត្ដ​ទៅដោយ​លទ្ធិប្រជាធិបតេយ្យ យុត្ដិធម៌ ត្រឹមត្រូវ គ្មាន​អំពើហិង្សា ។a khuong elect2 

ពិធី​នេះ​បានធ្វើ​ឡើង​កាលពី ព្រឹក​ថ្ងៃ​ចន្ឌ​១​រោច​ខែ​ស្រាពណ៍ ឆ្នាំច ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២៧ សីហា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មន្ត្រី តំណាង​គណបក្ស​ទាំង​១៩ ដែលមាន​សមាជិក សមាជិកា​ចូលរួម​ប្រមាណ​ជាង​៤០០​នាក់ ផងដែរ ។​

​លោក​លុន ឆេង​កៃ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​ថ្លែង​ពី​មោទនៈភាព​ចំពោះ​លទ្ធផល​ល្អប្រសើរ​នៃ​ដំណើរការ​ឃោសនា ពេល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​និង​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ពិសេស​លើ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សំរាប់​ការបោះឆ្នោត​កន្លង​មកនេះ ។​

​លោក​លុន ឆេង​កៃ បាន​បញ្ជាក់ថា ៖ ដើម្បី​វាយ​តំលៃ​ពី​ភាពត្រឹមត្រូវ​នៃ​ការបោះឆ្នោត​មួយ គឺ​គេ​ចាំបាច់​ត្រូវធ្វើ​ការវិនិច្ឆ័យ និង​វាយ​តំលៃ​ទៅលើ​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​មុខងារ​របស់​អ្នករៀបចំ​ការបោះឆ្នោត​ទាំង​ក្នុង​ក្របខណ្ឌ​បច្ចេកទេស​ទាំង​ក្នុង​ក្របខណ្ឌ​ច្បាប់ គ្រប់​ដំណាក់កាល​នៃ​ការរៀបចំ​ការបោះឆ្នោត ។

លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ ដល់​គណបក្សនយោបាយ​ទាំង​១៩​ក្នុង ចំណោម​គណបក្ស​ទាំង​២០​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​ការឃោសនា បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ហើយ​ដែល​មិនបាន​បង្ក​ការលំបាក​ដល់​អាជ្ញាធរ និង​បានបង្ហាញ​ពី​ភាពចាស់ទុំ​របស់​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការគោរព​ច្បាប់ និង​ការអនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​នៅ​កម្ពុជា ។​

​លោក ឃួ​ង ស្រេង បានប្រគល់​ប​ណ្ណ័​ស​សើរ និង​លិខិត​សរសើរ​ជាច្រើន​សន្លឹក ជូន​តំណាង​កម្លាំង​មាន​សមត្ថកិច្ច មន្ត្រីរដ្ឋបាល​រាជធានី​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ និង​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​សំរួល និង​សហការ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ឲ្យ​ដំណើរការ​ទៅ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​សំរាប់​ធ្វើជា​បទពិសោធ​ន៏​សំរាប់​ការរៀបចំ​ការបោះ​ឆ្នោត​នាពេលខាងមុខ​ទៀត​៕a khuong elect a khuong elect1