» ២​ឆ្នាំមាន​សំណុំរឿង​បទល្មើស​នេសាទ​៩០​ករណី ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​ឃុំខ្លួន​មនុស្ស​៣៦​នាក់​ » នយោបាយ​ថៃ​អាប់អួ​ជាថ្មី​ក្រុមអ្នកតវ៉ា​ចាប់ផ្តើម​ប្រមូលផ្តុំ​ដាក់​ញត្តិ​ប្រឆាំង​ក្នុងពេលដែល​នាយករដ្ឋមន្ត្រី​បន្ត​គោលនយោបាយ​ឧបត្ថម្ភ​លុយ​! » ពេលអវត្តមានប្រធានព្រឹទ្ធសភាពដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមានដែរតើឥស្សរជនណានឹងត្រូវឡើងជំនួស? » តារា​សម្ដែង ឌុ​ច លីដា ត្រូវ​ប៉ូលិស​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ខណ្ឌ​៧​មករា ផាកពិន័យ ២​លាន​រៀល » អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ូ រ៉ុ​ន​អេង​» ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន » ចិនមកចាប់បញ្ជូន​ចិន​៥​នាក់​ទៅ​ស្រុក​ចិន​វិញ​ទាក់ទង​រឿង​លាង​លុយ​នៅ​ស្រុក​ខ្មែរ​ » បន្ទាប់ពី​ហូប ភ្លាសាច់គោ​ឆៅ​ផឹកស្រា​ពាង​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​១៥​នាក់ នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ចូល​ពេទ្យ​ » ករណី​យ៍​លោក ម៉ៃ​សុគន្ធ​តារា​ទើស​គ្រប់​ជ្រុង​បើកបរ​ស្រវឹង​បុក​រះ ត្រូវបាន​តំណាង​អយ្យការ អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​! » ខួប​១៥​ឆ្នាំ​ធនាគារ​វៀតណាម​( BIDC )​នៅ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ​ឯនៅវៀតណាមបំពាក់មេដាយ » ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot)​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​ » អ្នក​ឈូសឆាយ​ដីព្រៃ ហ៊ុំព័ទ្ធ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​អំណាច​ដីកា​របស់​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ទំនប់​អាងទឹក​អូរ​តេ បានផ្តល់​ប្រយោជន៍​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ​ » គណៈរដ្ឋមន្ត្រី​លោកស្រី​ប៉ៃ​តង​តង​តាន ៣៥​រូប ស្បថ​ចូលកាន់​តំណែង ក្នុង​រាជរដ្ឋាភិបាល​ថ្មី » ជើង​ទីមួយ​មាន​យុវជន ជិត​៣០០​នាក់​ទៅ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​៤​ខេត្ត​មណ្ឌល​ក្នុងពេលដែលក្រសួងសាធារណការចុះមើលផ្លូវ » ខ្យល់ព្យុះយ៉ាជីគម្រាមវៀតណាមអ្នកនៅខេត្តCLVខ្មែរប្រយត្ន័ផង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 939 នាក់

ម្សិលមិញ 2490 នាក់

សរុប 15036059 នាក់

ខួប​៤០​ឆ្នាំ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អរគុណ​វៀតណាម​ប្រកាស​បើកទូលាយ​ការសន្ទនា​និង​អំពាវនាវ​ឲ្យ​រក្សា​សន្តិភាព​កុំ​ឲ្យ​មានការ​បែកបាក់​

 

​ភ្នំពេញ​៖ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​៧​មករា​បាន​ថ្លែ​ងំ​អណរ​គុណ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ជួ​រំដោះប្រទេស​កម្ពុជា​និង​ប្រកាស​បើ​ទូលាយ​ការជជែក​ដោះស្រាយ​បញ្ហា​និង​អំពាវនាវ​ឲ្យ​មានការ​ឯកភាព​ជាតិ​ការពារ​សុខសន្តិភាព ។​a hun jan4 

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ (៧​មករា ១៩៧៩-៧​មករា ២០១៩) នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក សម្ដេច​តេ​ជោ បាន​ថ្លែងថា “​បើ​គ្មាន​ការ​គួបផ្សំ​នៃ​កម្លាំង​ទាំងពីរ​ទេ (​កម្ពុជា​-​វៀតណាម​) គឺ​ពិតជា​មិនអាច​មានជ័យ​ជម្នះ ៧​មករា ១៩៧៩​បានឡើយ ។ ខ្ញុំ​សូម​ថ្លែង​អំណរ​អគុណ ជូន​ចំពោះ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម ក៏ដូចជា​ជូន​ចំពោះ​រដ្ឋាភិបាល​កងទ័ព និង​ប្រជាជន​វៀតណាម ដែល​បាន​ឆ្លើយតប​នឹង​ការអំពាវនាវ រប​ស់រណស​រ្សិ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្នុងការ​រំដោះប្រទេស ពី​របប​ប្រល័យពូជសាសន៍ និង​ទប់ស្កាត់​មិន​ឲ្យ​កើតឡើង​វិញ​” ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា បន្ទាប់ពី​រយៈពេល​មួយ​ទសវត្ស នៃ​ការស្ដា​សង្គម​-​សេដ្ឋកិច្ច និង​ការការពារ​រស់​ឡើងវិញ​របស់​ជាតិ កម្ពុជា​បាន​ឆ្លងកាត់ ដំណាក់កាល​ដ៏​អាក្រក់​បំផុត ហើយ​ឈានដល់​ដំណាក់កាល​ពង្រឹង​ខ្លួន សម្រាប់​ដំណើរការ​ស្វែងរក​សន្តិ​ភាព ការបង្រួបបង្រួម​ជាតិ រហូត​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​អះអាងថា ក្នុង​រយៈពេល​ជាង​៥០០ ឆ្នាំ​ចុងក្រោយ នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ស្រុះស្រួល​គ្នា​រស់នៅ​ក្រោម​ដំបូល នៃ​រដ្ឋធម្មនុញ្ញ​តែមួយ ក្រោម​ការគ្រប់គ្រង របស់​រាជរដ្ឋាភិបាល ដោយ​គ្មាន​ការបែងចែក កងកម្លាំងប្រដាប់អាវុធ និង​តំបន់​ត្រូ​ត​ត្រា​ផ្សេងៗ​គ្នា ហើយ​ប្រជាពលរដ្ឋ គ្រប់​និន្នាការ​នយោបាយ រួមរស់​ជាមួយគ្នា ក្នុង​សុខសន្តិភាព និង​ស្ថេរភាព​យ៉ាង​សុខដុមរមនា ក្រោម​ម្លប់ នៃ​ព្រះរាជ​បល្ល័ង្ក និង​ព្រះមហាក្សត្រ​តែមួយ​អង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ស្ថាបនិក​សន្តិភាព​ដោយសារ​នយោបាយ​ឈ្នះ​!​ឈ្នះ​!​នៅ​កម្ពុជា បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវ​រួមគ្នា​ការពារ​ឲ្យ​នូវ​សុខសន្តិភាព​របស់​ជាតិ​ដែល​កំពុងមាន ដោយ​មិនត្រូវ​ឲ្យ​មានការ​បែកបាក់​ជាតិ​ជាថ្មី ដោយសារតែ​អ្នកនយោបាយ ដែល​យក​ប្រជាពលរដ្ឋ​ធ្វើជា​ឈ្នាន់ ដើម្បី​សម្រេច​មហិច្ឆតា​របស់ខ្លួន​ដោយ​មិន​គិតពី​ជាតិ​នោះឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានលើកឡើង​ទៀតថា ថ្ងៃ​១៧ មេសា ឆ្នាំ ១៩៧៥ ថ្ងៃ​ដែល​របប​សាធារណរដ្ឋ​ខ្មែរ​ត្រូវបាន​ផ្តួលរំលំ ប្រជាជន​សង្ឃឹមថា នឹង​បាន​រស់ក្នុង​សន្តិភាព ហើយ​ចាប់ផ្តើម​ស្តារ​ជីវភាព​រស់នៅ​របស់ខ្លួន​ឡើងវិញ ក៏ប៉ុន្តែ​ក្តីសង្ឃឹម​នេះ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​តែ​ក្នុង​មួយ​ប៉ព្រិចភ្នែក​ប៉ុណ្ណោះ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត​។​
​ក្រៅពី​ការ​រំលឹក​ប្រវត្តិ​នៃ​ការបែកបាក់​របស់​ជាតិ​ពី​អតីតកាល​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​ធ្វើដំណើរ​នៅលើ​ផ្លូវ​ដ៏​ល្អប្រសើរ​មាន​ទាំង​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​។ តែ​ទោះជា​យ៉ាងណា ក៏​នៅមាន​ញ៉ាំ​ញី​ដោយ​បញ្ហានយោបាយ ដែល​បង្កឡើង​ដោយ​ក្រុម​អ្នកមាន​និន្នាការ​ប្រឆាំង ដោយ​ធ្វើ​សកម្មភាព​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន «​ភាពកក់ក្តៅ​សុខដុមរមនា និង​ការរីកចម្រើន​នៃ​សង្គមជាតិ​កើតចេញពី​ទឹកចិត្ត​យោគយល់ និង​ការចេះ​អធ្យាស្រ័យ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​គ្រប់​និន្នាការ ពី​ការចេះ​ធ្វើ​ការងារ និង​ការ​ហ៊ាន​ទទួលយក​ការរិះគន់​ដើម្បី​ស្ថាបនា និង​ពី​ការគោរព​ប្រតិបត្តិ​ច្បាប់​ទាំងអស់គ្នា ។ ប៉ុន្តែ​មាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​យើង​មិន​ឤ​ច​ឱ្យ​កើតមាន​សាដាន​ឡើងវិញ​បានទេ នោះ​គឺ​ការបែកបាក់​ជាតិ​មាន​ប្រភពពី​មហិច្ឆតា​របស់​អ្នកនយោបាយ ដែល​យក​ប្រជាជន​ធ្វើជា​ឧបករណ៍​ដើម្បី​សម្រេច​ផលប្រយោជន៍​ផ្ទាល់​របស់ខ្លួន ដោយ​ពុំ​គិតដល់​ជោគវាសនា​របស់​ជាតិ​»​។

​សម្តេច​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​រាជរដ្ឋាភិបាល​បាន​បើកទូលាយ​នូវ​កិច្ចសន្ទនា​ដ៏​ស្មោះសរ​ជាមួយ​បណ្តា​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​រាល់​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់ សំដៅ​ប្រមែប្រមូល​គំនិត​បញ្ញា និង​ធនធានមនុស្ស​ពី​គ្រប់​ប្រភព ដោយ​គ្មាន​ការបែងចែក​រើសអើង ដើម្បី​បង្កើន​កម្លាំង​សរុប​នៅក្នុង​កិច្ច​ការកសាង និង​អភិវឌ្ឍន៍​ជាតិ​»​។​
​សម្តេច​មានជំនឿថា សង្គម​កម្ពុ​ជាមួយ ដែលមាន​លក្ខណៈ​សេរី បើកចំហ និង​គោរព​តម្លៃ​មនុស្ស​នឹង​ផ្តល់ ថាមពល​គ្មាន​កំណត់ ដល់​ការអភិវឌ្ឍ​សមត្ថភាព និង​ការច្នៃប្រឌិត​បង្កើត​ថ្មី​របស់​បុគ្គល​ម្នាក់ៗ ក្នុងការ​ចូលរួម ស្ថាបនា​ជាតិ ជាពិសេស​សម្រាប់​ស្រទាប់​យុវវ័យ​ដ៏​ច្រើន​កុះករ​ដែល​បានទទួល​ការបណ្តុះបណ្តាល​នៅ​គ្រប់ កម្រិត ព្រមទាំង​បានទទួល​នូវ​មរតក ស្នាដៃ ចំណេះដឹង គំនិត​បញ្ញា រួម​ជាមួយនឹង​បទពិសោធន៍​ពី​អ្នក​ជំនាន់ មុន និង​ដែល​កំពុង​បង្ហាញ​នូវ​ភាពស្វាហាប់​ក្នុងការ​បំពេញការងារ​គ្រប់ផ្នែក នៅ​ទូទាំងប្រទេស ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។​

​សម្តេច​បាន​បន្តទៀតថា ជាមួយនឹង​ការខិតខំ​ពុះពារ​ប្រឹងប្រែង​ឥត​សំចៃ​កម្លាំងកាយ ចិត្ត ប្រាជ្ញា និង ស្មារតី យើង​ពិតជា​នឹង​សម្រេចបាន​នូវ​គោលដៅ​ដ៏​ឧត្តុង្គឧត្តម គឺ​ការកសាង​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ក្លាយទៅជា​ប្រទេស​ជឿនលឿន​មួយ និង​ជា​សង្គម​ប្រកបដោយ​អរិយធម៌ និង​សេចក្តីស្រឡាញ់​ដោយ​គ្មាន​ការកើតឡើង​ជាថ្មី​នូវ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូចពេលមុន​ទៀត ។ ក្នុង​ស្មារតី​នេះ យើង​ប្តេជ្ញា​ដាច់ខាត​ថែរក្សា​ឱ្យបាន​គង់វង្ស និង​រឹងមាំ នូវ​សុខសន្តិភាព និង​រាល់​សមិទ្ធផល​នៃ​ការអភិវឌ្ឍ ដែល​សម្រេច​បានមក​ដោយ​លំបាកលំបិន ជាមួយនឹង​ពលិកម្ម​ដ៏​ធំធេង មិនឱ្យ​កម្លាំង​ណា​មក​បំផ្លាញ​បានឡើយ​។

«​កម្ពុជា​ដែល​ពីមុន​ត្រូវបាន​គេ​ប្រមាថមើលងាយ ត្រូវបាន​គេ​ហ៊ុមព័ទ្ធ និង​ឯកោ​ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ឥឡូវ​គឺជា​រដ្ឋ​ឯករាជ្យ​មួយ ដែលមាន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ពេញលេញ ហើយ​កំពុង​ពង្រីក​ការធ្វើសមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម ទៅក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​នៃ​តំបន់ និង​ពិភពលោក ព្រមទាំង​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម ដោយ​សេរី និង​ស្មើ​សិទ្ធិ ក្នុង​រាល់​កិច្ចការ​តំបន់ និង​អន្តរជាតិ​»​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ទៀតថា កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស ធ្លាប់​ទទួល​នូវ​កងកម្លាំង​រក្សា​សន្តិសុខ របស់​អង្គការសហប្រជាជាតិ ឥឡូវ​បាន​ក្លាយជា​ប្រទេស​បញ្ជូន​កងកម្លាំង​រប​ស់​ខ្លួន​ទៅ​ចូលរួម ក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។ កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​អត់​ថយ​បំផុត​ខាង​ផ្នែក​សេដ្ឋកិច្ច គ្របដណ្តប់​ដោយ​ភាពក្រីក្រ និង​ខ្វះខាត​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ ឥឡូវ​បាន​ក្លាយជា​ប្រទេសមួយ​នាំ​ស្រូវ​អង្ករ​ចេញ ធានាបាន​យ៉ាង​គត់មត់​នូវ​សន្តិសុខ​ស្បៀង ហើយ​នៅក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់ និង​លឿន​ជាងគេ​លើ​ពិភពលោក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ និង​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​ឲ្យ​បាន​យ៉ាង​គត់មត់ នូវ​សុខសន្តិភាព ស្ថិរភាព និង​ស​ណ្ឋា​ប់​ធ្នាប់​សង្គមជាតិ ដើម្បី​ឲ្យ​ប្រទេសជាតិ បន្ត​ការអភិវឌ្ឍ​រីកចម្រើន​កាន់តែ​ខ្លាំងក្លា ឡើង​ថែមទៀត​៕a hun jan a hun jan1 a hun jan2 a hun jan3