» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7453 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697624 នាក់

មី​យ៉ាន់​ម៉ា​ចូលដល់​របត់​រក​គេ​ជួយ​ដោះស្រាយ​ហើយ​!

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា​នេះ បានអនុញ្ញាត​ឱ្យ​លោក Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា​។a miyanma ambasader1 

ក្នុងជំនួប​នោះ​លោក​ឯកអគ្គរដ្ឋទូត​មី​យ៉ាន​ម៉ា​បាន​ស្នើសុំ​អនុសាសន៍​របស់ សម្ដេច​តេ​ជោ ទៅលើ​ដំណោះស្រាយ​របស់​មី​យ៉ាន់​ម៉ា​បន្ទាប់ពី​ល​លោក​ទូត​បានបញ្ជាក់​អំពី​ស្ថានភាព​មី​យ៉ា​ចុងក្រោយ​ជូន សម្ដេច​តេ​ជោ​ថា ដោយសារ​មាន​ក្រុម​ភេរ​វករ​ធ្វើការ​បះបោរ ទោះបីជា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ខិតខំ​ធានា​ឲ្យ​មាន​សន្តិភាព សន្តិសុខ​នៅក្នុង​ប្រទេស​យ៉ាងណាក៏ដោយ​។ មី​យ៉ាន់​ម៉ា​ក៏​ទទួលរង​គ្រោះ​ពី​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​ខាងក្រៅ​ផងដែរ​។ ឱ្យ​លោក Kyaw Soe Min ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ក៏បាន​លើកឡើង​អំពី​ការជួយ​ពី​ខាងក្រៅ​ដល់​ក្រុម​ភេរ​វករ ក្រុម​ជួញដូរ​គ្រឿងញៀន ការរត់ពន្ធ​មនុស្ស ដែល​ធ្វើ​ប្រទេស​ខាងក្រៅ បានដាក់​សម្ពាធ​ទៅ​មី​យ៉ាន់​ម៉ា ថែមទៀត ធ្វើឱ្យ​មី​យ៉ាន់​ម៉ា​កាន់តែ​ជួប​ការលំបាក​។

​ឱ្យ​លោក Kyaw Soe Min ក៏បាន​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក្នុងការ​រៀបចំ​អនុវត្ត​គោលការណ៍​៥​ចំណុច សម្រាប់​ការឈាន​ឆ្ពោះទៅរក​ការបោះឆ្នោត ដោយ​ភាពត្រឹមត្រូវ​និង​យុត្តិធម៌ ខាងមុខនេះ ដោយ​ក្នុងនោះ​មាន​គណបក្ស​ចំនួន ៤៥ នឹងចូលរួម ។ ហើយ​រដ្ឋាភិបាល​ក៏​បាននិងកំពុង​ខិតខំ​ដើម្បី​រក្សា​នូវ​សន្តិភាព ដើម្បីឱ្យ​វិលត្រឡប់​មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ប្រក្រតីភាព​មកវិញ​។
​​​ក្នុងជំនួប លោក​ឯកអគ្គរដ្ឋទូត បានកើត​សរសើរ និង​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេ​ជោ ដែល​បានទទួល​ជួប​លោក និង​ប្រតិភូ​នាពេលនេះ និង​អបអរសាទរ​ចំពោះ សម្ដេច និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងទៅ ទទួលបាន​ជោគជ័យ និង​ជាងនេះទៅទៀត​គឺ សម្ដេច​តេ​ជោ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ចាប់តាំងពី​ទំនាក់ទំនង​ការទូត​ឆ្នាំ​១៩៩៥ មក គឺ ប្រទេស​ទាំងពីរ បាន​ខិតខំ​រក្សា​ទំនាក់ទំនង​នេះហើយ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក ហើយ​ប្រទេស​ទាំងពីរ ក៏​ជា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូចគ្នា ហើយ​តែងតែ​ជួយ​គ្នា​ក្នុងនាម​ជា​មិត្ត​ជិតស្និទ្ធ​។​នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ កន្លងទៅនេះ លោក ឯកអគ្គរដ្ឋទូត ក៏បាន​កោតសរសើរ សម្ដេច​តេ​ជោ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង ជាពិសេស​គឺ​ការចូលរួម​គាំទ្រ និង​ការពារ​មី​យ៉ាន់​ម៉ា រហូត​សម្ដេច​តេ​ជោ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​ផ្ទាល់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា គោលបំណង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​។
​ជាមួយគ្នានេះដែរ នៅពេល​មី​យ៉ាន់​ម៉ា ជួប​ក្នុងពេល​វិបត្តិ​កូ​វីដ សម្ដេច​តេ​ជោ ក៏ដូចជា រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ការជួយ​គាំទ្រ​ដល់​មី​យ៉ាន់​ម៉ា មានដូចជា​ថ្នាំពេទ្យ និង​សម្ភារៈ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​19​។

​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ប្ដេជ្ញា​ថា​ក្នុងនាម​ជា ឯកអគ្គរដ្ឋទូត​រប​ស់មី​យ៉ាន់​ម៉ា នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​ពហុភាគី ក្នុង​ក្របខណ្ឌ​អាស៊ាន ក្របខណ្ឌ​តំបន់ និង​ពិភពលោក ឱ្យ​កាន់តែ​ល្អប្រសើរ​និង​រឹងមាំ​ថែមទៀត​។​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា​ឆ្នាំ​ក្រោយនេះ គឺជា​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​យើង​ទាំងពីរ ហើយ​ដែលមាន​ចំណាស់​ស្មើ​ទៅនឹង​អាយុ​របស់​សម្ដេច​ផងដែរ​។ ប្រទេស​ទាំងពីរ​គឺមាន​ទំនាក់ទំនង ទំនៀមទម្លាប់ វប្បធម៌ និង​សាសនា ជាពិសេស​គឺ​ឥទ្ធិពល​នៃ​សាសនា ដែល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ប្រទេស​ទាំង ៤​នៅតាម​ដង​ទន្លេមេគង្គ​មាន កម្ពុជា ឡាវ ថៃ និង មី​យ៉ាន់​ម៉ា​នឹង​ប្រារព្ធ​ពិធី ចូលឆ្នាំថ្មី ឬ​ហៅថា​សង្ក្រាន្ត​ដូចគ្នា​។

​សម្តេច​តេ​ជោ បាន​លើកឡើងថា កន្លងទៅ គឺ​យើង​បាន​បង្កើត អាក​ម៉ិច នៅ​បាកាន ប្រទេស​មី​យ៉ាន់​ម៉ា​ដែលមាន​ប្រទេស​ឡាវ ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ចូលរ​រួម ហើយ​យើង​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន ដូច្នេះ​យើង​ត្រូវ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទាំងនេះ​។​ពាក់ព័ន្ធ​នឹង​ស្ថានភាព មី​យ៉ាន់​ម៉ា សម្ដេច​តេ​ជោ ក្នុងនាម​សម្ដេច​ជា​ប្រធានព្រឹទ្ធសភា បាន​លើក​ជា​សំណូមពរ​មួយ ដោយ​សម្ដេច​មានបំណង​ចង់​ជួប​នាយ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ តាមរយៈ​វីដេអូ conference អាច​មុន​សង្ក្រាន្ត ឬក៏​ក្រោយ​សង្ក្រាន្ត​ដើម្បី​សួរសុខទុក្ខ​គ្នា​ផង ក៏ដូចជា​ពិគ្រោះ​ពិភាក្សា​ប្ដូរ​យោបល់ ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ។​

ទាក់ទង​និង​វិបត្តិ​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា​នេះដែរ​នៅ​ប្រទេស​ថៃ​វិញ​នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin បាន​និយាយថា ឥឡូវ​គឺជា​ពេលវេលា​ល្អ​មួយ ដើម្បី​បើក​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​របប​ដឹកនាំ​យោធា ដែល​បានធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច កាលពី​ឆ្នាំ​២០២១ នាពេលនេះ កំពុង​ចុះ​ទន់ខ្សោយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​៨ ខែមេសា ឆ្នាំ​២០២៤​។​​ថ្លែង​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុននេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ បានលើកឡើង​ដូច្នេះ​ថា «​របប​ដឹកនាំ​បច្ចុប្បន្ន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កំពុង​ចាប់ផ្តើម​បាត់បង់​កម្លាំង​របស់ខ្លួន ជា​បណ្តើរៗ​ហើយ​។ យ៉ាងណាមិញ ទោះបីជា​ពួកគេ កំពុង​ចុះ​ទន់ខ្សោយ​ក៏ដោយ ពួកគេ​នៅតែមាន​អំណាច​... នៅតែមាន​សព្វាវុធ​។ ប៉ុន្តែ​ប្រហែលជា​គួរ​ដល់ពេល​ហើយ ដែល​ត្រូវ​បោះដៃ​ទៅរក​ពួកគេ ហើយ​ស្វែងរក​ការសម្រេច​ឱ្យបាន នូវ​កិច្ចព្រមព្រៀង​មួយ​»​។​

​គួរ​បញ្ជាក់ថា រយៈពេល​ជាច្រើន​ខែ​មកនេះ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាននិងកំពុង​ស្ថិតក្នុង​សមរភូមិ​ដ៏​តានតឹង​ជាមួយ ក្រុម​ចលនា​តស៊ូ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ស្រមោល នៅ​ប៉ែក​ជាច្រើន​នៃ​ផ្ទៃ​ប្រទេស ហើយ​បាន​បាត់បង់​មូលដ្ឋានទ័ព និង​ក្រុង​សំខាន់ៗ​ជា​បន្តបន្ទាប់ ក្នុងនោះ​រួមមាន​ទាំង​ក្រុង​មួយ នៅជាប់​ព្រំប្រទល់​ប្រទេស​ថៃ កាលពី​ចុង​សប្តាហ៍ កន្លងទៅនេះ​។ វា​គឺជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​របប​សឹក​មី​យ៉ាន់​ម៉ា គិត​ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​យោធា ទម្លាក់​រដ្ឋាភិបាល​ស៉ី​វិល របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ មកទល់នឹង​ពេលនេះ​។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្នើសុំដល់ភាគីថៃអនុញ្ញាតឲ្យយន្តហោះយោធារបស់ខ្លួនចុះចតនៅអាកាសយានដ្ឋានក្នុងខេត្ត Tak ដើម្បីចូលយកមន្ត្រីយោធាជាន់ខ្ពស់ បន្ទាប់រត់គេចខ្លួនចេញពីខេត្ត Myawaddy ដែលត្រូវបានវាយដណ្ដើមកាន់កាប់ដោយក្រុមប្រឆាំងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS នៅថ្ងៃទី៨ ខែមេសានេះ ។

 

ការ​ស្នើសុំដើម្បី​ចុះ​ចតយន្តហោះ​រហូតដល់​ថ្ងៃ​ទី៩ ខែ​មេសា ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ក្រសួង​ការ​បរទេស​ថៃ ខណៈសំណើនេះកើតមានឡើង បន្ទាប់ពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចវាយដណ្ដើមបានបន្ទាយទ័ពចំនួន ៧ និងទីបញ្ជាការរដ្ឋាភិបាលយោធាមួយកន្លែងក្នុងខេត្ត Myawaddy ដែលមានព្រំប្រទល់ជាប់ស្រុក Mae Sot នៃប្រទេសថៃ ក្រោយការបាញ់បោះដាក់គ្នាយ៉ាងខ្លាំងក្លាអស់រយៈពេល ៤ ថ្ងៃ ។

ប្រសិនបើសំណើនេះត្រូវបានរដ្ឋាភិបាលថៃអនុញ្ញាតនោះ ជនជាតិមីយ៉ាន់ម៉ាចំនួន ៦១៧ នាក់ រួមទាំងមន្ត្រីយោធាចំនួន ៦៧ នាក់ មន្ត្រីមិនជាប់កិច្ចសន្យាចំនួន ៤១០ នាក់ និងសមាជិកគ្រួសារចំនួន ៨១ នាក់ នឹងឡើងជិះយន្តហោះត្រឡប់ទៅរដ្ឋធានីមីយ៉ាន់ម៉ាវិញ ស្របពេលដែលក្រុម​នេះ​កំពុង​នៅ​ស្ពាន​មិត្ត​ភាព ​ថៃ​-​មី​យ៉ាន់​ម៉ា រង់ចាំការ​អនុញ្ញាត​ចូលខេត្ត Tak ។a miyanma thai 

a miyanma ambasader a miyanmar ambas a miyanmar coupa 
​