» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3250 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054479 នាក់

បោះឆ្នោត​២៣​កក្កដា​អ្នកសង្កេតការណ៍​និង​ប្រទេស​ចិន​ថា​ត្រឹមត្រូវ​អាមេរិក​ថា​មិន​ត្រឹមត្រូវ​អឺរ៉ុប​សោកស្តាយ​

​ភ្នំពេញ​៖​អ្នកសង្កេតការណ៍​អន្ដរជាតិ​ស្ទើរ​គ្រប់​ស្ថាប័ន​ដែល​ចូលរួម​សង្កេតការណ៍ បាន​អះអាងថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៧ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា មាន​ភាពត្រឹមត្រូវ​ស្របតាម​ច្បាប់​។​​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ អ្នកសង្កេតការណ៍​ទាំងអស់ បាន​គូសបញ្ជាក់​ដូចៗ​គ្នា​ថា អត្រា​អ្នក​ទៅ​បោះឆ្នោត​យ៉ាងច្រើន​លើសលប់ រហូតដល់​ជាង​៨៤​ភាគរយ នៃ​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការ​ឲ្យ​តម្លៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​a electa2 

​ដោយ​ឡេ​ក​តំណាង​អ្នកសង្កេតការណ៍​អន្តរជាតិ មកពី​អង្គការ​សង្គម​ស៊ីវិល បានកត់សម្គាល់​ដូចគ្នា​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នា​ថ្ងៃ​២៣​កក្កដា​នេះ បាន​ប្រព្រឹត្តិ​ទៅ ពិត​ជាមាន​តម្លាភាព និង​យុត្តិធម៌​ផងដែរ ។​​តំណាង​អ្នកសង្កេតការណ៍​អន្តរជាតិ ក្នុង​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃ​២៣ កក្កដា ក្រោយ​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ បានបញ្ចប់ នា​សណ្ឋាគារ Hyatt Regency Phnom Penh រៀបចំ​ដោយ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ។​

​លោក Mohamad Asif Commissioner – Maldives Election Commission និង​លោក Mohamad Zahit Special Advisor, Association of Democracy and Electoral Link លើកឡើង​ស្រដៀង​គ្នា​ដោយមាន​ការជឿជាក់ ក្នុងការ​ចូលរួម មានការ​ពេញចិត្ត​ដ៏​ខ្លាំងខ្លា និង​ដោយ​សុ​ឆន្ទៈ ក្នុងការ​ជ្រើសរើស​មេដឹកនាំ ។ ដូច្នេះ​ដំណើរការ បោះឆ្នោត​នេះ គឺជា​ឆន្ទៈ ។ សកម្មភាព ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គោរព​ទៅតាម​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ ។​


​តំណាង​អ្នកសង្កេតការណ៍​បាន​លើកឡើងថា អ្នកបោះឆ្នោត​មក​បោះឆ្នោត ទឹកមុខ​ពោ​ពេញ​ដោយ​ស្នាមញញឹម មិនឃើញ​មាន​នរណាម្នាក់ បង្ហាញ​ពី​ការភ័យខ្លាច ដូច​ត្រូវបាន​គេ​គម្រាមកំហែង ឬ​មានការ​បារម្ភ​អ្វី​សោះឡើយ ។ វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​.) បាន​សម្រប​សម្រួលការ​ងារ អ្នកសង្កេតការណ៍​ជាតិ ចំនួន​៣៦០​នាក់ អញ្ជើញ​មកពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគមជាតិ​ចំនួន​៩០ (​សម្រាប់ ២៥​រាជធានី​-​ខេត្ត​) និង​អ្នកសង្កេតការណ៍ អន្តរជាតិ​ចំនួន ៥៦​នាក់ មកពី ៧​ស្ថាប័ន (១០​ប្រទេស​) ដើម្បី​ចូលរួម​សង្កេត​ការ ដំណើរការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។​នាយករដ្ឋមន្ត្រី​និង​ប្រធានាធិបតី​ប្រទេស​ចិន​ដែលជា​សេដ្ឋកិច្ច​ទី​២​ពិភពលោក​និង​ជា​ប្រទេស​បង្អែក​រឹងមាំ​របស់​កម្ពុជា បាន​ផ្ញើ​សារ​មក​សម្តេច​តេ​ចោ​ហ៊ុនសែន​ប្រេ​ធាន​គណបក្ស​ប្រជាជន​និង​ជា​នាយករដ្ឋមន្ត្រី​សម្តែង​ការអបអរសាទរ​ចំពោះ​ជោកជ័យ​នៃ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​ដោយ​សន្យា​បន​តព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ​ផងដែរ​។​

​ផ្ទុយ​ទៅ​ពី​ប្រទេស​ចិន​ក្រសួងការបរទេស​អាមេរិក​ដែលជា​ប្រទេស​ទីផ្សារ​នាំចូល​ទំនិញ​ដ៏​ធំ​ពី​កម្ពុជា បាន​ឲ្យ​ដឹងថា ខ្លួន​មានការ​រំខាន​ចិត្ត ដែល​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី​២៣​កក្កដា មិនបាន​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​។ តាម​សេចក្តីថ្លែងការណ៍​របស់​លោក Matthew Miller អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​ឲ្យ​ដឹងថា ខ្លួន​បានសម្រេច​រឹតត្បិត​លើ​ទិដ្ឋាការ​មន្ត្រី​មួយចំនួន​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយក៏​ផ្អាក​លើ​កម្មវិធី​ជំនួយ​បរទេស​មួយចំនួន​មកដល់​កម្ពុជា​។ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​លើក​ហេតុផល​មួយចំនួន ថា អាជ្ញាធរ​កម្ពុជា​បាន​គំរាមកំហែង និង​យាយី​លើ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល ដែលជា​ការបំផ្លាញ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​កាតព្វកិច្ច​ជា​អន្តរជាតិ របស់​កម្ពុជា​។ ទង្វើ​ទាំងនេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បាត់បង់​សំឡេង និង​ជម្រើស​ក្នុងការ​កំណត់​អនាគត​ប្រទេស​កម្ពុជា​។​

​នៅ​ចំពោះមុខ​នៃ​ការលើកឡើង​ពី​ទណ្ឌកម្ម​រឹតត្បិត​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល និង​ការ​កាត់ផ្តាច់​ជំនួយ​មក​កម្ពុជា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ថា ជា​ទង្វើ​ដែល​អាមេរិក​តែងតែ​ធ្វើ ដើម្បី​ឲ្យ​ប្រទេស​តូចៗ​ស្តាប់បង្គាប់​។ ការគាបសង្កត់​តាមរយៈ​ការ​ផ្តាច់ជំនួយ គឺជា​សិទ្ធិ​របស់​អាមេរិក ក៏ប៉ុន្តែ​លក្ខខណ្ឌ​នេះ អាច​បញ្ជាក់បាន​ថា អាមេរិក​កំពុង​ព្យាយាម​ប្រើប្រាស់​ជំនួយ​របស់ខ្លួន ដើម្បី​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។សូមបញ្ជាក់់ដែរថាកាលពីឆ្នាំ២០១៧ប្រទេសអាមេរិកបានបិទទីដ្ឋាការគ្រួសារនិងមន្ត្រីជានខ្ពស់ក្រសួងការបរទេសកម្ពុជាម្តងដែរទាក់ទងនិងការមិនអនុវត្តកិច្ចព្រមព្រៀងឆ្នា២០០២ស្តីពីការបញ្ជូនទទួលអនិកជនខ្មែរដែលត្រូវនិរទេសព្រោះមានទោសនៅអាមេរិកមកកម្ពុជា។

​បន្ទាប់ពី​អាមេរិក​ក្នុង​សេចក្តីថ្លែងការណ៍​ដែលមាន​ខ្លឹមសារ​ស្រដៀងៗ​គ្នា បណ្តា​ប្រទេស​លោកខាងលិច​ដែល​រួមមាន បារាំង អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង កាណាដា និង​អ៊ឺរ៉ុប​ជាដើម គិត​ត្រឹម​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ បានចាត់ទុក​ការបោះឆ្នោត​សភា​អណ​ត្តិ​ទី​៧​នៅ​កម្ពុជា គឺជា​ការបោះឆ្នោត​ដែល​ខ្វះ​យុត្តិធម៌​និង​តម្លាភាព​លើ​គោលការណ៍​ប្រជាធិបតេយ្យ ស៊េរី ពហុបក្ស​។​ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួង​អ៊ឺរ៉ុប​និង​ការបរទេស​បារាំង​ដែល​ស្រាល​ជាង​អាមេរិក បានទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ ក៏ប៉ុន្តែ​សោកស្តាយ ដែល​ស​ង្វៀង​ប្រកួតប្រជែង​បោះឆ្នោត ប្រព្រឹត្តិ​ទៅដោយ​គ្មាន​បេក្ខភាព​បក្សប្រឆាំង​។ អ៊ឺរ៉ុប​និង​បារាំង​ក៏បាន​រំ​ព្ញ​ក​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ ហើយ​ត្រូវតែ​អនុលោម​ទៅតាម​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ហើយ​ស្តារ​សិទ្ធ​ជា​មូលដ្ឋាន​ឡើងវិញ ជាការ​ចាំបាច់​។

អូស្ត្រាលី អង់គ្លេស និង​កាណាដា​វិញ តាមរយៈ​ស្ថានទូត​នៅ​កម្ពុជា បានកត់សម្គាល់​អំពី​បរិយាកាស ដែល​គ្មាន​ការចូលរួម​បោះឆ្នោត​របស់​បក្ស​ភ្លើងទៀន ការដាក់​សម្ពាធ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ជាដើម​។ តែ អូស្ត្រាលី អង់គ្លេស និង​កាណាដា បន្ត​អះអាង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើន​ដំណើរការ​ប្រជាធិបតេយ្យ លំហ​ពលរដ្ឋ​នៅ​កម្ពុជា ក៏ដូចជា​បន្ត​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​។​​ប្រទេស អាល្លឺម៉ង់​វិញ បាន​ស្នើឱ្យ​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ទី​៧​នេះ និង​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ថ្មី ឱ្យ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឱ្យបាន​ពេញលេញ​ឡើងវិញ និង​ត្រូវគោរព​សិទ្ធិមនុស្ស ដូចដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។

យោងតាម​លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ បានបញ្ជាក់​ពី​ចំនួន​សន្លឹកឆ្នោត​មិនបានការ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ថា មាន​ចំនួន​ជាង​៤៤​ម៉ឺន​សន្លឹក​។ ចំនួន​នេះ​តិចជាង​ចំនួន​សន្លឹកឆ្នោត​មិនបានការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែលមាន​ចំនួន​រហូតដល់ ៥៩៤ ៦៥៩​សន្លឹក​។​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​២៣ ខែកក្កដា មាន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ប្រមាណ ៨ ២១៣ ២៦០​នាក់ ស្មើនឹង ៨៤.៥៨​ភាគរយ​បាន​ទៅ​បោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៩ ៧១០ ៦៥៥​នាក់ (១០០%)​។​​សម្រាប់​បែងចែក​អាសនៈ​ក្រៅផ្លូវការ ដែល​ទទួលបាន​ពី​គ្រប់​អភិបាលខេត្ត​-​រាជធានី​ទូទាំងប្រទេស បានឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​ច្រើន​លើសលុប អាច​គ្រប់គ្រង ១២០​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​៥​អាសនៈ​។​ឯ​គណបក្ស​ផ្សេង​១៦​គណបក្ស​ទៀត​សូន្យ​?៕a electa a electa1 a electa3