» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7793 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697964 នាក់

ប្រធានាធិបតី​អាមេរិក​ដាក់​ឯកអគ្គរ​ដ្ឋ​ទូត​ថ្មី​ជា​អ្នក​ដែល​រិះ​កម្ពុជា​រឿង​ចាប់​កឹម​សុខា​!

 

​ភ្នំពេញៈ កាលពី​ថ្ងៃទី​១០​សីហា​លោកប៉ា​ទ្រិ​ក​មឺ​ហ្វី​( W. Patrick Murphy) ដែល​ធ្លាប់មាន​ប្រវត្តិ​រិះគន់​កម្ពុជា​ចំពោះ​ការចាប់​ឃុំខ្លួន​អតីត​មេបក្ស​ប្រឆាំង​និង​បានស្នើ​ឲ្យ​ប្រទេស​កម្ពុជា​វិល​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ​នាពេល​កន្លងមក​ត្រូវបាន​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​ប្រកាស​តែងតាំង ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​ជំនួស​លោក​វិ​ល្លី​យ៉ាំ​ហេ​ដ​( William A. Heidt )​ដែល​ត្រូវ​ចប់​អាណត្តិ​។​a ambasssad us 

​សេចក្តីប្រកាស​ដែល​ចេញផ្សាយ​នៅលើ​គេហទំព័រ​របស់​សេត​វិមាន​បាន​ឲ្យ​ដឹងថា​លោកប៉ា​ទ្រិ​ក​មឺ​ហ្វី​( W. Patrick Murphy) បច្ចុប្បន្ន​គឺជា​ឧបការី​រង​ចម្បង​ស្តីទី​រដ្ឋមន្ត្រីការបរទេស (Acting Principal Deputy Assistant Secretary) ប្រចាំ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។ ​លោក បាន​បម្រើ​ការងារ​អស់​រយៈពេល​ជាង ២៥ ឆ្នាំ​ក្នុង​កិច្ចការ​ការទូត​ជាន់ខ្ពស់​ដូចជា​ក្នុងតួនាទី​បច្ចុប្បន្ន​ជា​ឧបការី​រង​រដ្ឋមន្ត្រី​នៅ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​ដែល​លោក​បានធ្វើ​ការងារ​នេះ​ចាប់តាំងពី​ឆ្នាំ ២០១៦ ដល់ ២០១៨​។​

​លោក​ធ្លាប់ជា​អនុប្រធាន​បេសកកម្ម និង​ភារធារី​ស្តីទី​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ពី​ឆ្នាំ ២០១៣ ដល់ ២០១៦ ។ ចាប់ពី​ឆ្នាំ ២០១២ ដល់ ២០១៣ លោក​ជា​អ្នកតំណាង​ស្តីទី ពិសេស និង​ជា​អ្នកសម្របសម្រួល​គោលនយោបាយ​នៃ​ស្ថានទូត​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ក្រោយពេល​លោក​បាន​បម្រើការ​ជា​អនុប្រធាន​បេសកកម្ម​នៅ​ស្ថានទូត​អាមេរិក​នៅ​ប្រទេស Lesotho ក្នុង​ទ្វីបអាហ្វ្រិក​។​

លោក W. Patrick Murphy មាន​សញ្ញាបត្រ​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ Johns Hopkins University និង​មហាវិទ្យាល័យ National War College ហើយ​លោក​បានទទួល​រង្វាន់​ក្នុង​ស្នាដៃ​ការងារ​ជាច្រើន​។​​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ​លោក Arend Zwartjes បាន​ថ្លែង​ថា លោក​មិនទាន់​ដឹង​កាលកំណត់​ក្នុងការ​ប្រកាស​តែងតាំង​ផ្លូវការ​នៅឡើយ ដោយសារ​ការតែងតាំង​នេះ​ត្រូវ​រង់ចាំ​សម្រេច​យល់ព្រម​ដោយ​ព្រឹទ្ធសភា​សិន​។​usa say1 

​