» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8860 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699031 នាក់

ក្រុមអាជីវករ​លក់ដូ​រ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នាំគ្នា​ស្នើសុំ​ឱ្យមាន​កិច្ច​អន្តរាគមន៍​សុំ​បន្តសកម្មភាព​លក់ដូរ​

​សៀមរាប​៖​បន្ទាប់ពី​ក្រុមមន្ត្រី​បាន​បញ្ជា​ឱ្យ​ម្ចាស់​តូប​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ភោជនីយដ្ឋាន ប្រមាណ​ជា​៥៧​ទីតាំង​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ រុះរើ​ទីតាំង​របស់​ពួកគេ និង​ចាក​ចេញពី​តំបន់ ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ក្រុមអាជីវករ​លក់ដូរ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នាំគ្នា​ស្នើសុំ​ឱ្យមាន​កិច្ច​អន្តរាគមន៍​សុំ​បន្តសកម្មភាព​លក់ដូរ​។​a angkor sold 

​អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍​អាយុ​៥៥​ឆ្នាំ​មួយរូប អ្នកស្រី អី រាម បាន​ប្រាប់​កាសែត​ថា អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ពួកគេ​ចាកចេញ​ដោយ​មិន​ផ្តល់​ដំណោះស្រាយ [​ទីតាំង​លក់ដូរ​ថ្មី​] អ្វី​ឡើយ​។​ដោយ​បារម្ភ​ពី​ការបាត់បង់​អាជិ​ពពួក​អាជីវករ​ចំនួន​១៧១​នាក់​ដែល​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ចន្ទ​ទី​១២​កញ្ញា​កន្លងទៅ បាន​ប្រមូលគ្នា​ផ្ដល់​ស្នាម​មេដៃ និង​បាន​ផ្ញើលិខិត​ទៅកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឱ្យមាន​កិច្ច​អន្តរាគមន៍​មួយ បន្ទាប់ពី​អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ពួកគេ​ឱ្យ​បញ្ឈប់​យក​ទំនិញ​ថ្មី​មក​លក់​ឱ្យ​ភ្ញៀវទេសចរ​តទៅទៀត​។​ប្រ​ភ​ពី​មន្ត្រី​អាជ្ញាធរ​អ​ប្សា​រា​បាន​ឲ្យ​ដឹងថា ការស្នើ​ឱ្យមាន​ការរុះរើ​តូប​របស់​អាជីវក​ទាំង​នេះ គឺធ្វើឡើង​ដោយសារតែ​តំបន់​នេះ​ស្ថិតនៅក្នុង​រមណីយដ្ឋាន​អង្គរ ខណៈ​សកម្មភាព​នេះ [​លក់ដូរ​] អាច​ប៉ះពាល់​ដល់​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ​មួយ​នេះ​។​

​នៅក្នុង​លិខិត​របស់​ពលរដ្ឋ​ជា​អាជីវករ​ដែល​ផ្ញើជូន​លោក ហ៊ុន សែន បាន​លើកឡើងថា អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ បានអនុញ្ញាត​ឱ្យ​ពួកគេ​ផ្លាស់ប្ដូរ​ទីតាំង​លក់​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ ទៅកាន់​តំបន់​ដែល​ត្រូវ​បានរៀបចំ​ជា​ផ្លូវការ​នៅខាងមុខ​ប្រាសាទ​វិញ​។​​អ្នកស្រី អី រាមប្រាប់កាសែត ថា​៖ «​កាលពីពេល​កន្លងទៅ យើង​ធ្លាប់បាន​យល់ព្រម​ក្នុងការ​ផ្លាស់​ទៅកាន់​ទីតាំង​ថ្មី​នេះហើយ ដោយសារតែ​វា​ជា​សំណើ​របស់​រដ្ឋាភិបាល​ក្នុងការ​កែលម្អ​បរិស្ថាន​ក្នុង​តំបន់​ប្រាសាទអង្គរវត្ត​»​។​តែ អ្នកស្រី​បន្ថែមថា ការផ្ដល់ជូន​នេះ [​ផ្លាស់ប្ដូរ​ទៅកាន់​ទីតាំង​ថ្មី​] បច្ចុប្បន្ន​ហាក់​មិនមាន​ទៀតឡើយ​។​៖ «[​កាលពីពេល​កន្លងទៅ​] ពួកគេ​ធ្លាប់បាន​ស្នើសុំ​យើង​ឱ្យ​ផ្តិតមេដៃ​ទទួលយក​ទីតាំង​លក់​ថ្មី​នៅមុខ​ប្រាសាទ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ នៅ​ទីតាំង​ថ្មី​នោះ គឺមាន​អាជីវករ​លក់​ពេញ​អស់​ទៅហើយ ខណៈ​ពួកយើង​ដែល​នៅ​សេសសល់ គឺ​គ្មាន​កន្លែង​សម្រាប់​លក់ដូរ​ឡើយ​»​។​​អ្នកស្រី​ថា​៖ «​ជា​ដំណោះស្រាយ ពួកគេ​(​អាជ្ញាធរ​អ​ប្សា​រា​)​បានស្នើ​ឱ្យ​យើង​ទៅកាន់​តំបន់​រុន​តា​ឯក​វិញ​។ តើ​យើង​អាច​រកប្រាក់​ចំណូល​នៅ​ទីនោះ​បាន​ដោយ​របៀប​ណា​?»
​គួរ​បញ្ជាក់ថា តំបន់​រុន​តា​ឯក មាន​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​ប្រាសាទអង្គរវត្ត និង​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ក្នុង​ខេត្តសៀមរាប​នេះ គឺជា​ទីតាំង​ដែល​ត្រូវបាន​រៀបចំ​ដោយ​មន្ត្រី​សម្រាប់​ផ្ដល់ជូន​ដល់​ពលរដ្ឋ​ដែល​រុះរើ​ចេញពី​ឧទ្យាន​អង្គរ​។ អាជីវករ​ដែល​ប្រមូល​ផ្ដុំគ្នា​ដាក់​ញត្តិ​ទៅកាន់​លោក ហ៊ុន សែន លើកឡើងថា ពួកគេ​មិនទាន់មាន​ការសម្រេចចិត្ត​ផ្លាស់​ទៅកាន់​តំបន់​រុន​តា​ឯក​ខាងលើនេះ​នៅឡើយ​ទេ ខណៈ​ពួកគេ​មិនដឹងថា​ត្រូវ​ប្រកបមុខរបរ​អ្វី​ដើម្បី​ចិញ្ចឹមជីវិត​នៅ​ទីតាំង​ថ្មី​នោះឡើយ​។​

​ទាក់ទិន​នឹង​ករណីនេះ អ្នកស្រី អី រាម បន្ថែមថា ពួកគេ​នឹង​បន្ត​ស្នាក់នៅ​ទីតាំង​ចាស់​ដដែល រហូតដល់​អាជ្ញាធរ​អាច​រក​ទីតាំង​លក់ដូរ​សមស្រប​ថ្មី​ឱ្យ​ពួកគេ​បាន​៖ «​យើង​មិនមែន​ប្រឆាំងនឹង​ពួកគេ​ឡើយ ដោយ​យើង​នឹង​រុះ​រើចេញ​ដោយ​ខ្លួនឯង ប្រសិនបើ​ពួកគេ​មាន​ដំណោះស្រាយ​ត្រឹមត្រូវ​សម្រាប់​យើង​។ វា​គឺជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​យើង​»​។​
​ទោះបីយ៉ាងណា​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បានឱ្យដឹងថា ការរុះរើ​ទៅកាន់​តំបន់​រុន​តា​ឯក គឺធ្វើឡើង​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​ក្នុង​ឧទ្យាន​អង្គរ​តែប៉ុណ្ណោះ​។​

​សម្រាប់​ករណី​អាជីវករ​លក់ដូរ​នៅ​រមណីយដ្ឋាន​អង្គរ​វិញ លោក​ថា​៖ «​អាជ្ញាធរ​មូលដ្ឋាន​បាន​ជូនដំណឹង​ពួកគេ​ឱ្យ​រុះរើ​តូប​ចេញ ដោយ​ការងារ​នេះ​បានចាប់ផ្តើម​ធ្វើ​ហើយ ប៉ុន្តែ​មិនមាន​ការកំណត់​ថ្ងៃ​សម្រាប់​ពួកគេ​នោះទេ​»​។​ទាក់ទង​ការរុះរើ​នេះ លោក​ហ៊ី​សាយ​បន្តថា អង្គការ​យូណេស្កូ​ក៏​ធ្លាប់បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ពីរដង​រួចមកហើយ​កាលពីពេល​កន្លងទៅ ទាក់ទង​នឹង​ផលប៉ះពាល់​របស់​អ្នករស់នៅ​ក្នុង​ឧទ្យាន​អង្គរ​មកលើ​ប្រាសាទ​ផងដែរ​។​​លោក​បាន​បន្ថែមថា ការរុះរើ​នេះ​គឺ​អាជ្ញាធរ​បាន​ជូនដំណឹង​ឱ្យ​ពួកគេ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ហើយ​ក្នុងនោះ​ក៏​ពុំមាន​ការប្រើប្រាស់​កងក​ម្លាំ​ង​លើ​ពលរដ្ឋ ឬ​អាជីវករ​នោះដែរ​។​

​