» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10178 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700349 នាក់

OCCRP៖ លោក​លី យ៉ុង​ផាត់​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​ឧក្រិដ្ឋជន​ចិន​ដ៏​ធំ​២​រូប​


​គម្រោង​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ (OCCRP) បានចេញ​ផ្សាយ​នូវ​អត្ថបទ​ស្រាវជ្រាវ​មួយ​នៅ​ថ្ងៃ​សុក្រ​ទី​២៧​កញ្ញា ដោយ​បង្ហាញ​នូវ​ភស្តុតាង​មួយចំនួន ដែល​លោក លី យ៉ុង​ផាត់ មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​ឧក្រិដ្ឋជន​ចិន​ដ៏​ធំ​២​រូប​។ ការ​លាតត្រដាង​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក លី យ៉ុង​ផាត់ ទើប​ទទួលរង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ពី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​កាលពី​ពាក់កណ្តាល​ខែកញ្ញា​។a lyong phat 


​បើតាម​គម្រោង​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​និង​អំពើពុករលួយ លោក លី យ៉ុង​ផាត់ មាន​ទំនាក់ទំនង​រស់​ស៊ី ឧក្រិដ្ឋជន​ចិន​ចំនួន​២​រូប មានឈ្មោះ Su Yongcan និង Su Zhongjian​។ ពួកគេ​ទាំងបី​រូប​មាន​ក្រុមហ៊ុន​រកស៊ី​អចលនទ្រព្យ​មួយ​ឈ្មោះ Xin Yong An Property ដែល​បង្កើតឡើង​នៅ​ឆ្នាំ​២០១៩ ដោយមាន​អាសយដ្ឋាន​នៅក្នុង​ទី​ស្នាក់​កណ្តាល​របស់​ក្រុមហ៊ុន L.Y.P Group លោក លី យ៉ុង​ផាត់​។ នេះ​បើតាម​របាយការណ៍ និង​ថា​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ លោក លី យ៉ុង​ផាត់ មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ខណៈ​ជនជាតិ​ចិន​ទាំង​ពីររូប គឺជា​សហ​នាយក​ក្រុមហ៊ុន​។​

OCCRP បាន​លាត​ត្រ​លាង​ថា ជនជាតិ​ចិន​ទាំង​ពីររូប គឺជា​ឧក្រិដ្ឋជន​ដែល​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​។ ពោល បុគ្គល​ឈ្មោះ Su Yongcan គឺជា​ឧក្រិដ្ឋជន​ដែល​សិង្ហ​បុរី និង​ចិន បានចេញ​ដីកាចាប់ខ្លួន ពីបទ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​លាងលុយកខ្វក់​ចំនួន ២.២​ពាន់​លាន​ដុល្លារ​។ សូមបញ្ជាក់​បន្តិច​ថា បុគ្គល Su Yongcan មាន​ដើមកំណើត​ពី​ប្រទេស​ចិន ប៉ុន្តែ​មាន​សញ្ជាតិ​កម្ពុជា​។​

​រីឯ​បុគ្គល Su Zhongjian គឺជា​នាយក​ក្រុមហ៊ុន​សណ្ឋាគារ​មួយ​ឈ្មោះ K.B នៅ​ខេត្ត​ព្រះសីហនុ​។ សណ្ឋាគារ​នេះ ធ្លាប់​ត្រូវបាន​ចក្រភព​អង់គ្លេស​ដាក់ទណ្ឌកម្ម​កា​លពី​ចុងឆ្នាំ​២០២៣ ដោយសារ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ឆបោក​ដ៏​ធំ​។​​យ៉ាងណាមិញ ក្នុង​សារ​ឆ្លើយតប​ទៅកាន់​OCCRP លោក លី យ៉ុង​ផាត់ បាន​អះអាងថា​ខ្លួន​មាន​ទំនាក់ទំនង​តិចតួច​បំផុត​ជាមួយ Su Yongcan និង Su Zhongjian​។ ពោល​ទំនាក់ទំនង​នោះ គឺជា​រកស៊ី​ទិញ​ដី​សម្រាប់​គោលបំណង​អភិវឌ្ឍន៍​ខុន​ដូ​។ ក៏ប៉ុន្តែ​អាជីវកម្ម​នោះ​មិនបាន​ដំណើរការ​ឡើយ​ដោយ​ស្ថានភាព​ទីផ្សារ​មាន​ភាព​យ៉ាប់យឺន​។​

​អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក លោក Jake Sims បាន​ប្រាប់​OCCRP ថា ការ​លាតត្រដាង​នេះ​គឺជា​ការពង្រឹង​ភស្តុតាង​បន្ថែម ក្រោយពេល​លោក លី យ៉ុង​ផាត់ ត្រូវ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក ដាក់ទណ្ឌកម្ម​។​​គួររំលឹកថា នៅ​ថ្ងៃទី​១២​កញ្ញា ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បានប្រកាស​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​លើ​ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់ ចំនួន​៥​។ ក្នុងនោះ​មាន L.Y.P. Group Co. LTD រមណីយដ្ឋាន​អូ​ស្មាច់ សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី រមណីយដ្ឋាន​កោះកុង និង​សណ្ឋាគារ​ភ្នំពេញ ក្រោយ​រកឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការជួញដូរ​មនុ​ស្ស និង​បោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​។ ក៏ប៉ុន្តែ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រតិកម្ម​ភា្ល​មៗ​ថា វា​ជាការ​សម្រេច​ដោយ​អយុត្តិធម៌ និង​មាន​ច​រិ​ក​នយោបាយ​។ រីឯ​លោក លី យ៉ុង​ផាត់ ថា​លោក​សោកស្តាយ​ចំពោះ​សេចក្តីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​៕(​អត្ថបទ​វិ​ទ្យ​បារាំង​អន្តរជាតិ​)

​