» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32034 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599453 នាក់

រុស្ស៊ី​ប្រកាស​បង្វែរ​បំណុល​នៅសល់​ជាការ​វិនិយោគ​និង​បន្ត​សហកា​ជាមួយ​កម្ពុជា​

 

​ប៊ែ​ល​ហ្សិ​ក​៖​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ដិ​មិ​ទ្រី មី​ត​ដ្វេ​ដែ​វ (Dmitry Medvedev)​បាន​អះអាងថា រុស្សី​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា ទៅលើ​វិស័យ​ជាច្រើន​រួមទាំង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បី​ឲ្យ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។​a hun russy 

​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​តេ​ជោ​ហ៊ុនសែន នៅ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​កលោក​នាយករដ្ឋមន្ត្រី រុស្ស៊ី បាន​មានប្រសាសន៍ថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​រុស្ស៊ី ពិត​ជាមាន​ភាពល្អប្រសើ​រ​ខ្លាំងណាស់ ក្នុងពេល​បច្ចុប្បន្ន​។​លោកនាយក​រដ្ឋមន្ត្រី​រុស្សី​មានប្រសាសន៍ថា រុស្សី​តែងតែ​គាំទ្រ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ប្រទេស​កម្ពុជា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជំរាបជូន​លោកនាយក​រដ្ឋមន្ត្រី រុស្ស៊ី ពី​ការដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ក្នុង​ឆ្នាំ​២០២០​ខាងមុខ និង​សូម​អញ្ជើញលោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ផងដែរ​។ សម្តេច​តេ​ជោ​មានប្រសាសន៍​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​លោក​​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្ញើ​សារលិខិត​ចូលរួម​អបអរសាទរ និង​ជូនពរ​សម្តេច​ដែល​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី​ម្តងទៀត​។​
សម្តេច​តេ​ជោ​មានប្រសាសន៍ថា កម្ពុជា​និង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រុស្ស៊ី ពិសេស​សូម​អរគុណ​ចំពោះ​រុស្ស៊ី​ដែល​បាន​បញ្ជូន​អ្នកសង្កេតការណ៍ និង​សម្ភារៈ​មួយចំនួន​ដល់​ដំណើរការ​បោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​។​

​សម្តេច​តេ​ជោ​ក៏បាន​លើក​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​រុស្ស៊ី លើ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម តាមរយៈ​នេះ​សម្តេច​ស្នើ​ឲ្យ​មានការ​ពង្រឹង​ថែមទៀត លើ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ពិសេស​ការបង្កើន​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ពី​រុស្ស៊ី លើ​វិស័យ​ព័ត៌មាន ពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ជាមួយនឹង​ទីភ្នាក់ងារសារព័ត៌មាន​តាស់​របស់​រុស្សី ដែល​គ្រោង​បើក​នៅ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​លើកឡើង​ពី​បំណុល​ដែល​កម្ពុជា​ជំពាក់​អតីត​សហភាពសូវៀត ពោលគឺ​កម្ពុជា​ចង់​បង្វែ​បំណុល​នោះ ទៅជា​ការវិនិយោគ​នៅ​កម្ពុជា​។ សម្តេច​ក៏បាន​អរគុណ​ចំពោះ​រុស្ស៊ី ដែល​បាន​សន្យា​ជួយ​ដល់​ការធ្វើ​ឲ្យ​ទំនើប​នីយកម្ម នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ សម្តេច​បាន​ចាត់ទុកថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត គឺ​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​កម្ពុជា រួមទាំង​វិទ្យា​ស្ថាប​ច្ចេក​វិទ្យា​កម្ពុជា​តិច​ណូ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​បាន​មានប្រសាសន៍​បន្តថា រុស្សី​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា ទៅលើ​វិស័យ​ជាច្រើន​រួមទាំង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បី​ឲ្យ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។ លោក​បន្តថា ចាប់ពី​ឆ្នាំ​២០១៩​ទៅ រុស្ស៊ី​នឹង​ផ្តល់ជំនួយ​មួយចំនួន​ដល់​ប្រទេស​កម្ពុជា ហើយ​តាមរយៈ​ការបញ្ជូន​ប្រធាន​ថ្មី​រុស្សី នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​របស់​ប្រទេស​ទាំងពីរ ដែល​គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅក្នុង​ខែមករា ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​ទៅនឹង​បំណុល​ដែល​កម្ពុជា​ជំពាក់​នោះ​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​មានប្រសាសន៍ថា រុស្ស៊ី​នឹង​ប្រើប្រាស់​បំណុល​នោះ សម្រាប់​ជាការ​វិនិយោគ​នៅ​កម្ពុជា ដែល​នោះ​គឺជា​អាទិភាព​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែល​រុស្ស៊ី​ចង់​ជួយ​។ លោក​ក៏បាន​ជំរាបជូន​សម្តេច ពី​ការ​ផ្តល់ជំនួយ​បច្ចេកទេស​មួយចំនួន ក្រៅពី​ការជួយ​ដល់​ការជួសជុល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រុស្ស៊ី​ក៏មាន​បំណង​ជួយ​ដល់​ការជួសជុល​ប្រាសាទបុរាណ​មួយចំនួន​របស់​កម្ពុជា​ផងដែរ ដោយសារ​តែមាន​អ្នក​ទេសចរណ៍​រុស្ស៊ី​ជាច្រើន បាន​ទៅ​ទស្សនា និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រទេស​កម្ពុជា​៕​ប្រភព​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​៕a hun russy1 

​