» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31466 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598885 នាក់

ក្រសួង​បី​ចេញ​ព្រមាន​ថា​សាធារណជន​ប្រ​យ​ត្ន័​ចាញ់បោក​ក្រុមហ៊ុន OL Group

(​ភ្នំពេញ​)៖ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) បាន​អំពាវនាវ​ដល់​សាធារណជន និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់ សូមកុំ​ជឿ​តាម​ការអូសទាញ​របស់​ក្រុមហ៊ុន​នេះ ចូលរួម​ក្នុងការ​ភ្នាល់​បាល់​តាម​អន​ឡាញ និង​វិនិយោគ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិស័យ​ល្បែង​ពាណិជ្ជកម្ម ដែលជា​សកម្ម​ភាពខុស​ច្បាប់​។ នេះ​បើតាម​លិខិត​បដិសេធ​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២​។​a game ol 

​ការ​ចេញមក​អំពាវនាវ​របស់​ស្ថាន​ជំនាញ​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​បាន​ពិនិត្យឃើញ​មានការ​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​នានា​ថា ក្រុមហ៊ុន OL Group ឬ OL Football Club ជា​ក្រុមហ៊ុន​ល្បែង​ពាណិជ្ជកម្ម​ស្របច្បាប់ ដែល​បាននិងកំពុង​ធ្វើ​សកម្មភាព​បើក​ឱ្យ​មានការ​ភ្នាល់​បាល់​តាម​អន​ឡាញ និង​អូសទាញ​ឱ្យ​សាធារណជន​ចូលរួម​វិនិយោគ​ផ្សេងៗ​។​​អគ្គលេខាធិការដ្ឋាន​នៃ គ​.​ល​.​ក​. សូម​ធ្វើការ​បដិសេធ​ជាដាច់ខាត​ចំពោះ​ការផ្សព្វផ្សាយ​ខាងលើ និង​សូម​ជម្រាបជូន​ដល់​សាធារណជន និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់ គ​.​ល​.​ក​. មិន​ធ្លាប់​បានផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​ឈ្មោះ OLGroup_​ឬ​OL Football Club ដើម្បី​ធ្វើ​ប្រតិបត្តិការ​ល្បែង​ពាណិជ្ជកម្ម​ណាមួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​២៥ ខែតុលា​ដដែល ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (​កប​ទ​.​ស​អ​) បានចេញ​សេចក្តី​បដិសេធ​ទាំងស្រុង ចំពោះ​លិខិត​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន French OL Group ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ ដោយ​ប្រើប្រាស់​ឡូ​ហ្គូ (Logo) និង​ត្រា​ក្លែងបន្លំ​របស់​ក្រសួង​កប​ទ​.​ស​អ​។​​លិខិត​បដិសេធ គឺ​បញ្ជាក់ថា ក្រសួង​ពុំដែល​បានចេញ​លិខិត​នេះ ឬក៏​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ខាងលើ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​នោះទេ​។​​ទន្ទឹមនឹងនេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ស៉ើ​ប​អង្កេត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ទប់ស្កាត់​ករណីនេះ​ឱ្យបាន​ឆាប់​បំផុត​។​

​សូមជម្រាបថា ថ្មីៗ​នេះ មាន​ផេ​កមួយ បាន​ផ្សព្វផ្សាយ​ថា ក្លិប​បាល់ទាត់ OL ដែល​កំពុង​លេង​នៅ​លី​ក​កំពូល​បារាំង Lique 1 ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យ​បើក​អាជីវកម្ម​នៅ​កម្ពុជា​.។​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្ដីពី​ការបដិសេធ​លិខិត​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ផងដែរ​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២​។​
​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ដែល​ក្រុមហ៊ុន និង​សាខា​ក្រុមហ៊ុន​បរទេស​ទាំងអស់​បាន​តម្កល់​នៅ​ក្រសួងពាណិជ្ជកម្ម ក្រសួង​បង្ហាញថា ក្រុមហ៊ុន FRENCH OL GROUP ពុំបាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម នោះទេ​។​​យោងតាម​លិខិតបទដ្ឋាន និង​ច្បាប់​ស្ដីពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាល់​ក្រុមហ៊ុន និង​សាខា​ក្រុមហ៊ុន​បរទេស ដែល​មិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេនោះ នឹងមិន​អនុញ្ញាតឱ្យ​ប្រកប​សកម្មភាព​ពាណិជ្ជក​ម្ម និង​សេវាកម្ម ដោយ​ស្របច្បាប់​នោះឡើយ​។​a game ol a game ol1 a game ol2 a game ol3