» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29656 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597075 នាក់

ប្រទេសចិន និងភូមា បានសន្យាពង្រីកចំណងទាក់ទងពាណិជ្ជកម្ម និងសន្តិសុខ ដែល​ផ្តោតជាសំខាន់នៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ​

 

 មីយ៉ានម៉ា៖ការអះអាងរបស់ទីក្រុងណៃពិដោ និងប៉េកាំង អំពីការពង្រឹងកិច្ចសហការ​រវាងប្រទេសទាំងពីរ កើតឡើង នៅខណៈដែលប្រមុខការទូតចិន លោក ​វ៉ាង យី(Wang Yi)កំពុងបំពេញទស្សនកិច្ចរយៈពេល​ ៣ថ្ងៃ​នៅតំបន់អាស៊ីអាគ្នេយ៍ឯប្រទេសមីយ៉ាន់ម៉ាជាប្រទេសចុងក្រោយបន្ទាប់ពីកម្ពុជា ថៃ  ក្នុងសប្តាហ៍នេះ។a vang burma 

ក្នុងជំនួបមួយនៅទីក្រុងណៃពិដោ រដ្ឋមន្ត្រីការបរទេសចិនលោក​​ វ៉ាង យី បានប្រាប់មេដឹក​នាំមីយ៉ានម៉ា លោកឧត្តមសេនីយ៍ មិន អ៊ុងឡាំង(Min Aung Hlaing) ដែលជាប្រធានាធិបតីថ្មីថា ចិននឹងផ្តល់ការគាំទ្រ​យ៉ាងមុតមាំដល់ប្រទេសមិយ៉ានម៉ា នៅក្នុងកិច្ចការពារសន្តិសុខ និងអធិបតេយ្យភាពជាតិរបស់​ភូមា។ នេះបើយោងតាមសេចក្តីប្រកាសក្រសួងការបរទេសចិន។

លោកឧត្តមសេនីយ៍ មិន អ៊ុងឡាំង បានស្បថចូលកាន់តំណែងជាប្រធានាធិបតី​ភូមា នៅខែមេសានេះ ដោយបន្តការគ្រប់គ្រងអំណាច បន្ទាប់ពីលោកបានដណ្តើមយកអំណាចក្នុងរដ្ឋប្រហារ​យោធាមួយលើរដ្ឋាភិបាលស៊ីវិល ដែលបានបង្កឲ្យមានសង្គ្រាមក្នុងស្រុករហូតមកដល់ពេលបច្ចុប្បន្ននេះ។

ក្រុមអ្នកឃ្លាំមើលដំណើរការប្រជាធិបតេយ្យ បានពណ៌នា ការបោះឆ្នោតដែលស្ថិតក្រោម​ការគ្រប់គ្រងយ៉ាងតឹងតែង របស់ពួកយោធា នៅភូមាកាល ពីខែមករា ថា ជាការខិតខំកែប្រែមុខមាត់ នៃការគ្រប់គ្រងបែបយោធារបស់ភូមា ដោយសារការបោះឆ្នោតមិនបាន កើតឡើងនៅតាមទីកន្លែងជាច្រើន គ្រប់គ្រងដោយពួកបះបោរ ដែលកំពុងវាយ ប្រយុទ្ធជាមួយទាហានរបស់របបសឹកភូមា ហើយបានច្រានចោលលទ្ធផលបោះឆ្នោត។

ប្រទេសចិនត្រូវបានគេមើលឃើញថា ជាអ្នកនៅពី ក្រោយបទឈប់បាញ់ជាច្រើន រវាងកងទ័ពរបបសឹកភូមា និងពួកបះបោរ ដែលជាជនជាតិ ដើមភាគតិចនៅតាមព្រំដែនភូមា​​ និងចិន។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសភូមា លោក Tin Maung Swe កាលពីថ្ងៃសៅរ៍ រដ្ឋ​មន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បី «ពង្រឹងកិច្ចសហប្រតិបត្តិការ» ក្នុងវិស័យអគ្គិសនី ប្រេង និងឧស្ម័ន ពង្រីកពាណិជ្ជកម្ម និង​ការវិនិយោគទ្វេភាគី និង«ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ» ដើម្បីរក្សាស្ថិរភាពនៅ​តាមព្រំដែនរបស់ពួកគេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស​ចិន។

ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើនេះ មន្ត្រីការទូតប្រទេសទាំងពីរ បានពិភាក្សាគ្នាផង​ដែរអំពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញ និងសកម្មភាពខុសច្បាប់នៅតាមតំបន់ ព្រំដែនប្រទេសទាំងពីរ។ គួរជ្រាបថា ប្រទេសមីយ៉ានម៉ា បានក្លាយជាមូលដ្ឋានក្នុងតំបន់ សម្រាប់ប្រតិបត្តិការបោកប្រាស់ តាមអ៊ីនធឺណិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ក្នុងការបង្ក្រាបពួកយោធាភូមាបានផ្សព្វ ផ្សាយជាសាធារណៈ នូវការវាយឆ្មក់លើទីតាំងឆបោកបញ្ឆោតដ៏ច្រើនសន្ធឹកសន្ធាប់។