» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9884 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700055 នាក់

រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​អាមេរិក​ប្រកាស​លាលែង​ចេញពី​តំណែង​ព្រោះ​ប្រវត្តិ​រឿង​គ្រួសារ​មិនល្អ​?

 

​អាមេរិក​៖​រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​អាមេរិក​របស់​រដ្ឋការ​លោក​ប្រ​ធានា​ថិ​ប​តី​ដូ​ណា​ល់​ត្រាំ​គឺ លោក ប៉ា​ទ្រិ​ក​ស្ហា​ណា​ហេន​(Patrick Shanahan) បានប្រកាស​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ។ មូលហេតុ​នៃ​ការប្រកាស​លាលែង​ពី​តួនាទី​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​នយោបាយ​សន្តិសុខ​ពិភពលោក​នេះ​គឺ​ដោយសារ​កា​បែកធ្លាយ​ប្រវត្តិ​គ្រួសារ​មិនសូវ​ល្អ​។​a defen usa1 

​លោក ប៉ា​ទ្រិ​ក​ស្ហា​ណា​ហេន​(Patrick Shanahan) អាយុ​៥៦​ឆ្នាំ អតីត​ជា​វិស្វករ នៃ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប៊ូ​អ៊ីង ហើយ​លោក​ទើបតែ​ចំណាយពេល​ប្រហែល​២​ឆ្នាំ ដើម្បី​បម្រើ​ការងារ នៅក្នុង​មន្ទីរ​បញ្ច​កោណ (Patagon)​ក្នុង តំណែង​ជា​រដ្ឋមន្ត្រី​ស្តីទី នៃ​ក្រសួងការពារជាតិ​អាមេរិក ដែលជា​មនុស្ស​ត្រៀម​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​។ ។​

បញ្ហា​នេះ ត្រូវគេ​មើលឃើញថា លោក​នឹង​ក្លាយជា​អ្នកដឹកនាំ​យោធា​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយរូប នៅលើ​ពិភពលោក​។ ប៉ុន្តែ​ដោយសារ​កត្តា​គ្រួសារ ប្រវត្តិ​ហិង្សា​កើតឡើង នៅក្នុង​គ្រួសារ​របស់លោក ទើប​ធ្វើ​ឲ្យ​គាត់​ឃ្លាត​ចាក ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​ស្តីទី នៃ​ក្រសួងការពារជាតិ​អាមេរិក​យ៉ាង​តក់ក្រហល់​។​
​ការដកខ្លួន​របស់លោក នាពេលនេះ គឺ​ដើម្បី​បំពេញ​កាតព្វកិច្ច​គ្រួសារ មើលថែ​កូនៗ​របស់គាត់ «​ឲ្យ​មាន​សុវត្ថិភាព និង​ក្លាយជា​មនុស្ស​ល្អ​» ។​

​បញ្ហា​២​យ៉ាង​ដែល នាំ​ឲ្យ​ស្ថានភាព​បែបនេះ កើតឡើង​ចំពោះ​រូបលោក Patrick Shanahan រួមមាន ទី​១-​គឺ​កាលពី​ឆ្នាំ​២០១០ លោក​មាន​ជម្លោះ នៅក្នុង​គ្រួសារ​មួយ បានកើត​ឡើង​រវាង​លោក Patrick Shanahan និង​ប្រពន្ធ​របស់គាត់​អ្នកស្រី​គីម​ប៊ឺ​ឡី​( Kimberley )​ស្ថិត​នៅឯ​ផ្ទះ​របស់​ពួកគេ នៅឯ​ទីក្រុង​ស៊ី​អាថ​ល​( seattle) ។ កាលណោះ លោក ប៉ា​ទ្រិ​ក​ស្ហា​ណា​ហេន​(Patrick Shanahan) បាន​រងរបួស ឈាម​ហូរ​តាម​ច្រមុះ ដោយសារតែ​ប៉ះទង្គិច​ជាមួយ​ប្រពន្ធ​របស់ខ្លួន​។ ក្រោយមក ប្រពន្ធ​របស់គាត់​ត្រូវ​ជាប់ពន្ធនាគារ ហើយ​លោក Patrick Shanahan បាន​វាយ​ប្រពន្ធ​របស់គាត់​ផងដែរ​។​

​បញ្ហា​ទី​២- គឺ កូនប្រុស​របស់លោក ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​នៅ​វ័យក្មេង ក្រោយពី​វាយប្រហារ​យ៉ាង​ឃោរឃៅ​ទៅលើ​ម្តាយ​របស់គេ ដោយ​ប្រើ​ដង​ឈើ​សម្រាប់​លេង​កូន​បាល់ កាលពី​អំឡុង​ឆ្នាំ​២០១១ ។ នេះ​គឺជា​បញ្ហា​គ្រួសារ​របស់លោក Patrick Shanahan ដែល​បាន​ទម្លាយ​ចេញ ដោយ​ខ្លួន​គាត់​ផ្ទាល់ នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយ​សារ​នឹង​អ្នកព័ត៌មាន​វ៉ាស៊ីនតោន​ប៉ុស្តិ៍​។​ការសម្រេចចិត្ត​លា​ចេញពី​តួនាទី​កំពូល​របស់​រដ្ឋការ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ខាងលើ លោក ប៉ា​ទ្រិ​ក​ស្ហា​ណា​ហេន​(Patrick Shanahan គឺជា​មន្ត្រីជាន់ខ្ពស់​ទី​ពីរ​ហើយ​ដែល លាលែង​ចេញពី​តំណែង​បន្ទាប់ពី អគ្គលេខា​ព័ត៌មាន​សេត​វិមាន​ដែល​ទើបតែ​បាន​លាលែង​ចេញ​ផងដែរ​។​ស្រុកគេបើធើអ្នកធំត្រូវស្អាត់ស្អំចឹង?!a defen usa 

​