» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6964 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666874 នាក់

អាមេរិក​និង​ហ្វីលីពីន ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ក្រោយ​សមយុទ្ធ​ចិន ព​ទ្ធ័​កោះ​តៃវ៉ាន់


​ហ្វីលីពីន​៖ នៅ​ថ្ងៃ​អង្គា​រ៍​ទី​១៥​តុលា​កង​ម៉ា​រី​ន​អាមេរិក​និង​ហ្វីលីពីន​រាប់ពាន់នាក់ បាន​បើក​ការធ្វើ​សមយុទ្ធ​យោធា មាន​រយៈពេល​សរុប​១០​ថ្ងៃ នៅ​ភាគ​ខាងជើង និង​ភាគ​ខាងលិច​នៃ​ប្រទេស​ហ្វីលីពីន ។​សម​យូ​ទ្ធ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ចិន​បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ នៅក្បែរ​កោះ​តៃវ៉ាន់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា ឆ្នាំ​២០២៤​។​
​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ ហៅថា Kamandag ឬ Venom គឺ​ផ្តោត​ជា​ចម្បង​ទៅលើ​ការការពារ​ឆ្នេរ​ភាគ​ខាងជើង នៃ​កោះធំ Luzon របស់​ហ្វីលីពីន ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៨០០​គីឡូម៉ែត្រ ពី​កោះ​តៃវ៉ាន់​។a us philipin 

មេបញ្ជាការកងម៉ារីនហ្វីលីពីន ឧត្តមសេនីយ Arturo Rojas បានសង្កត់ធ្ងន់នៅក្នុងពិធីបើកកាលពីថ្ងៃអង្គារនៅទីក្រុងម៉ានីលថា Kamandag ត្រូវបានគ្រោងទុកជាយូរមកហើយ ហើយមិនមានអ្វីពាក់ព័ន្ធនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់នោះទេ។ការផ្តោតសំខាន់នៃសមយុទ្ធនឹងជាសមយុទ្ធបាញ់គ្រាប់ពិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងជើងរបស់ Luzon ខណៈដែលសកម្មភាពផ្សេងទៀតនឹងត្រូវបានធ្វើឡើងនៅលើកោះហ្វីលីពីនដ៏តូចរវាង Luzon និងតៃវ៉ាន់។

ឧត្តមសេនីយត្រី Vicente Blanco នាយកសមយុទ្ធហ្វីលីពីនបានប្រាប់អ្នកយកព័ត៌មានថា វាជាគោលលទ្ធិការពារឆ្នេរសមុទ្រ។ គោលលទ្ធិនេះបញ្ជាក់ថា អ្នកឈ្លានពានដែលទំនងជាត្រូវបានដឹកនាំមកកាន់ទឹកដីរបស់យើង។តំណាងកងម៉ារីនអាមេរិក លោកវរសេនីយ៍ឯក Stuart Glenn បានឲ្យដឹងថា សមយុទ្ធនេះមានគោលបំណងជួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ឆ្លើយតបទៅនឹងវិបត្តិ ឬឧបទ្ទវហេតុណាមួយ។

​ សមយុទ្ធ​យោធា​រួម​ខាងលើ រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ហ្វីលីពីន គឺ​ស្រប​ពេលដែល ហ្វីលីពីន​បាន​ប្រឈមមុខ​កាន់តែខ្លាំង​ឡើង ជាមួយ​ចិន ជុំវិញ​បញ្ហា​វិវាទ​នៅ​ដែនទឹក និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក នៃ​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន​បានទាមទារ​សិទ្ធិ​កាន់កាប់ ស្ទើរតែ​ទាំងអស់​។​ តៃវ៉ាន់​បាន​រាយការណ៍​ពី ការប្រទះឃើញ​យន្តហោះ​យោធា​ចិន​សរុប ១៥៣​គ្រឿង ដែលជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន នៅក្បែរ​ដែន​កោះ​នេះ បន្ទាប់ពី​ចិន​បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ រយៈពេល​១​ថ្ងៃ​។

​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា យន្តហោះ​យោធា​ចិន​ទាំងអស់នោះ ត្រូវបាន​ប្រទះឃើញ ក្នុង​ចន្លោះពេល​២៥​ម៉ោង គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃ​អង្គា​រ៍​ទី​១៥​តុលា ខណៈ​វា​គឺជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ នៃ​កង​យន្តហោះ​យោធា​ចិន ដែល​បង្ហាញ​វត្តមាន នៅក្បែរ​កោះ​តៃវ៉ាន់ ក្នុង​រយៈពេល​១​ថ្ងៃ​។​​ចិន​បាន​និយាយថា សមយុទ្ធ​យោធា Joint Sword-2024B ត្រូវបាន​ធ្វើឡើង​នៅលើ​ដែនទឹក​និង​ដែនអាកាស ភាគ​ខាងជើង ខាងត្បូង និង​ខាងកើត កោះ​តៃវ៉ាន់ ហើយ​បានប្រកាសថា វា​បាន​បិទ​បញ្ចប់​ទៅវិញ កាលពី​ម៉ោង​៦​ល្ងាច​ថ្ងៃ​ចន្ទ ក្រោយ​ប្រព្រឹត្តទៅ​អស់​រយៈពេល​ប្រមាណ​ជា​១៣​ម៉ោង​។​

​គួរ​បញ្ជាក់ថា មេដឹកនាំ​កោះ​តៃវ៉ាន់ លោកឡៃឈីតែ( Lai Ching-te )ដែល​បាន​ឡើងកាន់តំណែង​កាលពី​ខែឧសភា ឆ្នាំនេះ ត្រូវបាន​ប៉េកាំង ចាត់ទុកជា​បុគ្គល​មាន​និន្នាការ​បំបែក​រដ្ឋ​ដ៏​គ្រោះថ្នាក់​បំផុត​។ អំឡុង​ការ​ថ្លែង​សារ​កាលពី​សប្តាហ៍​មុន នាឱកាស​ទិវា​ជាតិ​កោះ​តៃវ៉ាន់ លោក Lai បាន​និយាយថា ចិន​និង​តៃវ៉ាន់ គឺ​មិន​ចំណុះឱ្យ​គ្នា​ទៅវិញទៅមក​ឡើយ បើទោះបី​ចិន​ចាត់ទុក​តៃវ៉ាន់ ជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន​ក៏ដោយ​។​

​គួរ​បញ្ជាក់ថា កាលពី​ខែឧសភា​ឆ្នាំ​២០២៤ ប៉ុន្មាន​ថ្ងៃក្រោយ​លោក​ឡៃ​( Lai )​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ចិនតៃវ៉ាន់ ចិន​ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ ហៅថា Joint Sword-2024A ផងដែរ​។​, ប្រធានាធិបតី​កោះ​តៃវ៉ាន់ គឺ​លោក William Lai បានចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ ដោយ​អះអាងថា កងទ័ព​និង​ឆ្មាំ​សមុទ្រ​របស់ខ្លួន បាន​ចល័ត​ចូល​តាម​ទីតាំង​ឈរជើង​ទាំង​សមុទ្រ​និង​អាកាស​រួច​អស់ហើយ​។​

​ស្របពេល​ជាមួយនឹង​សេចក្តីប្រកាស​នេះ ក្រសួងការពារជាតិ​តៃវ៉ាន់ ក៏បាន​បញ្ចេញ​វីដេអូ​និង​រួប​ភាព​បង្ហាញ​ពី​ការ​ចល័ត​ទ័ព​និង​សព្វាវុធ ព្រមទាំង​គ្រឿង​សឹក ដើម្បី​ត្រៀមលក្ខណៈ​ផងដែរ​។​
​លោក Lai ប្រកាសថា សមយុទ្ធ​របស់​ចិន​គឺមាន​បំណង​បង្អាក់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ ហើយ​ជាការ​ប៉ុនប៉ង​បង្ខិតបង្ខំ​ប្រទេសជិតខាង​របស់​ចិន​ដោយ​ប្រើ​កម្លាំង​។

​បើតាម​សេចក្ដីថ្លែងការណ៍​របស់​យោធា​ចិនដីគោក​នៅ​ម៉ោង​៥​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤​តុលា​សមយុទ្ធ​លើក​នេះ មាន​ឈ្មោះថា «Joint Sword-2024B» ហើយ​រៀបចំ​នៅ​តំបន់​ចំនួន​៩ ហ៊ុមព័ទ្ធ​តៃវ៉ាន់ ដោយ​២​ទីតាំងនៅ​ឆ្នេរ​ភាគ​ខាងកើត​តៃវ៉ាន់ ៣​ទីតាំងនៅ​ឆ្នេរ​ភាគ​ខាងលិច ១​ទីតាំងនៅ​ភាគ​ខាងជើង និង​៣​ទីតាំងនៅ​តំបន់​កោះ​ដែល​តៃវ៉ាន់​គ្រប់គ្រង​ហើយ​ស្ថិត​នៅក្បែរ​ប្រទេស​ចិន​។​​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល បាន​រៀបរាប់​ទៀតថា​៖ «​សមយុទ្ធ​នេះ​ក៏​ដើរតួ​ជាការ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ទង្វើ​ផ្តាច់ខ្លួន​របស់​កងកម្លាំង​ឯករាជ្យ​តៃវ៉ាន់​ផងដែរ​។ វា​គឺជា​ប្រតិបត្តិការ​ស្របច្បាប់ និង​ចាំបាច់​សម្រាប់​ការពារ​អធិបតេយ្យ​រដ្ឋ​និង​ឯកភាព​ជាតិ​»​។​

​សមយុទ្ធ​របស់​ប្រទេស​ចិន បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក​អង់​តូ​នី​ព្លិ​ង​កឹ​ន​( Antony Blinken) បាន​ព្រមាន​ទីក្រុង​ប៉េកាំង ប្រឆាំងនឹង​ការចាត់វិធានការ​ឆ្លើយ​តប​ទៅនឹង​សុន្ទរកថា​របស់​ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te ក្នុងអំឡុងពេល​ប្រារព្ធ​ទិវា​ជាតិ​កាលពី​ថ្ងៃទី​១០​ខែតុលា​។​​លោក Lai ដែល​ចូលកាន់​តំណែង​កាលពី​ខែឧសភា បាន​អះអាង​ខ្លាំង​ជាង​លោកស្រី Tsai Ing-wen ដែលជា​អតីត​ប្រធានាធិបតី​មុន​ទៅទៀត ក្នុងការ​ប្ដេជ្ញា​ការពារ​អធិបតេយ្យភាព​តៃវ៉ាន់ ដោយ​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹងសម្បារ​ជាខ្លាំង ហើយ​ហៅ​លោក​ថា​ជា «​ជន​ផ្ដាច់ខ្លួន​និយម​»​។​

​ការិយាល័យ​របស់​ចិន ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែតុលា​ឆ្នាំ​២០២៤​ថា​ចិន​នឹងមិន​សន្យា​ឡើយ​ថា​នឹងមិន​ប្រើ​កម្លាំងយោធា​លើ​តៃវ៉ាន់ ប៉ុន្តែ​ការប្រើ​កងកម្លាំង​បាយ​ណាមួយ​គឺមាន​គោលដៅ​លើ​កម្លាំង​ជ្រៀតជ្រែក​ពី​ខាងក្រៅ និង​ពួក​ឧទ្ទាម​ផ្ដាច់ខ្លួន​មួយ​ក្ដាប់​តូច​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​«​យើង​មាន​ឆន្ទៈ​នៅក្នុង​ការប្រឹងប្រែង​ដើម្បី​ការបង្រួបបង្រួម​ជាតិ​ដោយ​សន្តិវិធី​ជាមួយ​ភាពស្មោះត្រង់ ប៉ុន្តែ​យើង​នឹងមិន​សន្យា​ទេ​ថា​នឹង​បដិសេធ ប្រើ​កម្លាំងយោធា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ការិយាល័យ​របស់​ចិន ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់ ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​នៅ​ទីក្រុង​ប៉េកាំង ដោយ​បញ្ជាក់ថា​ការប្រើ​កម្លាំងបាយ​ណាមួយ​របស់​ចិន​គឺមាន​គោលដៅ​លើ​ពួក​ឧទ្ទាម​ផ្ដាច់ខ្លួន​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ មិនមែន​សំដៅលើ​ប្រជាជន​តៃវ៉ាន់​មួយ​ភាគ​ធំ នោះទេ​។​​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​តៃវ៉ាន់​សព្វថ្ងៃ​របស់លោក Lai Ching-te នៅតែ​ប្រកាន់​គោល​គំនិត​បដិសេធ​ការទាមទារ​អធិបតេយ្យ​របស់​ប៉េកាំង​ចំពោះ​តៃវ៉ាន់ ហើយ​ថា​មាន តែ​ប្រជាជន​តៃវ៉ាន់​ទេ ដែលជា​អ្នកកំណត់​អនាគត​របស់​តៃវ៉ាន់​៕a tai van china a tai van china1 a taivan china