» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3926 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668566 នាក់

មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា ទៅ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​លើក​ទី​២

 

​មី​យ៉ាន់​ម៉ា​៖​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២​មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា ទៅ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​ជា​លើក​ទី​២​ដែលជា​ការបង្ហា្ញ​ថា​រប​ប​យោធា​មី​យ៉ាន់​ម៉ា ព្យាយាម​ស្វែងរក​សម្ព័ន្ធភាព​ការទូត ក្នុងពេលដែល​ប្រទេស​មី​យ៉ាន់​ម៉ា កំពុង​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ ប្រមុខ​ដឹកនាំ​យោធា​លោក មីន អ៊ុង​ឡាំង (Min Aung Hlaing) ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើជា​តំណាង​របស់​ប្រទេស​មី​យ៉ាន់​ម៉ា នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ជាច្រើន ចាប់តាំងពី​ការដឹកនាំ​រដ្ឋប្រហារ​កា​លពី​ដើមឆ្នាំ​២០២១ ប្រឆាំងនឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) ម្ចាស់​ជ័យលាភី​ណូបែល​សន្តិភាព​។​a burma russ 

​ទីភ្នាក់ងារសារព័ត៌មាន CNA បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​លោក​មីន អ៊ុង​ឡាំង (Min Aung Hlaing) បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ ជា​លើកដំបូង ក្នុងនាម​ជា​មេដឹកនាំ កាលពី​ខែមិថុនា​ឆ្នាំមុន ដែល​ភាគី​ទាំង​២​បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​។ លោក​ក៏បាន​ធ្វើ​ទស្សនកិច្ច​កាលពី​ខែកក្កដា​ផងដែរ ដែល​រុស្ស៊ី​និយាយថា ជា​ទស្សនកិច្ច​ឯកជន​។​​ប្រទេស​រុស្ស៊ី ដែល​កំពុង​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ ដែល​បាន​គាំទ្រ​របប​យោធា​បន្ទាប់ពី​រដ្ឋប្រហារ នៅពេលដែល​ប្រទេស​នេះ​ទទួលរង​ការ​ថ្កោលទោស​ពី​អន្តរជាតិ ចំពោះ​ការប្រើប្រាស់​កម្លាំង​ដ៏​ឃោរឃៅ​មកលើ​ក្រុម​អ្នកប្រឆាំង​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មី​យ៉ាន់​ម៉ា បាន​និយាយថា លោក មីន អ៊ុង​ឡាំង នឹងចូលរួម​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច ទស្សនា​ទីតាំង​សំខាន់ៗ សាកលវិទ្យាល័យ និង​រោងចក្រ ហើយ​រដ្ឋមន្ត្រី និង​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់លោក នឹង​ជួបប្រជុំ​ជា​មូ​យ​សម​ភាគី​ដើម្បី​ពង្រឹង «​កិច្ចសហប្រតិបត្តិការ​» ។​

​រុស្សី បាននិងកំពុង​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់ មី​យ៉ាន់​ម៉ា ហើយ​មី​យ៉ាន់​ម៉ា​គ្រោង​នឹង​នាំចូល​ប្រេងឥន្ធនៈ​ពី រុស្សី សម្រាប់​ការផ្គត់ផ្គង់​ក្នុងប្រទេស ខណៈ រុស្ស៊ី ស្វែងរក​ប្រភព​អាជីវកម្ម​ថ្មី ក្នុងពេល​មានការ​ដាក់ទណ្ឌកម្ម​ពី​លោកខាងលិច​ចំពោះ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន​។​​អង្គការសហប្រជាជាតិ និង​សកម្មជន​បាន​ចោទប្រកាន់​យោធា​មី​យ៉ាន់​ម៉ា ចំពោះ​អំពើ​ឃោរឃៅ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ហើយ​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​កាត់បន្ថយ​ការលក់​សព្វាវុធ​ដល់​ប្រទេស​នេះ ដោយ​មានតែ​ប្រទេស​រុស្ស៊ី​មួយ​ប៉ុណ្ណោះ ដែល​បាន​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចាប់​តាំងពី​រដ្ឋប្រហារ​។​​យោធា​មី​យ៉ាន់​ម៉ា និយាយថា ខ្លួន​កំពុង​ប្រយុទ្ធ​ជាមួយ «​ភេរ​វករ​» ហើយ​កំពុង​ព្យាយាម​ស្តារ​សន្តិភាព និង​បង្កើត​ការគ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​២០២២ ដែល​ខ្លួន​បាន​និយាយថា មានការ​ក្លែងបន្លំ​៕a burma russy3 

​