» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9821 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699992 នាក់

តុលាការ​កំពូល​ថៃ លុបចោល​ដីកា​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចាប់ខ្លួន និង​ការចោទប្រកាន់ ប្រឆាំង​លោកស្រី Yingluck

ប្រទេស​ថៃ​៖ តុលាការ​កំពូល​របស់​ថៃ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បានសម្រេច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​រស់​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស គឺ​លោកស្រី Yingluck Shinawatra រួច​ផុតពី​ការចោទប្រកាន់​ពី​ការរំលោភ​អំណាច ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខតំណែង​អតីត​អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ម្នាក់ កាលពី​ឆ្នាំ​២០១១ ។a ying luck 

សារព័ត៌មាន Bangkok Post​បាន​ឲ្យ​ដឹងថា​ការសម្រេច​ខាងលើ ធ្វើឡើង​ក្រោយ​តុលាការ​កំពូល​ប្រកាសថា​ខ្លួន​មិនបាន​រកឃើញ​ភស្តុតាង​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​សមគំនិត កាលពី​ឆ្នាំ​២០១១ ជុំវិញ​ការ ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដោយ​លោកស្រី Yingluck ក្នុងការ​ផ្លាស់ប្ដូរ​តួនាទី​អតីត​អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក Thawil Pliensri ទៅ កាន់តំណែង​ជាទី​ប្រឹក្សា​ម្នាក់​របស់​នាយករដ្ឋមន្ត្រី​កាលពី​ខែកញ្ញា ឆ្នាំ​២០១១​នោះឡើយ​។​

​តុលាការ​កំពូល​ថៃ ក៏បាន​លុបចោល​ដីកាចាប់ខ្លួន​លោកស្រី Yingluck ផងដែរ​។ នៅក្នុង​សាលក្រម​សម្រេច​របស់ខ្លួន តុលាការ​កំពូល​ថៃ បាន​និយាយថា​លោកស្រី Yingluck មិនមាន​ឆន្ទៈ​ក្នុង​ការបង្ក​ការខូចខាត ហើយ​ការ​ផ្ទេរតំណែង​នោះ​គ្រាន់តែ​ជា​នីតិវិធី​ធម្មតា ពោលគឺ​បាន​ច្រានចោល ការប្រកាន់​ដែលថា​លោកស្រី​តែងតាំង​លោក Thawil ជាទី​ប្រឹក្សា​ម្នាក់ ដើម្បី​បើកផ្លូវ​ឱ្យ​លោក Priewpan Damapong ដែលជា​សាច់ញាតិ​ម្នាក់​របស់លោក​ស្រី អាច​កាន់តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១១ អំឡុង​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី Yingluck បាន​ផ្ទេរ​តួនាទី​លោក Thawil ដែល​នៅពេលនោះ​កាន់ តំណែង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ ឱ្យទៅ​កាន់តំណែង​ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​វិញ​។ ព្រម​ពេល​ជាមួយគ្នា គណៈរដ្ឋមន្ត្រី​ថៃ​លោកស្រី Yingluck បានតែងតាំង​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក Wichean Potephosree ឱ្យទៅ​កាន់តំណែង​ជំនួស​លោក Thawil​។ បន្ទាប់មក ទើប លោកស្រី Yingluck បានតែងតាំង​លោក Priewpan Damapong ឱ្យ​កាន់តំណែង​ជំនួស​លោក Wichean​។​ការចោទប្រកាន់​នេះ​បាន​នាំ​ឲ្យ​មេបញ្ជាការ​កង​ទ​ព័​ជើងគោក​ដ៏​មាន​ឥទ្ធិពល​គឺ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​មាន​លេស​ដឹកនាំ​យោធា​ធ្វើ​រដ្ឋ​ន​ប្រហារ​យោធា​ទម្លាក់​លោកស្រី​ចេញពី​អំណាច​នាយករដ្ឋមន្ត្រី​។យោងតាមពត័មាននេះគេជឿងថាក្នុងឆ្នាំ២០២៤លោកស្រីយិងឡាក់អាចនឹងវឹលចូលស្រុកវិញជួបជុំបងប្អូនគឺលោកថាក់ស៊ិនជាមិនខាន៕

​