» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10764 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700935 នាក់

អ៊ុយ​ក្រែ​ន​អាចនឹងទទួល​បាន​កាំជ្រួច​បាញ់​បាន​៥០០​គីឡូម៉ែត្រ​ពី​អាល្លឺម៉ង់​បន្ទាប់ពី​ស៊ី​លបាញ់​ចម្ងាយ​ឆ្ងាយ ប្រភេទ ATACMSអាមេឹរិក

​អាល្លឺម៉ង់​៖ សារព័ត៌មាន The Wall Street Journal បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែកញ្ញា​បាន​ឲ្យ​ដឹង ថា អាល្លឺម៉ង អាច​នឹង​ផ្ទេរ​មី​ស៊ី​ល​ទោ​រូស (Taurus cruise missiles) ដែល​អាច​បាញ់ប្រហារ​បា​ន​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ស្របពេល​សហរដ្ឋ​អាម​រិ​ក ប​ញ្ជូ​ល​មី​ស៊ី​លបាញ់​ចម្ងាយ​ឆ្ងាយ ប្រភេទ ATACMS ទៅ​ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ផងដែរ​។​a uy alemang2 

ការប្រកាស​នេះ​គឺ​បន្ទាប់ពី​យោធា​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​ចំ​ទីបញ្ជាការ​ការ​កណ្ដាល នៃ​កង​នាវា​របស់​កងទ័ពជើងទឹក​របស់​រុស្ស៊ី បណ្ដាល​ឲ្យ​ស្លាប់​មេបញ្ជាការ​ជាច្រើន​នាក់ នៅ​ទីក្រុង​កំពង់ផែ​សេ​វ៉ា​ស្ដូ​ប៉ូល នៃ​ឧបទ្វីប​គ្រី​មៀ (Crimea) កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​អធិការបតី​អា​ល្លឺ​ង​ម៉​ង់ បាន​ថ្លែង​ទៅកាន់​អង្គការសហប្រជាជាតិ ដោយ​ចំអក​ទៅកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ អំពី​ចក្រភព​និយម​របស់​រុស្ស៊ី នឹងមិន​មាន​នៅលើ​ពិភពលោក នា​សតវត្សរ៍​ទី​២១​នេះ ហើយ​ឥឡូវនេះ ក្រុង​ប៊ែ​រ​ឡាំង អាច​នឹង​ផ្ទេរ​មី​ស៊ី​ល បាញ់​ចម្ងាយ ជាង​៥០០​គីឡូម៉ែត្រ ទៅ​ជួយ​ដល់​ក្រុង​កៀវ បន្ថែមទៀត​។​

​សូមបញ្ជាក់ថា​យន្តហោះ​ទម្លាក់​គ្រាប់ ប្រភេទ Su-24 របស់​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​មី​ស៊ី​ល Storm Shadow ឬ SCALP EG ផ្គត់ផ្គង់​ដោយ​ប្រទេស​បារាំង និង ចក្រភព​អង់គ្លេស វាយប្រហារ​ទៅលើ​រុស្ស៊ី អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ អ៊ុយ​ក្រែ​ន ក៏ត្រូវ​ការ​មី​ស៊ី​ល Taurus របស់​អាល្លឺម៉ង់ បន្ថែមទៀត ព្រោះ​វា​មាន​សមត្ថភាព​វាយប្រហារ នៅក្នុង​ចម្ងាយ ជាង​៥០០​គីឡូម៉ែត្រ​។​​សារព័ត៌មាន Wall Street Journal រាយការណ៍ ថា អាល្លឺម៉ង់ ចង់​ធ្វើ​សកម្មភាព ដោយមាន​ការឯកភាព​ជាមួយ​សហរដ្ឋអាមេរិក​។ រីឯ​ការផ្គត់ផ្គង់​មី​ស៊ី​ល ATACMS របស់​សហរដ្ឋអាមេរិក នឹង​ជំ​រុញឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រគល់​មី​ស៊ី​ល​គ្រូ​ស Taurus បាញ់​តាម​អាកាស ទៅ​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក បូរី​ស ផី​ស្ដូ​រី​ស (Boris Pistorius) រដ្ឋមន្ត្រី ក្រសួងការពារជាតិ​អាល្លឺម៉ង់ បាន​អះអាង ថា​ការផ្ទេរ​មី​ស៊ី​ល ATACMS មិន​ធ្វើឱ្យ​ការចែក​ចាយ​មី​ស៊ី​ល Taurus ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នោះទេ​។ ប្រទេស​អាល្លឺម៉ង់ នឹង​សម្រេចចិត្ត នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​​មន្ដ្រី​យោធា​ក្រុង​កៀវ បាន​អះអាង កាលពី​ថ្ងៃ​សោ​រ៍ (​ទី​២៣ ខែកញ្ញា​) ថា ការវាយប្រហារ​របស់​កងទ័ព​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​សុក្រ (​ទី​២២ ខែកញ្ញា​) បាន​តម្រង់​ចំ​គោលដៅ​លើ​ទីបញ្ជាការ​កណ្ដាល នៃ​កង​នាវា​របស់​កងទ័ពជើងទឹក​របស់​រុស្ស៊ី ប្រចាំ​នៅ​សមុទ្រ​ខ្មៅ នៅ​ទីក្រុង​កំពង់ផែ​សេ​វ៉ា​ស្ដេ​ប៉ូល នៃ​ឧបទ្វីប​គ្រី​មៀ ដោយបាន​សម្លាប់​ទាហាន​រាប់សិប​នាក់ ដោយ​រួមទាំង​មេបញ្ជាការ​កងទ័ពជើងទឹក​ជាច្រើន​នាក់ ហើយ​ទាហាន​ជាច្រើន​នាក់​ផ្សេងទៀត បាន​រងរបួស​។ រីឯ​ព័ត៌មាន​លម្អិត អំពី​ការវាយប្រហារ ពាក់ព័ន្ធ​នឹង​ទាហាន​រុស្ស៊ី ស្លាប់ និង រងរបួស នឹង​បង្ហាញ នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​។​

​លោក គី​រី​ឡូ​វ ប៊ូ​ដា​នូវ (Kyrylo Budanov) ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ុយ​ក្រែ​ន បាន​អះអាង ថា មេបញ្ជាការ​ទាហានជើងទឹក​របស់​រុស្ស៊ី ចំនួន​២​នាក់ បាន​រងរបួស នៅក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នេះ​។​​មន្ដ្រី​រដ្ឋាភិបាល​ក្រុង​កៀវ បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​ដ៏​ខ្លី​មួយ ថា កងទ័ព​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​សុក្រ (​ទី​២២ ខែកញ្ញា​) បាន​វាយប្រហារ ដោយ​មី​ស៊ី​ល ចំ​លើ​ទីបញ្ជាការ​កណ្ដាល នៃ​កង​នាវា​របស់​កងទ័ពជើងទឹក​រុស្ស៊ី ប្រចាំ​នៅ​សមុទ្រ​ខ្មៅ ស្ថិតនៅ​ឧបទ្វីប​គ្រី​មៀ ខណៈ​កងទ័ពជើងទឹក​របស់​រុស្ស៊ី កំពុងតែ​បើក​កិច្ចប្រជុំ​មួយ​។​​កងទ័ព​អ៊ុយ​ក្រែ​ន បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍​របស់​ចក្រភព​អង់គ្លេស BBC ថា ការវាយប្រហារ​របស់​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ ប្រឆាំងនឹង​ទីបញ្ជាការ នៃ​កង​នាវា​របស់​កងទ័ពជើងទឹក​របស់​រុស្ស៊ី នៅ​ឧបទ្វីប​គ្រី​មៀ កាលពី​ថ្ងៃ​សុក្រ បាន​ប្រើប្រាស់​មី​ស៊ី​ល​ស្ដ​ម​សា​ដូ​វ (Storm Shadow) ដែល​បាន​ផ្គត់ផ្គង់ ដោយ​ប្រទេស​បារាំង និង ចក្រភព​អង់គ្លេស​។​a uy alemang1 a uy alemang3 

​