» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8980 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659487 នាក់

តុលាការ​កាត់ទោស​អតីត​ជំទាវ​ទី​១​ម៉ាឡេស៊ី​ដាក់គុក​១០​ឆ្នាំ​ពីបទ​ពុករលួយ​


​ម៉ាឡេស៊ី​៖​លោកស្រី រ៉ូ​ម៉ាស ម៉ាន់​ស័​រ​(Rosmah Mansor) វ័យ​៧០​ឆ្នាំ​អតីត​ជំទាវ​ទីមួយ​របស់​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ចៅក្រម​បញ្ជា​អោយ​ដាក់គុក​១០​ឆ្នាំ​និង​ពិន័យ​ប្រាក់​៩៧០​លាន​រីង​ហ្គី​ត​ទាក់ទង​កំហុស​នៃ​ការ​រត់ការ​និង​ទទួល​សំណូក ក្នុងអំឡុងពេល​មានអំណាច​។ ការកាត់ក្តី​ដាក់ទោស​នេះ​កើតឡើង​តែមួយ​សប្តាហ៍​បន្ទាប់ពី​ប្តី​របស់​លោកស្រី គឺ​លោក ណា​ជីប រ៉ា​ហ្សា​ក់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវ​តុលាការ​សំរេច​ដាក់គុក​១២​ឆ្នាំ​ចំពោះ​ការ​លួច​លុយ​ចេញពី​មូលនិធិ​រដ្ឋ​។​a nazip2 

​អ្នកស្រី​រ៉ូ​ម៉ាស ត្រូវបាន​រកឃើញ​មាន​កំហុស​ចំនួន​បី​ពីបទ​រត់ការ​ដើម្បី​ទទួល​សំ​ណូ​ល​និង​ទទួល​ប្រាក់​៦,៥​លាន​រីង​ហ្គី​ត​រវាង​ឆ្នាំ​២០១៦​និង​២០១៧​ដើម្បី​ជួយ​អោយ​ក្រុមហ៊ុន​មួយ​ទទួលបាន​គំរោង​ផ្គត់ផ្គង់​បន្ទះ​ពន្លឺព្រះអាទិត្យ​សំរាប់​សាលារៀន​នៅលើ​កោះ​ប័​រ​នី​អូ​(Borneo)​។​ទោះជា​យ៉ាងណា លោកស្រី​នៅមាន​សេរីភាព​នៅ​ឡើង​បន្ទាប់ពី​បង់ប្រាក់​ធានា​ខ្លួន​នៅក្រៅ​ឃុំ​ដើម្បី​រង់ចាំ​បណ្តឹងឧទ្ធរណ៍​ទៅកាន់​តុលាការ​ខ្ពស់ជាង​។​
​ស្វាមី​របស់លោក​ស្រី គឺ​លោ​កណា​ជីប រ៉ា​ហ្សា​ក់​(Najib Razak)​បានចាប់ផ្តើម​បំពេញ​ទោស​ជាប់គុក​១២​ឆ្នាំ​កាលពី​សប្តាហ៍​មុន ក្រោយ​ចាញ់​បណ្តឹងឧទ្ធរណ៍​ចុងក្រោយ​នៅក្នុង​បណ្តឹង​មួយ​ក្នុងចំណោម​បណ្តឹង​ចំនួន​ប្រាំ​ប្រឆាំង​រូបលោក​ពាក់ព័ន្ធ​ការ​លួច​ផ្ទេរ​លុយរាប់​រយ​លាន​ដុល្លារ​ពី​មូលនិធិ​រដ្ឋ​1MDB​ចូល​គណនី​ផ្ទាល់​របស់លោក​និង​បក្ខពួក​។​

​ទោះជា​តុលាការ​រកឃើញ​ទោស លោកស្រី​រ៉ូ​ម៉ាស​មិនបាន​ឆ្លើយ​ទទួលកំហុស​ទេ​ក្នុងអំឡុង​សវនាការ​និង​ថា​ក្នុងអំឡុងពេល​ប្តី​លោកស្រី​ធ្វើជា​នាយករដ្ឋមន្ត្រី​លោកស្រី​មិនដែល​បាន​រត់​ការទទួល​សំណូក​ឡើយ​។​លោកស្រី​ក៏បាន​ថ្កោលទោស​ថា​ជាការ​ដាក់ទោស​នេះ​មាន​លក្ខណៈ​នយោបាយ ជា​ព្រឹត្តិការណ៍​ដែល​នាំ​ដល់​ការដាក់​គុក​លោក​ណា​ជីប​និង​នាំអោយ​គ្រួសារ​របស់លោក​ស្រី​រង​គ្រោះ​។​​សូមបញ្ជាក់ថា ប្តី​ប្រពន្ធ​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ​រង​ការចោទប្រកាន់​ជាច្រើន​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​បន្ទាប់ពី​គណ​ប្ស​UMNO​របស់​ណា​ជីប​ធ្លាក់​ចេញពី​អំណាច​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដោយ​កំហឹង​របស់​សាធារណជន​អំពី​រឿងអាស្រូវ​1MDB៕​ប្រភព​ដេល្លី​ម៉េ​ល​a nazip1 

​