» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7183 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697354 នាក់

អាមេរិក កូរ៉េខាងត្បូង​មិន​គាំទ្រ​ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​!

​កូរ៉េខាងជើង​៖​ក្រោយ​ការបាញ់​បង្ហោះ​ផ្កាយរណប​ស៊ើបការណ៍​កន្លងមក កូរ៉េខាងជើង​ទទួលបាន​រូបភាព​នៃ​ទីតាំង​យោធា​របស់​អាមេរិក​ក៏ដូចជា​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់ ក៏ដូជជា ទទួលបាន​រូបភាព​សេត​វិមាន មន្ទីរ​បញ្ច​កោណ …​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មេដឹកនាំ​លោក Kim Jong Un បានទទួល​នូវ​រូបភាព​នៃ​សេត​វិមាន មន្ទីរ​បញ្ច​កោណ​និង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​នៅ​មូលដ្ឋាន​ទ័ពជើងទឹក Norfolk ដែល​ថត​ដោយ​ផ្កាយរណប​ស៉ើ​ប​ការណ៍​របស់ខ្លួន​។​a north korea 

KCNA បានសរសេរថា នេះ​ជា​រូបភាព​ថ្មី​ចុងក្រោយបង្អស់​នៃ​អ្វីដែល​កូរ៉េខាងជើង​ហៅថា​ជា «​តំបន់​គោលដៅ​សំខាន់​» ដែល​បញ្ជូនមក​ដោយ​ផ្កាយរណប ក្នុងនោះ​រួមមាន​ទាំង​រដ្ឋធានី​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង និង​មូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក​។ KCNA បាន​បន្ថែមថា លោក Kim ក៏បាន​ពិនិត្យមើល​រូបភាព​នៃ​មូលដ្ឋាន​ទ័ពអាកាស Andersen ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​របស់​សហរដ្ឋ​អាមេរិក ស្ថិតនៅ​កោះ Guam ផងដែរ ក៏ដូចជា​កន្លែង​ផលិត​នាវា និង​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​សហរដ្ឋអាមេរិក​នៅ Norfolk និង Newport ជា​កន្លែង​ដែលមាន​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​សរុប​ចំនួន​៤ និង​នាវា​ផ្ទុក​យន្តហោះ​អង់គ្លេស​មួយគ្រឿង​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ទីនោះ​។​​តែ​មន្ត្រី​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា សមត្ថភាព​ផ្កាយរណប​ស៉ើ​ប​ការណ៍​នេះ មិនអាច​អាច​ផ្ទៀងផ្ទាត់​បានទេ ដោយសារតែ​កូរ៉េខាងជើង​មិនបាន​បញ្ចេញ​នូវ​រូបភាព​ដែល​ខ្លួន​អះអាងថា​ទទួលបាន​នោះ​.។

​នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែវិច្ឆិកា​បាន​ប្ដេជ្ញា​ជាថ្មី​ថា​នឹង​បន្ត​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន ក្នុងនោះ​រួមមាន​ទាំង​ការបាញ់ បង្ហោះ​ផ្កាយរណប​បន្ថែមទៀត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA តាមរយៈ​ការដកស្រង់​សម្ដី​ពី​ក្រសួងការបរទេស​កូរ៉េខាងជើង បានបញ្ជាក់​ទៀតថា​ការបាញ់​បង្ហោះ​ផ្កាយរណប​ស៊ើប ការណ៍​ដំបូង​បំផុត​កាលពី​សប្ដាហ៍​មុន ត្រូវបាន​ជំរុញ​ដោយ​ភាពចាំបាច់ ដើម្បី​តាមដាន​សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត របស់​ទីក្រុង​វ៉ាស៊ីនតោន​។ KCNA បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​វា​ជា​សិទ្ធិ​ស្របច្បាប់ និង​គ្រាន់តែ​ជា​មធ្យោបាយ​ក្នុងការ​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​របស់ ខ្លួន​តែប៉ុណ្ណោះ ព្រមទាំង​ជាការ​ឆ្លើយតប ក៏ដូចជា​តាមដាន​សក​ម្ម​ភាព​យោធា​របស់​សហរដ្ឋអាមេរិក និង​អ្នក​ហែរ​ហម​របស់​ពួកគេ​»​។​

​គួរ​បញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង Yonhap នៅ​ថ្ងៃ​ចន្ទ​នេះ​ក៏បាន​រាយការណ៍​ដែរ​ថា កូរ៉េខាងជើង បានដាក់​ពង្រាយ​ទាហាន និង​អាវុធ​ធុន​ធ្ងន់​ឡើងវិញ​នៅតាម​ប៉ុស្តិ៍​យាម​ស្ថិត​នៅក្បែរ​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង បន្ទាប់ពី​បានប្រកាស​រៀងៗ​ខ្លួន​ពី​ការព្យួរ​កិច្ចព្រមព្រៀង យោធា​អន្តរ​កូរ៉េ​។​​នៅក្រោម​កិច្ចព្រមព្រៀង​យោធា​អន្តរ​កូរ៉េ​ឆ្នាំ​២០១៨ កូរ៉េ​ទាំង​២ បាន​បំផ្លាញ​ប៉ុស្តិ៍​យាម​ចំនួន​១០ ក្នុងចំណោម​ប៉ុស្តិ៍​យាម​ទាំង ១១​ទីតាំង នៅឯ​តំបន់​ព្រំដែន​គ្មាន​យោធា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​បង្ការ​កុំឱ្យ​ជម្លោះ​ប្រដាប់អាវុធ​ផ្ទុះឡើង​ជាយថាហេតុ​ណាមួយ​។​ស្ថិត​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូត​អង្គការសហប្រជាជាតិ​មកពី​សហរដ្ឋ​អាម៉េរិក និង​កូរ៉េខាងជើង បានធ្វើ​ការជជែក​ពិភាក្សាគ្នា ជុំវិញ​ការបាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​លើកដំបូង​របស់​ទីក្រុង​ព្យ​ង​យ៉ាង​។ និង​ហេតុផល​ដែល​បង្កឱ្យមាន​កំណើន​ភា​ព​តានតឹង ហើយ​នេះ​គឺជា​កិច្ចពិភាក្សា និង​ជាការ​ផ្លាស់ប្តូ​រមតិ​គ្នា​ជា​សា​អង្គការសហប្រជាជាតិ​វិញ​ធារ​ណៈ​ដ៏​កម្រ និង​ដោយផ្ទាល់​រវាង​ប្រទេស​ដែលជា​គូសត្រូវ​នឹង​គ្នា​។​

​បន្ទាប់ពី​អវត្តមាន​ជិត​ប្រាំ​មួយឆ្នាំ​រួចមក ប្រទេស​កូរ៉េខាងជើង​បានចាប់ផ្តើម​បញ្ជូន​បេសកជន​របស់ខ្លួន ទៅកាន់​អង្គការសហប្រជាជាតិ​ម្តងទៀត ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់ខ្លួន​ក្នុងអំឡុង​ខែកក្កដា​។ ស្ថាប័ន​ដែលមាន​សមាជិក ១៥ ប្រទេស បានមក​ជួបប្រជុំគ្នា កាលពី​ថ្ងៃ​ចន្ទ ពាក់ព័ន្ធ​នឹង​កិច្ច​ពិភាក្សាគ្នា​អំពី​សកម្មភាព​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្ម​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វីល (Linda Thomas-Greenfield) និង​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង លោក គីម សុង (Kim Song) បានធ្វើ​កំណត់សម្គាល់​ដោយ​មិនបាន​គ្រោងទុក ដោយ​អ្នក​ទាំង​ពីរបាន​ចូលរួម​នៅក្នុង​ការជជែក​ដេញដោល​គ្នា អំពី​សិទ្ធិ​នៃ​ការឆ្លើយតប ហើយ​ម្នាក់ៗ​បានប្រកែក​គ្នា​ថា ប្រទេស​របស់​ពួកគេ សុទ្ធតែ​កំពុង​ធ្វើ​សកម្មភាព​ការពារ​រៀងៗ​ខ្លួន ។​

​សូមជម្រាបថា សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ឬ (​កូរ៉េខាងជើង​) បាន​បន្ត​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​នឹង​កម្មវិធី​មី​ស៊ី​ល​ផ្លោង និង​នុយក្លេអ៊ែរ​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ ២០០៦ ដោយ​នៅក្នុង​ទណ្ឌកម្ម​នេះ រួមបញ្ចូល​ទាំង​ការហាម​ប្រាម​ចំពោះ​ការអភិវឌ្ឍន៍​មី​ស៊ី​ល​ផ្លោង​ផងដែរ​។ ទន្ទឹមនឹងនេះ ប្រទេស​ចិន និង​រុស្ស៊ី បាន​និយាយថា សមយុទ្ធ​យោធា​រួមគ្នា ដោយ​សហរដ្ឋ​អាម៉េរិក និង​កូរ៉េខាងត្បូង បានធ្វើឱ្យ​រដ្ឋធានី​ព្យុងយ៉ាង​មានការ​ព្រួយបារម្ភ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូ​ស្គូ ចំពោះ​ការការពារ​ប្រទេស​កូរ៉េខាងជើង ដោយ​ការពារ​ខ្លួន​ចេញពី​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​៕a missil korea1 a missil korea2 

​