» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7113 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697284 នាក់

នៅ​ស្រុក​ចិន​ដាក់ឈ្មោះ​ឆ្កែ​ដូច​មនុស្ស​ត្រូវ​មានទោស​!?

 

​ប្រទេស​ចិន​៖​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ដោយសារតែ​ដាក់ឈ្មោះ​ឲ្យ​ឆ្កែ​ជាទី​ស្រលាញ់​របស់ខ្លួន​ដូច​ឈ្មោះ​មន្ត្រី​ក្នុង​តំបន់​។​
​បុរស​ម្ចាស់​ឆ្កែ​មាន​ឈ្មោះថា លោក​បាន​( Ban )​មាន​អាយុ ៣១​ឆ្នាំ រស់នៅក្នុង​ទីក្រុង​ហ្វូ​យ៉ាង​( Fuyang) ខេត្ត​អាន​ហ្វី​( Anhui) ប្រទេស​ចិន​។​a china dog1 

​សារព័ត៌​ចិន​សូ​ហ៊ូ​( Sohu News) បាន​រាយការណ៍​ឲ្យ​ដឹងថា អាជ្ញាធរ​ក្នុង​តំបន់​មិន​សប្បាយចិត្ត ក្រោយ​បានដឹងថា លោក​បាន​( Ban)​ដែល បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ចិន ករណី​យ៍ស​ត្វ​ឆ្កែ​ចិញ្ចឹម​របស់លោក​មាន ឈ្មោះថា​ចេ​ន​ហ្គួ​ន​( Chengguan) បាន​លួច​ស្បែកជើង និង​ខាំ​គ្នា​ជាមួយនឹង​ឆ្កែ​មួយ​ក្បាល​ទៀត​ឈ្មោះថា​សៀ​ហ្គួ​ន​( Xieguan )​។

អ្វីដែល​ធ្វើ​ឲ្យ​ក្រុមមន្ត្រី​ខឹង​គឹ ក៏​ដោយសារតែ​ឈ្មោះ​ឆ្កែ​ទាំងពីរ​ក្បាល​ខាងលើនេះ មានឈ្មោះ​ដូច​ទៅនឹង​ក្រុមមន្ត្រី​ដែល​បម្រើការ​ក្នុង​តំបន់​។ ជាក់ស្តែង ឈ្មោះ ចេ​ន​ហ្គួ​ន​( Chengguan) គឺជា​ឈ្មោះ​ដែល​សំដៅ​ទៅលើ​ក្រុមមន្ត្រី​គ្រប់គ្រង​ក្នុង​ទីក្រុង ឬ​ក្រុមមន្ត្រី​ដែល​ដោះស្រាយ​ឧក្រិដ្ឋកម្ម​កម្រិត​ទាប (Tackle low-level crime) ។ ចំណែកឯ​ឈ្មោះ​សៀ​ហ្គួ​ន «Xieguan» គឺជា​ឈ្មោះ​ដែល​សំដៅ​ទៅលើ​ខាង​ក្រុមមន្ត្រី​សណ្ដាប់ធ្នាប់​ចរាចរណ៍​។

លោក​បាន​( Ban) បាន​និយាយថា​គាត់​ពិតជា​មិនបាន​ដឹង​ទាល់តែសោះ​ថា វា​ខុសច្បាប់​នោះទេ​?​។ លោក​ដាក់ឈ្មោះ​ឲ្យ​ពួកវា​ដើម្បី​ឲ្យ​ប្លែក​ប៉ុណ្ណោះ និង​ពុំមាន​ចេតនា​ណាមួយ​ឡើយ​។ លោក Ban នៅតែ​ឆ្លើយ​អះអាងថា លោក​មិនដឹង​ទេ​ថា​គ្រាន់តែ​ដាក់ឈ្មោះ​ឲ្យ​ឆ្កែ​ប៉ុណ្ណឹង ក៏​ខុសច្បាប់​ដែរនោះ​។​a china dog a china dog2 a china dog3 

​