» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1997 នាក់

ម្សិលមិញ 10668 នាក់

សរុប 20284012 នាក់

គណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក អនុម័ត​ច្បាប់​ជួយ​ដល់​កោះ​តៃវ៉ាន់តែ​ចិន​ដីគោកក្តៅ​

​អាមេរិក​តៃវ៉ាន់​៖​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ​២០២២ គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ច្បាប់ បង្កើន​ការជួយ​ដល់​កោះ​តៃវ៉ាន់​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​ទីក្រុង​ប៉េកាំង​។​
​នៅក្នុង​ការបោះឆ្នោត​នៃ​គណកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក អនុម័ត​លើ​គោលនយោបាយ​គាំទ្រ​កោះ​តៃវ៉ាន់ ឆ្នាំ​២០២២ ដោយ​ទទួលបាន​ការគាំទ្រ ១៧/៥​សំឡេង​។a army tai us

​លោក Bob Menendez និង លោក Lindsey Graham ព្រឹទ្ធសមាជិក ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត តាក់តែង​សំណើ​ច្បាប់​នេះ បាន​ទទួលស្គាល់ថា តាមរយៈ​ច្បាប់​ថ្មី​នេះ គឺ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក ក្នុង​សំណុំរឿង​កោះ​តៃវ៉ាន់ ត្រូវបាន​វិវឌ្ឍន៍​ប្រែប្រួល​ខ្លាំង​។​​សំណើ​ច្បាប់ ដែល​ត្រូវបាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា បោះឆ្នោត​យល់ព្រម​នេះ បាន​កំណត់ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់ជំនួយ​យោធា​ដោយផ្ទាល់ ក្នុងតម្លៃ​ទឹកប្រាក់​សរុប​ចំនួន ៤​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​៤​ឆ្នាំ​ទៅមុខ​។ គម្រោង​ច្បាប់​នេះ ក៏បាន​ចែង​ផងដែរ ថា​ប្រធានាធិបតី​អាមេរិក ត្រូវ​ចាត់វិធានការ​ទណ្ឌកម្ម ទៅលើ​ស្ថាប័នហិរញ្ញវត្ថុ​របស់​ចិន ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​រករឿង គំរាម​សំឡុត​របស់​ចិន មកលើ​កោះ​តៃវ៉ាន់​។ បន្ថែម​ពីនេះ សំណើ​ច្បាប់​ដែល​គេ​ដាក់ឈ្មោះ​ហៅថា Taiwan Policy Act of 2022 ក៏បាន​កំណត់​ដែរ សហរដ្ឋអាមេរិក​ត្រូវ​ទទួលស្គាល់​កោះ​តៃវ៉ាន់ ក្នុងនាម​ជា “​សម្ព័ន្ធមិត្ត​សំខាន់ ក្រៅ​ក្របខណ្ឌ​អង្គការ​អូតង់​”​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​កញ្ញា ខុ​ទ្ទ​ការ​ល័យ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ឆៃ អ៊ីង​វេន បានចេញ​លិខិត​មួយ ថ្លែង​អំណ​អរគុណ ចំពោះ​សហរដ្ឋអាមេរិក ដែលជា​ថ្មី​ម្តងទៀត បានបង្ហាញ​មិត្តភាព និង​ការគាំទ្រ​យ៉ាងច្បាស់​លាស់ មកលើ​កោះ​តៃវ៉ាន់​។​​ទោះជា​យ៉ាងណា សំណើរ​ច្បាប់​ថ្មី​នេះ ត្រូវ​ឆ្លងកាត់​នីតិវិធី​អនុម័ត​ច្រើន​ដំណាក់​ទៀត ដូចជា​ត្រូវ​យកទៅ​ឆ្លងកាត់ ការអនុម័ត នៅក្នុង​ព្រឹទ្ធិ​សភា និង​សភា​តំណាង មុននឹង​ត្រូវបាន​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​ប្រកាស​ឲ្យ​អនុវត្ត​។ កាលពី​ថ្ងៃ​ពុធ លោកស្រី Karine Jean-Pierre អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក បាន​ឆ្លើយ​ប្រាប់​អ្នកកាសែត​ថា សម្រាប់​ពេលនេះ រដ្ឋាភិបាល​កំពុង​ទាក់ទង​ជាប្រចាំ​ជាមួយ​សភា​ខុន​ហ្ក្រេ ទាក់ទិន​នឹង​ខ្លឹមសារ ក៏ដូចជា​ការអនុម័ត​ច្បាប់​ថ្មី​នេះ​។ លោកស្រី​អះអាងថា រដ្ឋាភិបាល​អាមេរិក នឹង​បន្ត​ពង្រីក​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ តាមរយៈ​ជំនួយ​គាំទ្រ​ផ្នែក​ការទូត សេដ្ឋកិច្ច និង​កងទ័ព​ផងដែរ​។

​ប៉ុន្តែ​ការអនុម័ត​ទទួលរង​ការប្រឆាំង​ពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​បៃ​ឌិន ដោយ​ព្រមាន​ពី​វិធានការ​ទប់ទល់​ពី​ចិន​។ ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​១៥​ខែកញ្ញា​ដែរ បានដាក់ «​កំណត់​ទូត​មួយ​» ផ្ញើ​ទៅកាន់​សហរដ្ឋអាមេរិក​បន្ទាប់ពី​គណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​ច្បាប់​ដែល​នឹង​ជួយ​ពង្រឹង​ការគាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​សម្រាប់​កោះ​តៃវ៉ាន់​។​​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Mao Ning បាន​គូសបញ្ជាក់ថា​«​ប្រសិនបើ​ច្បាប់​ថ្មី​នេះ​នៅតែ​ដំណើរការ​ទៅមុខ​វា​នឹង​ជះ​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​នឹង​ប្រទេស​ចិន​»​។​ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន បានបង្ហាញ​ពី​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ ហើយ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​តំណាងរាស្ត្រ​អាមេរិក ដែល​បាន​បំពេញ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ជា​បន្តបន្ទាប់​។​

​សូម​រំលឹកថា គិត​ចាប់ពី​ឆ្នាំ​១៩៧៩​មក សហរដ្ឋអាមេរិក បានប្រកាស​គាំទ្រ​ជា​ផ្លូវការ ប្រទេស​ចិន​តែមួយ តែ​ទន្ទឹមគ្នានេះ អាមេរិក​បាន​រក្សា​ជំហរ អនុញ្ញាត​ឲ្យ​តៃវ៉ាន់ មានលទ្ធភាព​ការពារ​ខ្លួន តាមរយៈ​ការលក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​។ ការប្រែប្រួល​គោលនយោបាយ ឈានទៅ​ផ្តល់​ជា​ជំនួយ​យោធា​ដោយផ្ទាល់​ទៅ​ឲ្យ​តៃវ៉ាន់ អាច​នឹងត្រូវ​ចិន​ចាត់ទុកថា ជាការ​ដើរ​ហួស​គំនូស​ក្រហម​ដែល​ខ្លួន​បានកំណត់​។​a army tai us1