» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6693 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671333 នាក់

លោក​ស៊ុន​ឆៃ​ចង់​ឲ្យ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ឃុំ​ព្រោះ​ជា​រឿង​នយោបាយ​

​ភ្នំពេញ​៖ លោក សុន ឆ័យ​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​បាន​ចូល​សួរ​សុ​ក្ខ​ទុក្ខ​សកម្មជន​គណបក្ស​ចំនួន​២៣​នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន ថ្លែងថា សកម្មជន​ជាង​២០​នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ (CNRP) បានស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យមាន​ការដោះលែង​ពួកគេ​បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​អះអាងថា ពួកគេ​ជាប់ពន្ធនាគារ​ដោយសារ​រឿង​នយោបាយ​។a sun chhai1

សកម្មជន​ទាំងនោះ​ត្រូវបាន​រង​នូវ​ការ​ចោទ ពាក់ព័ន្ធ​នឹង​ផែន​ការវិល​ត្រលប់​ចូល​កម្ពុជា​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ លោក សុន ឆ័យ បញ្ជាក់ថា ពួកគេ​បាន​ផ្ដា​ដល់​រូបលោក​ឱ្យជួយ​នាំសារ​ប្រាប់​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យមាន​ការដោះលែង​ពួកគាត់​ទាំង​២៣​នាក់​បាន​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​ពួកគាត់​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ​៖ «​ខ្ញុំ​ឃើញ​ម្នាក់ៗ​ដែល​ខ្ញុំ​បាន​ជួប សុខភាព​គាត់​អត់​ស្រួល​ទេ យើង​មិន​ចង់ឱ្យ​គាត់​ស្លាប់​នៅក្នុង​មន្ទីរឃុំឃាំង ហើយ​ទី​១ គាត់​សុខភាព​មិនល្អ ទី​២ គាត់​អត់​មាន​អ្វី​គ្រោះថ្នាក់​ដល់​សង្គម ទី​៣ គាត់​បាន​បំពេញ​ទោស​ដែល​គាត់​ខុសឆ្គង​មួយចំនួន​ដែល​វា​សម​ហេតុ​សម​ផល​ហើយ ដែល​មិន​គួរឱ្យ​គាត់​នៅ​[​ក្នុង​ឃុំ​]​។ ដូច្នេះ សរុបមក បំណង​២ គឺ​បំណង​មក​សួរសុខទុក្ខ​ផង និង​បំណង​រក​វិធី​យ៉ាងម៉េច​ដើម្បីឱ្យ​គាត់​បាន​ចេញពី​ការឃុំ​ឃាំង​នេះ​»​។​

​អនុប្រធាន​គណបក្ស​ភ្លើងទៀន​រូបនេះ​ដែល​កំពុង​រង​បណ្តឹង​របស់​គជប​និង​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ត្រូវ​អ្យការ​តុលាការ​ចោទថា​រិ​ហា​កេរ្តិ៍​បន្ថែមទៀតថា បើ​ក្នុងករណី​រដ្ឋាភិបាល​មិន​អនុញ្ញាតឱ្យ​ពួកគាត់​បាន​នៅក្រៅ​ឃុំ​ទេ សកម្មជន​ដែល​ជាប់ឃុំ​ទាំងនោះ ក៏បាន​ស្នើឱ្យ​ផ្លាស់ប្ដូរ​ពួកគាត់​ទៅ​បន្ទប់​អ្នក​ជាប់ឃុំ​រឿង​នយោបាយ​វិញ ដោយ​កុំឱ្យ​ដាក់​ពួកគាត់​នៅ​ចម្រុះ​ជាមួយ​អ្នកទោស​គ្រឿងញៀន លួច ឆក់ និង​ប្លន់​ជាដើម ដោយសារ​នៅក្នុង​ពន្ធនាគារ​នោះ​មាន​ទាំង​អ្នក​ជក់បារី និង​មិនសូវមាន​អនាម័យ​នាំឱ្យ​ប៉ះពាល់​សុខភាព​ពួកគេ ជាដើម​។​​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវ​នា មានប្រសាសន៍ថា ការស្នើ​សុំឱ្យ​ដោះលែង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ ខាង​ពន្ធនាគារ​មិនអាច​សម្រេច​អនុញ្ញាតឱ្យ​បានទេ ខណៈ​ករណីនេះ​ស្ថិតក្នុង​ដៃ​តុលាការ​ដែលជា​អ្នកមាន​សិទ្ធិ​សម្រេច​។​

​ចំពោះ​ការស្នើសុំ​ប្ដូរ​បន្ទប់​ឃុំឃាំង​របស់​សកម្មជន​ដែល​គាំទ្រ​បក្សប្រឆាំង​នោះ​វិញ លោក​ថា ពួកគាត់​ត្រូវដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ក្រសួង​ចាត់​មន្ត្រី​ជំនាញ​សិក្សា​និង​សម្រេច​តាម​ទិដ្ឋភាព​ជាក់ស្តែង​។​
​លោក​មានប្រសាសន៍ថា​៖ «​យើង​ធ្លាប់​ដាក់​គាត់​នៅ​ជុំគ្នា ប៉ុន្តែ​មាន​បញ្ហា​នៅពេលដែល​ពួកគាត់​នៅ​ជុំគ្នា ពួកគាត់​បង្កបញ្ហា​ពេក ដល់​អ៊ីចឹង​ពួកយើង​បំបែក​ពួកគាត់ ប៉ុន្តែ​បើ​ជន​ជាប់ឃុំ គាត់​ចង់​ស្នើសុំ​អ្វីមួយ គាត់​អាចដាក់​លិខិត​មក​ក្រសួងមហាផ្ទៃ​មក ក្រសួង​គេ​នឹង​ឱ្យ​អ្នកជំនាញ​សិក្សា​លើ​បញ្ហា​ហ្នឹង​»​។​​

កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៧​នាក់ រួមមាន លោក សម រង្សី​, លោកស្រី ជូ​ឡុង សូ​មូរ៉ា​, លោកស្រី មូរ សុខ​ហួរ​, លោក តុ​ប វណ្ណ​ចាន់​, លោក នុត រំដួល​, លោក ហូរ វ៉ាន់​, លោក អេង ឆៃអ៊ាង ក្នុង​ម្នាក់ៗ​១០​ឆ្នាំ ក្រោម​បទ​ចោទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ញុះញង់​ឱ្យ​យោធិន​មិន​ស្ដាប់​បញ្ជា និង​រួមគំនិត​ក្បត់​»​។​​ចំណែក​សកម្មជន​គណ​បក្ស​នេះ​ជាច្រើន​នាក់​ទៀត​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ ក្រោម​បទ​ចោទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​រួមគំនិត​ក្បត់​»​។ ប៉ុន្តែ​ទោស​៥​ឆ្នាំនេះ​ត្រូវអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​៨​ខែ ហើយ​ទោស​នៅសល់​ត្រូវបាន​ព្យួរ​៕a sun court 
​