» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5396 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695567 នាក់

១០​ឆ្នាំ​ទៀត​ទើប​បញ្ចេញ​សៀវភៅ​ប្រវត្តិសាស្ដ្រនៃការតស៊ូដឹកនាំកម្ពុជា​ដែល​សម្ដេច​តេ​ជោ​ចងក្រង​


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​លើកឡើងថា​ការលះបង់​របស់​សម្ដេច​គឺ​មិនមែន​សម្រាប់តែ​សម្ដេច​ប៉ុណ្ណោះ​ទេ​តែ​ជាការ​លះបង់​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​។​​ក្នុងការ​ផ្ដល់ បាឋកថា​មួយ​នៅ​ក្រសួងការពារជាតិ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ ក្នុង​ខួប​៤៦​ឆ្នាំ​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះទៅរក​ការផ្ដួលរំលំ របប​ប្រល័យពូជសាសន៍ ប៉ុល ពត​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​សម្ដេច​ធ្លាប់​ឆ្លងកាត់​ការបែកបាក់​គ្រួសារ និង​ជួប​ផលវិបាក​នៃ​សង្គ្រាម ហើយ​ការលំបាក​នេះហើយ​ទើប​សម្ដេច​ប្ដេជ្ញា​ថា​នឹង​មិនឱ្យ​ពលរដ្ឋ​កម្ពុជា​ជួប​ការលំបាក​បែបនេះ​ដូច​សម្ដេច​នោះទេ​។​a hun book 

សម្ដេច​តេ​ជោ​ថា​៖«​ហើយ​អ្វី​ជា​បទពិសោធន៍​នៃ​ការឈឺចាប់​ក្រលំបាក​របស់​យើង​មកដល់ពេលនេះ​យើង​ត្រូវ​ដោះស្រាយ​សម្រាប់​ជីវិត​របស់​អ្នកក្រ​របៀប​ម៉េច​។ ខ្ញុំ​គិតថា​អ្នក​ដែល​ទទួលផល​ក្រោយ​គឺមាន​សំណាង​ប៉ុន្ដែ​សំណាង​នោះ​យើង​ក៏​ត្រូវមាន​ភារកិច្ច​ឱ្យ​ពួកគេ​ទទួលបាន​ផល​សំណាង​ពី​ពលិកម្ម​របស់​យើង​»​។​​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ពេលដែល​សម​មិត្ត ហ៊ុន សែន ក្នុង​វ័យ​២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រស្មោះ​៤​រូប​ផ្សេងទៀត បានសម្រេច​ចិត្ត​លាចាក​ទឹកដី លាចាក​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ធ្វើដំណើរ​ទាំងយប់​កាត់​ព្រំដែន​ទាំង​គ្រោះថ្នាក់​បំផុត ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​គាំទ្រ​ក្នុងការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ចេញ​ការដឹកនាំ​របស់​ខ្មែរក្រហម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទ​ជា​សំនួ​រថា កាលពី​៤៦​ឆ្នាំមុន បើ​សម​មិត្ត ហ៊ុន សែន មិន​សម្រេចចិត្ត​យក​ជីវិត​ធ្វើជា​ដើមទុន​ក្នុងការ​រំដោះជាតិ ក្នុងការ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើ​អាច​នឹងមាន​អ្វី​កើតឡើង​សម្រាប់​ប្រទេស​កម្ពុជា​បន្តទៀត​? ខណៈដែល​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្ថិតនៅក្រោម​កណ្តាប់ដៃ​រប​ស់​ពួក​ខ្មែរក្រហម​។​​សម្ដេច​តេ​ជោ​លើកឡើងថា​ការលះបង់​របស់​សម្ដេច​មិនមែន​សម្រាប់តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​សម្ដេច​នោះទេ ។​

​សម្ដេច​តេ​ជោ​ថា​៖ «​ខ្ញុំ​មិន​គិតថា​ការលះបង់​របស់ខ្ញុំ​វា​គ្រាន់តែ​ជា​ផលប្រយោជន៍​របស់ខ្ញុំ​ទេ​! តែ​វា​ជា​ផលប្រយោជន៍​សម្រាប់​មនុ​ស្សទាំង​អស់ហើយ​ខ្ញុំ​អត់​មាន​ច្រណែន​ជាមួយ​អ្នកណា​ទេ អ្វីដែល​ខ្ញុំ​គួរ​សុំ​មិន​សុំ​អ្វី​ក្រៅតែពី​ការទទួលយក​នូវ​ការពិត​មួយ​ប៉ុណ្ណោះ​»​។​សម្រាប់​អត្ត​ចារិក​ដឹកនាំ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ទទួលស្គាល់​ខ្លួនឯង​ថា ជា​មនុស្ស​ដែល​ឆេវឆាវ ប៉ុន្ដែ​ការសម្រេចចិត្ត​ខាង​នយោបាយ គឺ​ខ្ញុំ​ជា​មនុស្ស​ដែល​ចិត្តធ្ងន់​បំផុត​ហើយ​។ សូមអ្នក​ទាំងអស់គ្នា​មើល តើ​ខ្ញុំ​មាន​ដែល​សម្រេចចិត្ត​ខាង​នយោបាយ​ពាក់ព័ន្ធ​ជាមួយ​ដំណើរ​ផលប្រយោជន៍​ជាតិ តាមរបៀប​ឆេវឆាវ​ដែរឬទេ​? គឺ​អត់​នោះទេ​។ អ្នកដទៃ​មិនអាច​ចិត្តធ្ងន់​ដូច ហ៊ុន សែន បានទេ​»​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​, ប្រសិនបើ​សម្ដេច​សម្រេចចិត្ត​ឆេវឆាវ​កាលពី​អតីតកាល ព្រោះតែ​ការឈឺចាប់​ដោយសារ​កូន​ស្លាប់​នៅ​នឹង​មុខ តែ​សុំ​គេ​យកទៅ​កប់ និង​មើលថែទាំ​ប្រពន្ធ​មិនបាន​នោះ ហើយ​ដក​កាំភ្លើង​បាញ់​នោះ ម្ល៉េះ​មិនអាច​សម្រេច​នូវ​បុព្វហេតុ​ជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅរក​ការរំដោះ​ជាតិ​របស់​សម្ដេច និង​ជាមួយ​យុទ្ធ​មិត្ត​ផ្សេងទៀត មិនអាច​បាន​ជោគជ័យ​ឡើយ​។ សម្ដេច​កាលពី​ពេលនោះ អាច​នឹង​ត្រូវគេ​យកទៅដាក់​ពន្ធនាគារ ឬ​បាញ់​សម្លាប់ចោល​ក៏​ថា​បាន​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការសម្រេច​ចិត្តធ្ងន់​បំផុត​ខាង​ផ្នែក​នយោបាយ ទើប​ធ្វើ​ឲ្យ​សម្ដេច​ឈរជើង​ក្នុង​ហ្វូង​អ្នកនយោបាយ តាំងពី​អាយុ​២៧​ឆ្នាំ ពោល​នៅពេលដែល​សម្ដេច​នៅ​ធ្វើជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស ដែល​កាលនោះ​ធ្លាប់​រង​នូវ​ការ​បង្អាប់​ថា ជា​រដ្ឋមន្ដ្រីការបរទេស​ដែល​មិនទាន់បាន​ធំក្លិន​ទឹកដោះគោ​។ ប៉ុន្ដែ​សម្ដេច​មិន​ខ្វល់​ជាមួយ​ការលើកឡើង​ទាំងអស់​នោះឡើយ ពោល​សម្ដេច​នូវតែ​បន្ដដំណើរ​ដើម្បី​បុព្វហេតុ​ជាតិ​។​

​អស់​រយៈពេល​ជាង​៣៨​ឆ្នាំ​ហើយ​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បន្ទាប់ពី​វាយ​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​ឱ្យ​ដួ​រលរ​លំនៅ​ឆ្នាំ​១៩៧៩​។ ការ​កាន់តំណែង​របស់​សម្ដេច​តេ​ជោ​បាន​ដឹកនាំ​កម្ពុជា​ពី​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ី​ឱ្យ​ក្លាយជា​ប្រទេសមួយ​ដែលមាន​ការរីកចម្រើន​លូតលាស់​គួរឱ្យកត់សម្គាល់ គោលដៅ​ទៅមុខ​នៃ​រដ្ឋាភិបាល​សម្ដេច​តេ​ជោ​គឺ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០២៧ និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០​។​​ទាក់ទង​និង​ឯកសា​ជា​ប្រវត្តិសាស្ត្រ​នៃ​ការតស៊ូ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស ៥ បាន​បញ្ជាក់ថា សៀវភៅ​ប្រវត្តិសាស្ដ្រ​កម្ពុជា ដែលជា​សម្រង់​ប្រសាសន៍​របស់​សម្ដេច​ជាង​៤០​ម៉ោង​នោះ គឺ​ប្រមាណ​ជា ១០​ឆ្នាំ​ទៀត ទើប​សម្ដេច​ឲ្យ​បញ្ចេញ​អនុញ្ញាត​ឲ្យ​បោះពុម្ពផ្សាយ​ជា​ផ្លូវការ​ពីព្រោះ​រឿងរ៉ាវ​នៅក្នុង​សៀវភៅ​នេះ​មាន​ភាពស៊ាំ​ញ៉ាំ​ចាក់ស្រេះ​។

«​ព្រោះ​ខ្ញុំ​បាន​និយាយ​វា ចាប់ពី​ឆ្នាំ​១៩៧៧ រហូតមកដល់​ឆ្នាំ ២០០៥​ៗ ដែល​រាប់បញ្ចូល​ទាំង​បញ្ហា​ធម្មនុញ្ញ​បន្ថែម បោះឆ្នោត​ជា​កញ្ចប់ តើ​មានរឿង​អី​កើតឡើង ដូច្នេះ​វា​មិនទាន់​ដល់ពេល​វេលា ដែល​ត្រូវ​ផ្សព្វផ្សាយ​នូវ​សៀវភៅ​នេះ​ទេ​»​។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។​សម្ដេច​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បាន​ថ្លែងបន្តថា​តែ​យ៉ាងណាក៏ដោយ សម្ដេច​បាន​បញ្ជូន​សៀវភៅ​ព្រាង​ជា PDF ជូន​សម្ដេច ទៀ បាញ់ មួយច្បាប់​, សម្ដេច ម៉ែន សំអន មួយច្បាប់​, លោក ណឹ​ម សុវត្ថិ មួយច្បាប់ និង​លោក កែវ បាភ្នំ មួយច្បាប់​។ ប៉ុន្ដែ​សម្ដេច មិនទាន់​អនុញ្ញាត​ឲ្យ​មានការ​ផ្សព្វផ្សាយ​នៅ​សៀវភៅ​នេះឡើយ​។

​ដើម្បី​រំលឹក​ដល់​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មានគុណ​តម្លៃ​សម្រាប់​ជាតិ និង​ប្រជាជន និង​ដើម្បី​គាស​រំលើង​ឱ្យឃើញ​នូវ​វីរភាព​របស់​កុលបុត្រ​ខ្មែរ​ក្នុង​ការតស៊ូ​ដើម្បី​ជាតិ និង​ប្រជាជន​សម្រាប់​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ​នោះ នៅ​ឆ្នាំ​២០១៧ ដែល​ចំ​ខួប​៤០​ឆ្នាំ​នៃ​ការចេញ​តស៊ូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន រួម​នឹង​យុទ្ធ​មិត្ត​ដែល​នៅមាន​ជីវិត​ពេលនោះ បានធ្វើ​ដំណើរ​រួមគ្នា​ទៅកាន់​គ្រប់​ចំណុច​ក្នុងដំណាក់កាល​តស៊ូ​នោះ​។ ចាប់តាំងពី​ឆ្នាំ​២០១៧​នោះមក ក្រសួងការពារជាតិ ក៏បាន​ទទួល​ភារកិច្ច​រៀបចំ​ប្រារព្ធ​ពិធី​មួយ​នេះ​ជា​រៀងរាល់ឆ្នាំ​។ បន្ថែម​ពីលើ​នោះ ក៏មាន​ការរៀបចំ​សាងសង់​នូវ​សំណង់​នានា នៅលើ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ផងដែរ ដើម្បី​តម្កល់​ទុកជា​មរតក​ដ​ល់​មនុស្ស​ជំនាន់​ក្រោយ​។ ​បច្ចុប្បន្ននេះ នៅ​តំបន់​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​មួយ​នេះ ក៏មាន​ការសាងសង់​នូវ​សំណង់​មួយចំនួន​រួចរាល់​ហើយ​ដូចជា សាលា​ដំណាក់​, វេទិកា​ប្រារព្ធ​ពិធី​, ស្រះ​ទឹក​, បន្ទប់​អនាម័យ​, ទីលាន​បាល់ទាត់​, ប្រព័ន្ធ​រំដោះ​ទឹក ចាក់ដី​បំពេញ​, បំពាក់​អំពូល​អគ្គិសនី​បំភ្លឺ​ជាដើម ទីនោះ​ដើម្បី​ទុកជា​ស្លាកស្នាម​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុង​ការរំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត។​a hun book1 a hun book2 
​