» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5563 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695734 នាក់

លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំ​ដល់​អភិបាល​ខេត្តកណ្តាល​ថ្មី ត្រូវ​ពង្រឹង​អភិបាលកិច្ច និង​ធ្វើ​ទំនើបកម្ម​រដ្ឋបាល

 


​ខេត្តកណ្តាល​៖ ក្នុងពេល​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​អភិបាល​ខេត្តកណ្តាល​ថ្មី​ពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​រដ្ឋបាល​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ ដើម្បី​រួមគ្នា​បន្ត​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ខេត្ត​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ស្របតាម​យុទ្ធ​សា​ស្ត​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។a sokha kouch 

​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ លោក គង់ សោ​ភ័​ណ្ឌ ដែល​បាន​ខិតខំ​សម្របសម្រួល ដឹកនាំ​ការងាររដ្ឋបាល និង​ការអភិវឌ្ឍ​ខេត្តកណ្តាល ក្នុង​រយៈពេល​ដែល​កាន់​មុខតំណែង​ជា​អភិបាលខេត្ត​កណ្តាល អស់​រយៈពេល ៤​ឆ្នាំ​កន្លងមកនេះ ។​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើ​ដល់​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ក្រុង ស្រុក និង​ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកណ្តាល ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ លោក គួច ចំរើន ដើម្បី​រួមគ្នា​បន្ត​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ខេត្ត ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។

​ដើម្បី​ស​ម្រ​ច​បាន​វឌ្ឍនភាព​ការងារ​បន្ថែមទៀត លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ដល់​នូវ​គោលការណ៍​ណែនាំ​លើ​កិច្ចការ​អាទិភាព​ឱ្យ​រដ្ឋបាលខេត្ត ត្រូវ​បន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដែលជា​កត្តា​គន្លឹះ​សម្រាប់​បង្ក​បរិយាកាស​ដ​ល់​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការលើកស្ទួយ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការដោះស្រាយ​ផលប៉ះពាល់​បណ្តាលមកពី​វិបត្តិ​ជាស​កល​នានា សំដៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ប្រកបដោយ​ចីរភាព និង​សុខដុម​នីយកម្ម​ក្នុងសង្គម​។

​បន លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​” ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម ផ្លូវភេទ ការលាង​សម្អាត​ប្រាក់ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ រួមទាំង​ក្មេង​ទំនើង ឱ្យមាន​ប្រសិទ្ធភាព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមក ព្រមទាំង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ការអភិវឌ្ឍ​សេដ្ឋកិច្ច​រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ការផ្តល់សេវា​សាធារណៈ​តាម​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ដោយ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹងសមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុងការ​បំពេញការងារ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​រដ្ឋបាល​នានា​កាន់​តែមាន​ភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​បរិ​យា​ប័ន្ន​។

​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល បាន​ឡើង​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ប្រើប្រាស់​សមត្ថភាព លះបង់​កម្លាំងកាយ​ចិត្ត និង​បទពិសោធន៍​ក្នុងការ​ដឹកនាំ​ការគ្រប់គ្រង​កិច្ចការរដ្ឋបាល ការអភិវឌ្ឍ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដើម្បី​រួមគ្នា​បន្ត​អភិវឌ្ឍ​នូវ​សមិទ្ធផល និង​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត​៕a sokha kouch1 a sokha kouch2 a sokha kouch3 

​