» មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​អួត​ពី​រឿង​បំណុល​ថា​កម្ពុជា​នៅ​តែ​ខ្ចី​គេ​បាន​តើ!? » អ្នកជំនាញ​កូរ៉េខាងត្បូង ជំ​រុញឱ្យ​កម្ពុជា លើកកម្ពស់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ខាង​កម្ពុជា​បន់​ឲ្យ​ស្ថានភាព​កូរ៉េ​មាន​ភាពល្អប្រសើ​វិញ » ស្ទាវ​បើករថយន្ត​បុក​កង់​បី​ឥណ្ឌា ព្យាយាម​រត់គេច​ត្រូវ​ប្រជាពលរដ្ឋ​ដេញតាម​ឃាត់​ជាប់​ » តារា​សម្តែង ស៊ីន យូ​ប៊ី​ន ប្ដេជ្ញា​បន្ត​រក្សា​ជំហរ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​របស់​កម្ពុជា ទៅកាន់​ពិភពលោក​ » អ្នកកាសែត​ត្រុ​វ​រៀន​បទពិសោធន៍​ពី​ករណី​យ៍​អា​ក្លូ​! » ជនជាតិ​ថៃ ដែល​ត្រូវបាន​ដោះលែង​ចេញពី​ចំណាប់ខ្មាំង​នៅ​ហ្កា​ហ្សា ទៅដល់​ទីក្រុង​បាងកក​ » គ្រាប់​មីនតោន​១​គ្រាប់ ដែល​អ្នកកាសែត​ដឹក​យកមក​ប្រគល់អោយ​ប៉ូលីស​ប៉ុស្តិ​អូរ​ស្មាច់​ឥឡូវ​មន្ត្រី​ស៊ី​យក​ហើយ នៅឡើយ​តែ​អ្នកកាសែត​ត្រូវ​បន្ត​ឃុំខ្លួន​ក្នុង​គុក ទៅវិញ ??? » ចាប់ខ្លួន​ជនជាតិ​វៀតណាម ៩០​នាក់ នៅក្នុង​រង្គសាល​កម្សាន្ត​នៅ​កូរ៉េខាងត្បូង ពីបទ​គ្រឿងញៀន​ » កីឡាករ​មឿ​ន​លីម សុ​បញ្ញា ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ នៅ​អាមេរិក​ » ប្រមុខ UN ព្រមាន​លោក ត្រាំ ប្រឆាំងនឹង​ការ​បោសសម្អាត​ជាតិ​សាសន៍ ក្នុង​តំបន់​ហ្កា​ហ្សា​ » ត្រូវចេះប្រើប្រាស់ឱកាសមាសពេលដែលខ្លួនត្រុវបានសម្តេចតេជោហ៊ុនសែនប្រើប្រាស់! » លោក ទឺ ពិ​ទូ អ្នកយកព័ត៌មាន របស់​អង្គភាព​គេហទំព័រ មាតុភូមិ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ឃាត់ខ្លួន​ក្រោយពេល​នាំយក គ្រាប់​មីនតោន​១​គ្រាប់​មក​ប្រគល់ជូន​សមត្ថកិច្ច​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាសថា មិនមាន​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី ទេ សូម​មន្ត្រី​ធ្វើការ​ដោយ​ស្ងប់ចិត្ត​ចុះ​ » រកស៊ី​លក់​កាំភ្លើង តាម​បណ្តាញ​សង្គម​ត្រូវបាន​ឃាត់ខ្លួន​ » ផ្លូវ​៦០​ម៉ែត្រ​ដែល​កាក់កប​និង​គ្រោះថ្នាក់​ចរាចរ ចាប់​តម្លើង​របាំង​ទ្រូងផ្លូវ​ហើយ !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1013 នាក់

ម្សិលមិញ 5168 នាក់

សរុប 16013147 នាក់

ដកស្រង់​ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី ជិត​២​ពាន់​នាក់


​ភ្នំពេញ​៖ ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី​សរុប​១,៦៦០​រូប​។​a law class1 

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​មេធាវី និង​សិក្ខាកាម​មេធាវី​៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ក្តី​សោមនស្ស ដោយបាន​ចូលរួម​ក្នុង «​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស និង​សិក្ខាកាម​មេធាវី​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចាត់ទុក ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​សិស្ស​មេធាវី និង សិក្ខាកាម​មេធាវី បាន​ឆ្លើយតប​ទៅនឹង​យុទ្ធ​សា​ស្ត បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​, ជាពិសេស​បាន​ឆ្លើយតប​ទៅនឹង​មុំ​ទី ៤. អាទិភាព​ការងារ​ទី​១ គឺ «​ការលើកកម្ពស់​សមត្ថ​ភាព​ធនធានមនុស្ស​ក្នុង​វិស័យ​យុត្តិធម៌ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង ប្រសិទ្ធភាព បរិមាណ គុណភាព និង ភាព​ឆាប់រហ័ស​ន ការដោះស្រាយ​វិវាទ​ក្នុង និង ក្រៅ​ប្រព័ន្ធតុលាការ​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា វិជ្ជាជីវៈ​មេធាវី គឺជា​តួអង្គ​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​លើកកម្ពស់​យុត្តិធម៌​សង្គម និង​ពង្រឹង​នីតិរដ្ឋ តាមរយៈ​ការជួយ​ការពារ​ក្តី​ជូន​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដោយ​ឥតគិតថ្លៃ ការផ្តល់​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ដល់​ជន ក្រីក្រ​, កម្មករ​-​និយោជិត​, គ្រូបង្រៀន​ដោយ​ឥតគិតថ្លៃ និង ការផ្សព្វផ្សាយ​ច្បាប់​ជា​មូលដ្ឋាន​ដល់ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ មន្ត្រីនគរបាល​យុត្តិធម៌​ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំ ភូមិ និង​សាធារណជន​ទូទៅ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ​ចំពោះ​ចក្ខុវិស័យ គោលនយោបាយ និង សកម្មភាព ការងារ​របស់​គណៈមេធាវី ជាពិសេស​សកម្មភាព​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់​, ផ្សព្វផ្សាយ​ច្បាប់ និង ពង្រឹង​នីតិរដ្ឋ​ពេលកន្លងមក​។ សកម្មភាព​ទាំងនេះ បាន​ឆ្លើយតប​ទៅនឹង យុទ្ធសាស្ត្រ​បញ្ច​កោណ​- ដំណាក់កាល​ទី​១, ជាពិសេស​មុំ​ទី​៤ «​ការលើកកម្ពស់ និង ពង្រឹង​ប្រសិទ្ធភាព​ច្បាប់ និង ប្រព័ន្ធ យុត្តិធម៌​» ដែលមាន​គោលដៅ​ពង្រឹង​គោលការណ៍​នីតិរដ្ឋ​, ពង្រឹង​ការប្រយុទ្ធប្រឆាំង​អំពើ​បំពាន ដោយ​អយុត្តិធម៌​ក្នុងសង្គម និង ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មកលើ​វិស័យ​យុត្តិធម៌ ដែល ជា​កត្តារួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការធានា​ថែរក្សា​ស្ថិរភាព​សង្គម​, សណ្ដាប់ធ្នាប់​សាធារណៈ និង ភាពសុខដុមរមនា​ក្នុង​សង្គមជាតិ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​គាំទ្រ​ចំពោះ​សកម្មភាព​គណៈមេធាវី តាមរយៈ​ការផ្តល់​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​ការពារ​ក្តី​ជូន​ជនក្រីក្រ ស្ត្រី និង ក្មេងស្រី​រងគ្រោះ​, ស្នើ​តែងតាំង​តំណាង​គណៈមេធាវី​ជា​សមាជិក​អាជ្ញាធរ​ជាតិ និង គណៈកម្មាធិការ​នានា ដូចជា​គណៈកម្មាធិការ​ដឹកនាំ ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​, អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​, គណៈកម្មាធិការ រៀបចំ​ឯកសារ​សម្រាប់​ការត្រួតពិនិត្យ​គោល នយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​, អនុគណៈកម្មាធិការ​វាយតម្លៃ​ហានិភ័យ​ថ្នាក់ជាតិ​ស្តីពី​ការសម្អាត​
​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប​ជាដើម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បានទទួល​ស្គាល់​តួនាទី​របស់​មេធាវី ក្នុងការ​ចូលរួម​ពង្រឹង​នីតិរដ្ឋ តាមរយៈ​ការតែងតាំង​មេធាវី​ជា ទីប្រឹក្សា​ច្បាប់ ជា​មេធាវី​ប្រចាំ​រដ្ឋបាល​រាជធានី​-​ខេត្ត​ជាដើម​។ ក្នុង​នីតិកាល​ទី​៧​នេះ រាជរដ្ឋាភិបាល​នឹង​នៅតែ​បន្ត​គាំទ្រ​ការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​បងប្អូន ប្រជាពលរដ្ឋ​ក្រីក្រ និង ខ្សត់ខ្សោយ​ដែល​ត្រូវការ​សេវា​មេធាវី ។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បានផ្ដល់​ថវិកា​ដល់​គណៈ​មេធាវី​ចំនួន ២, ៩០០​លាន​រៀល​ក្នុង​មួយឆ្នាំ តាមរយៈ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រសួងយុត្តិធម៌​ចំនួន ២,៦០០ លាន​រៀល និង កញ្ចប់​ថវិកា​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ចំនួន ៣០០​លាន​រៀល សម្រាប់​ជួយ​ការពារ​ក្តី និង ពិគ្រោះ​យោបល់ ផ្នែក​ច្បាប់​ដល់​ជនក្រីក្រ ស្ត្រី និង ក្មេងស្រី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ផ្លូវភេទ និង​អំពើ​បំពាន​លើ​សិទ្ធិ កិត្តិយស និង សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទិសដៅ​ការងារ​កែទម្រង់​វិស័យ​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន បន្ត​ចាត់ទុក «​ការកែទម្រង់​ច្បាប់ និង ប្រព័ន្ធយុត្តិធម៌​» ជា​ការងារ​អាទិភាព និង បានរៀបចំ​ការងារ កែទម្រង់​នេះ​ជា​មុំ​មួយ​ដ៏​សំខាន់​ក្នុងចំណោម​មុំ​ទាំង​៥ ដែល​បង្កើតបានជា​ស្នូល​នៃ យុទ្ធ​សា​ស្ត បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ត្រូវ​បានប្រកាស​ដាក់ឱ្យអនុវត្ត​នៅក្នុង​កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី​លើក​ទី​១ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៣​កន្លងទៅ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ពង្រឹង និង​លើកកម្ពស់​គុណភាព និង ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌​ឱ្យ កាន់តែ​ប្រសើរ​, រាជរដ្ឋាភិបាល​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​ក្រសួងយុត្តិធម៌ រៀបចំ​ផែនការ​សកម្មភាព​ជាក់ស្តែង សំដៅ​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​នូវ​កិច្ចការ​អាទិភាព​សំខាន់ៗ​ចំនួន​៣ រួមមាន​៖ (​ទី​១). ការបង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បន្ថែម​លើ យន្តការ​ដែលមាន​ស្រាប់ ដើម្បី​ជួយ​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ឱ្យបាន​ឆាប់រហ័ស ជាពិសេស វិវាទ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​, (​ទី​២). ការជំរុញ និង ព​ន្លឿ​ន​ការដោះស្រាយ​សំណុំ​រឿងក្តី នៅតាម​តុលាការ​ឱ្យបាន​ឆាប់រហ័ស​, និង (​ទី​៣). ការត្រួតពិនិត្យ និង ដោះស្រាយ​ភាពមិន ប្រក្រតី​នៅតាម​តុលាការ សំដៅ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់ តម្លាភាព សុចរិត​ភាព និង ភាពត្រឹមត្រូវ ក្នុងការ​អនុវត្ត​ច្បាប់ និង​ចំណាត់ការ​រឿងក្តី​ដោយ​តុលាការ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​ការបញ្ចូល​គណៈមេធាវី​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ប្រព័ន្ធ​​យុត្តិធម៌ និង​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាល បានចាត់ទុក​គណៈមេធាវី​ជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុងការ​ចូលរួម​ការកែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា តាមរយៈ​ការធ្វើ​អន្តរ​កម្ម​រវាង​មេធាវី​ដែលជា​អ្នកចូលរួម​អនុវត្ត​ច្បាប់​ផ្ទាល់​ជាមួយ​ក្រសួងយុត្តិធម៌​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការជំរុញ​ដោះស្រាយ​សំណុំរឿង​ដែល​កក់ស្ទះ​នៅ​តុលាការ គឺជា​រឿង​ចាំបាច់​។ សម្តេច​ធិបតី បាន​គាំទ្រ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ច្បាប់​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថេរភាព​សង្គម​។​ការប្រើ​យន្តការ​ច្បាប់ បានរួម​ចំណែក​យ៉ាងសំខាន់​សម្រាប់​ធានា​នូវ​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ដែលមាន​ត្រូវការ​សេចក្តីសុខ​សម្រាប់​ការរស់នៅ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្ងៃ​១៨ ខែសីហា គេ​ព្យាយាម​យក​លេស​ប្រើ​សិទ្ធិ​បញ្ចេញមតិ តែ​បម្រើ​ដល់​គោលដៅ​ផ្សេង​។​ការប្រើ​ច្បាប់​ទប់ស្កាត់​ថ្ងៃទី​១៨ ខែសីហា គឺជា​ជម្រើស​ត្រឹមត្រូវ​ធានា​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថេរភាព​សង្គម​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មូលហេតុ​ធំ​ដែល​ខ្មែរ​បាត់បង់​ទឹកដី​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ការបែកបាក់​ជាតិ​។ យក​បញ្ហា​ភ័យព្រួយ​ពី​ខាងក្រៅ បង្កើត​ទៅជា​ការបែកបាក់​ជាតិ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ខ្មែរ​បាន​បែកបាក់​ក្នុង​ប្រវត្តិសាស្ត្រ​ច្រើន​ហើយ មិនត្រូវ​បណ្តោយឱ្យ​មានការ​បែកបាក់​ជាតិ​នោះឡើយ​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​កង្វល់​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍ​ត្រីកោណ ប៉ុន្តែ​មិន​ចង់ឱ្យមាន​ការបែកបាក់​ជាតិ​នោះឡើយ​។ ផ្ទុយទៅវិញ​មនុស្ស​មួយ​ក្តាប់​តូច​បាន​យក​ព្រឹត្តិការណ៍​នេះ ទៅ​បម្រើ​បំណង​ផ្តួល​រលំ​រាជរដ្ឋាភិបាល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ការហួសចិត្ត​ចំពោះ​យុវជន​ក្រុមប្រឆាំង​រស់នៅ​ជប៉ុន លោក ហៃ វណ្ណា ដែល​បានប្រកាស​ជំ​រុញឱ្យ​ពលរដ្ឋ​បង្ក​ការ​ចលាចល​ក្នុងស្រុក ធ្វើឱ្យ​សេដ្ឋកិច្ច​ខ្មែរ​ដួលរលំ​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ភាគច្រើន ដែល​មិន​ចូលរួម​សកម្មភាព​ជ្រុលនិយម​ជាមួយ​ក្រុមប្រឆាំង​បំផ្លាញ​ប្រទេសជាតិ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឲ្យ​ដឹងថា ថ្ងៃទី​១៨ ខែសីហា មាន​ពលរដ្ឋ​មួយចំនួន​ធ្វើដំណើរ​ចេញ​ក្រៅ​ក្រុង ព្រោះ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិធានការ​ទប់ស្កាត់​ការបង្ក​អសន្តិសុខ​ថ្ងៃទី​១៨ ខែសីហា គឺជា​កិច្ចការពារ​សិទ្ធិ​ជូន​ពលរដ្ឋ​ដែល​ត្រូវការ​ស្ថេរភាព​សង្គម ដើម្បី​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​។​វិធានការ​ទប់ស្កាត់​ការបង្ក​អសន្តិសុខ​ថ្ងៃទី​១៨ ខែសីហា គឺជា​កិច្ចការពារ​រដ្ឋធម្មនុញ្ញ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រតិកម្ម​ទៅនឹង​ក្រុម​សិទ្ធិមនុស្ស​ថា ពេល​រៀបចំ​ធ្វើ​សកម្មភាព​ខុសច្បាប់​បង្ក​អសន្តិសុខ​អត់​ណែនាំ ដល់​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​បែរជា​ប្រតិកម្ម​ថា​ធ្វើ​ខុសច្បាប់​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វេទិកាសាធារណៈ​មិនចាំបាច់​ជួបគ្នា​ផ្ទាល់​នោះទេ ការបញ្ចេញមតិ​លើ​បណ្តាញ​សង្គម ក៏​ជា​វេទិកា​បញ្ចេញមតិ​ជា​សាធារណៈ​ផងដែរ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កិច្ច​ការដែល​រាជរដ្ឋាភិបាល​ត្រូវធ្វើ​ដើម្បី​ការពារ​ទឹកដី រួមមាន​៖ បន្ត​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឱ្យ​ចប់សព្វគ្រប់​, អភិវឌ្ឍន៍​តំបន់​ព្រំដែន​,​ជំរុញ​កំណើនប្រជាជន និង​ការធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​អំណរ​ព្រះ​គុណ​ព្រះមហា​ស្ស​ត្រ ហ្លួង​យាយ ព្រះសង្ឃ និង​អរគុណ​ប្រជាពលរដ្ឋ​គ្រប់ទិសទី ដែល​បាន​ចូលរួម​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ផ្តោត​លើផ្លូវ​ក្រវាត់​ព្រំដែន​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ផ្លូវ​ក្រវាត់​ព្រំដែន​នៅសល់​ប្រវែង​ប្រមាណ ១,៣០០​គីឡូម៉ែត្រ​ទៀត​។ កាលពី​ចុងខែ​កក្កដា សម្តេច​បាន​ចុះហត្ថលេខា​លើ​ផែនការ​សាងសង់​បញ្ចប់​ផ្លូវ​នេះ ដោយ​ប្រើ​រយៈពេល​១០​ឆ្នាំ ជាមួយ​ថវិកា ជាង ២០០​លាន​ដុល្លារ​។​មកដល់ពេលនេះ មាន​ពលរដ្ឋ​ប្រមាណ ៤០​ម៉ឺន​នាក់​ហើយ បាន​ចូលរួម​ក្នុង​មូលនិធិ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ថវិកា​ក្នុង​មូលនិធិ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​មិនត្រូវ​ការប្រើ​កងកម្លាំង​ដើម្បី​ការពារ​ព្រំដែន​នោះទេ គឺ​ត្រូវ​ប្រើ​ពលរដ្ឋ​ជា​បង្គោល​ព្រំដែន​រស់ ដើម្បី​ការពារ​ព្រំដែន​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត តប​ទៅ​លោក សាពូន មីដាដា ថា មិន​ផ្តល់​ដី​តាម​សំណូមពរ​ទេ ព្រោះ​លោក​មាន​ដី​ហើយ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការចំណាយ​លើ​កម្មវិធី​នាំ​ពលរដ្ឋ​ទៅលេង​ព្រំដែន មិនបាន​ប្រើ​ថវិកាជាតិ​នោះទេ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ហួស​ចិត្តនឹង​និស្សិត​រៀន​នៅ​ជប៉ុន បែរជា​អាត្មានិយម​ដុត​ផ្ទះ​ខ្លួនឯង​ចោល ព្រោះ​ចង់​ចំអិន​ពងមាន់​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​មេធាវី​ទាំងអស់ បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី ដែលមាន​សមត្ថភាព​វិជ្ជាជីវៈ​ខ្ពស់ មាន​ភាពជា​អ្នកដឹកនាំ​ល្អ ប្រកបដោយ​គុណធម៌ និង បុរស​កម្ម​ជានិច្ច ដើម្បី​បន្ត​ដឹកនាំ​គណៈមេធាវី ឱ្យសម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត សំដៅ​រួមចំណែក​ឱ្យ​កាន់តែច្រើន​ដល់​ការលើកកម្ពស់​នីតិរដ្ឋ ការពង្រឹង​គោរព​ច្បាប់ និង យុត្តិធម៌​សង្គមជាតិ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ដល់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ត្រូវ​បន្ត​ជ្រើសរើស​សម្រិតសម្រាំង​គ្រូ​បណ្តុះបណ្តាល ប្រកបដោយ​សមត្ថភាព​ខ្ពស់ ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់​, បន្តធ្វើ​បច្ចុប្បន្នភាព​លើ​មុខវិជ្ជា​ដែល​ត្រូវ​បណ្តុះបណ្តាល និង​វិធីសាស្ត្រ​បង្រៀន​ឱ្យមាន​លក្ខណៈ​ទំនើប ទាន់សម័យ និង​ស្របតាម​ការវិវត្ត​នៃ​សង្គម សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​គណៈមេធាវី ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ និង​បេសកកម្ម​របស់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ការពារ​ក្តី និង ផ្តល់​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ដល់​ជនក្រីក្រ ជន​ងាយ​រងគ្រោះ ស្ត្រី និង កុមារ និង ពង្រីក​សកម្មភាព​ផ្សព្វផ្សាយ​ច្បាប់​ដល់​សាធារណជន​, ព្រមទាំង ចូលរួម​លើកកម្ពស់​គោលការណ៍​នីតិរដ្ឋ ដើម្បី​ចូលរួម​លើកកម្ពស់​យុត្តិធម៌​សង្គម ប្រយុទ្ធប្រឆាំង អំពើ​បំពាន​ដោយ​អយុត្តិធម៌​ក្នុងសង្គម និង ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មកលើ​វិស័យ យុត្តិធម៌​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ក្រសួងយុត្តិធម៌ សហការ​ជាមួយ​គណៈមេធាវី ដើម្បី​ពិនិត្យ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី ពីព្រោះ​ច្បាប់​នេះ​បាន​អនុវត្ត​អស់​រយៈពេល​ជិត​៣០ ឆ្នាំ​ហើយ គួរតែ​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃ​សង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និង ឧ​ត្ត​មា​នុ​វត្ត​, ដូចជា​ការគ្រប់គ្រង​ការប្រកប​វិជ្ជាជីវៈ ការផ្សព្វផ្សាយ​វិជ្ជាជីវៈ និង របៀប​នៃ​ការ បោះឆ្នោត​ជ្រើសរើស​ប្រធាន និង ក្រុមប្រឹក្សា​គណៈមេធាវី​ជាដើម​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ដល់​មេធាវី​គ្រប់រូប បន្ត​ជួយ​ការពារ​យុត្តិធម៌​នៅក្នុង​សង្គម ជាពិសេស​បន្ត​ជួយ​ការពារ​ក្តី​ដល់​ជនក្រីក្រ​ដោយ​មិន​យក​កម្រៃ និង​ដោយ​យកចិត្តទុកដាក់ ប្រកបដោយ​ទឹកចិត្ត​អាណិត​ស្រឡាញ់​ដូច​សមាជិកគ្រួសារ​រប​ស់​ខ្លួន​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកសាង​ផ្លូវ​ក្រវាត់​តាម​ព្រំដែន នឹង​បង្កើត​គណៈកម្មការ ដើម្បី​រៀបចំ​ការចំណាយ​ថវិកា​ក្នុង​ការសាងសង់​ឲ្យ​មាន​ភាពច្បាស់លាស់ និង​ត្រឹមត្រូវ និង​ធ្វើ​បច្ចុប្បន្នភាព​លម្អិត​អំពី​ការចំណាយ​។​a law class