» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10686 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700857 នាក់

ចែក​សញ្ញា​ប​ត្រ័ស​ម្តេច​តេ​ជោ​ចេញ​បញ្ជារ​ដោះស្រាយ​រឿង​ពីរ​ទាក់ទង​ថៅកែ​រត់ចោល​និង​ដាំ​ឈើ​នៅ​តា​ម៉ៅ​

​ភ្នំពេញ​)៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ផ្ទាល់​ដោះស្រាយ​រឿង​បញ្ហា និង​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​៤០០​នាក់​នៃ​រោងចក្រ​ឃែ​ន ធើ​រេ​ន អឹ​ល​ភែ​រឹល (​ខេ​ម​បូ​ឌា​) ឱ្យបាន​គ្រប់គ្នា បន្ទាប់​សម្ដេច​ដឹងថា​ថៅកែ​រោងចក្រ​នេះ​មិន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​របស់ខ្លួន​ច្រើន​ខែ​មកហើយ​និង​។​a hun tamao1 

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នៅ​យប់មិញ (​យប់​ថ្ងៃទី​១៦ សីហា​) សម្ដេច​បាន​មើល​ព័ត៌មាន​មុន​ចូល​សម្រាល ក៏​ឃើញ​ព័ត៌មាន​ផ្សាយ​អំពី​បញ្ហា​របស់​កម្មករ​រោងចក្រ​មួយកន្លែង​ដែល​ថៅកែ​រត់ចោល ដោយ​មិន​បើកប្រាក់​ឈ្នួល​ជូន​ពួកគេ ហើយ​រោងចក្រ​នោះ​ក៏បាន​បិទទ្វារ​ទៅទៀត​។​​សម្ដេច​តេ​ជោ​បាន​បន្តថា កម្មករ​ទាំងនោះ​បានដាក់​ញត្តិ​ស្នើ​ឱ្យជួយ​ដោះស្រាយ​ទៅកាន់​ក្រសួង​ការងារ ប៉ុន្តែ​ជិត​២​ខែ​មកហើយ​កម្មករ​ទាំង​នោះ​នៅតែ​មិនទាន់​ទទួលបាន​ចម្លើយ ឬ​ដំណោះស្រាយ​ណាមួយ​សោះ ហើយក៏​បានដាក់​ញត្តិ​ទៅកាន់​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថែមទៀត​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង ឱ្យប្រញាប់​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ជាង​៤០០​នាក់​នោះ និង​បើកប្រាក់​ឈ្នួល​ជូន​ពួកគេ កុំឱ្យ​ពួកគេ​ត្រាំត្រែង​នឹង​បញ្ហា​តទៅទៀត​។​​សម្ដេច​តេ​ជោ​ក៏បាន​លើក​ជា​យោបល់​ឱ្យ​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ស្នើ​ខ្ចី​ថវិកា​ពី​រាជរដ្ឋាភិបាល​ដើម្បី​យកទៅ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ជាមុនសិន សឹម​ចាត់វិធានការ​ដោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ​តាម​ក្រោយ ដើម្បី​រួសរាន់​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ដែល​កំពុង​ជួប​ការខ្វះខាត និង​ត្រូវការ​ថវិកា​ប្រើប្រាស់​ចាយវាយ​ប្រចាំថ្ងៃ​។​​សម្ដេច​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​កាល​លើក​មុន​ខ្ញុំ​ឱ្យ​ខ្ចីលុយ​រាជរដ្ឋាភិបាល​យកទៅ​ដោះស្រាយ​ឱ្យ​កម្មករ ហេតុ​អី​រឿងនេះ​បានជា​មិន​ដោះ (​សំដៅទៅ​កាន់​លោក អ៉ិ​ត សំហេង​)​។ ឥឡូវ ទៅ​ខ្ចីលុយ​រាជរដ្ឋាភិបាល​យកទៅ​ដោះស្រាយ​ឱ្យ​កម្មករ​ទាំងនោះ​សិន​ទៅ រួចហើយ​ចាំ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​នោះ​តាម​ក្រោយ​»​។​

​លោក ហេង សួរ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា រោងចក្រ​ឃែ​ន ធើ​រេ​ន អឹ​ល​ភែ​រឹល (​ខេ​ម​បូ​ឌា​) មាន​កម្មករ​ចំនួន​ប្រមាណ​៤០០​នាក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ «​មូលហេតុ​គឺ​ថៅកែ​ប្រកាស​ក្ស័យធន ហើយ​រត់ចោល​កម្មករ រីឯ​ការ​ទៅ​បើក​ថ្មី​ឬ​យ៉ាងម៉េច​គឺ​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ​បន្ត​»​។​

​ក្រៅពី​រឿង​ឲ្យ​ចេញ​លុយ​ជូន​កម្មករ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា បន្ទាប់ពី​ដកហូត​ពី​វិស័យ​ឯកជន​ត្រឡប់មកវិញ ពេលនេះ​តំបន់ភ្នំ​តា​ម៉ៅ កំពុង​ត្រូវបាន​ឈូសឆាយ សម្អាត​ដី ដើម្បី​ដាំ​កូនឈើ​ប្រណីត​ឡើងវិញ ហើយ​មិនមែនជា​ការដាំ​ដើម្បី​បង្ហោះ​ហ្វេ​ស​បុក​នោះទេ​។ សម្តេច​បាន​បញ្ជាក់ថា ទាំង​សួនសត្វ និង​ព្រៃ​នៅ​តំបន់ភ្នំ​តា​ម៉ៅ​ទាំងមូល នឹងត្រូវ​កំណត់​ជា​តំបន់​អភិរក្ស​​សម្តេច​បាន​បញ្ជាក់ថា សម្តេច​បាន​បញ្ជា​ឱ្យ កង​អង្គរក្ស​របស់​សម្តេច​ជាង​១​ពាន់​នាក់ ដែល​ក្នុងនោះ​មាន​គ្រឿងចក្រ​១១៣​គ្រឿង​ផងដែរ ទៅ​រៀបចំ​ដី​ឱ្យបាន​ស្អាត​ល្អ ដើម្បី​ដាំ​កូនឈើ​ឡើងវិញ​នៅ​តំបន់​នេះ សម្រាប់​បង្កើតជា​ឧ​ទ្យា​ព្រៃឈើ ជា​រៀងរហូត​។​

«​យើង​មិនមែន​ដាំ ដើម្បី បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឯណា ! សុទ្ធតែ​បេង ធ្នង់ នាងនួន សុទ្ធតែ​ឈើ​ប្រណីត អញ្ចឹង​មិនមែន​ដាំ​ហើយ​យកទៅ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​លេង​ឯណា ត្រូវ​ដាំ​ឱ្យ​វា​ត្រូវ​ខ្នាត​របស់​វា រួចហើយ​ត្រូវ​តាមមើល​ការ​ថែម​ទាំ​ទៀត ដែល​ក្រុមហ៊ុន​ឈូសឆាយ​នឹង​ទទួលខុសត្រូវ​នៅពេល​ខាងមុខ សម្រាប់​ការផ្តល់ឱ្យ​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ការថែទាំង​នៅពេល​ខាងមុខ​»​។​​សម្តេច​បាន​បន្ថែមទៀត​ថា ពេលនេះ​កម្លាំង​កងទ័ព​ដែល​ឈរជើង​នៅ​ទីនោះ កំពុង​បំពេញការងារ​ដាំ​ដុះ ហើយ​ទោះបីជា​ពេលនេះ កំពុងតែ​សម្អាត​ដី​ឱ្យបាន​ស្អាត ប៉ុន្តែ​ការដាំ​បានធ្វើ​ឡើងជា​បណ្តើរៗ​ហើយ ដែលមាន​ប្រមាណ​ជិត​មួយរយ​ហិកតា​ទៅហើយ​។ ដើម្បី​ធានា​ការលូតលាស់ ជាពិសេស​ឆ្លងកាត់​រដូវប្រាំង​នេះ សម្តេច​បាន​បញ្ជា​ឱ្យ​ក្រសួងកសិកម្ម សិក្សា​អំពី​ប្រភពទឹក ដើម្បី​ទាញយក​ទៅ​ស្រោច​កូនឈើ​នៅ​រដូវប្រាំង ដែល​សម្តេច​ជឿថា កូនឈើ​អាចមាន​បញ្ហា​នៅ​រដូវប្រាំង​ខាងមុខនេះ បើ​មិន​មានទឹក​គ្រប់គ្រាន់​៕

​