» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4783 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331942 នាក់

កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​១​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និយាយ​ពី ការដោះស្រាយ​បញ្ហា​លិចលង់​ដោយ ទឹកជំនន់​


ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើកទីមួយ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​របស់ លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការដោះស្រាយ​បញ្ហា​ទឹក​លិចលង់​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បានល្អ​ប្រសើរ​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។​a pa meeting1 

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង មាន​វិធានការ​ទៅលើ​ការដោះស្រាយ​នូវ​បញ្ហា​ការ​
​លិចលង់​ដោយ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ យើង​បាននិងកំពុង​ទប់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​បាន​ខ្ពស់ ហើយ​ការងារ​នេះ​យើង​បាន​សុំ​គោល​ការ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ព​ន្លឿ​ន​ការងារ នេះ​ឲ្យ​បាន​លឿន កាត់បន្ថយ​បាន​នូវ​ហានិភ័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រោះថា​ការលិចលង់​ដោយ​ទឹកជំនន់​នេះ មាន​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោកប៉ា សុជាតិ​វង្ស ក្នុងឱកាស​នោះ​ក៏បាន​មានប្រសាសន៍ថា បញ្ហា​លិចលង់​នេះ​គឺជា​រឿង​ធំ​មួយ​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើការ​ដោះស្រាយ​ធ្វើយ៉ាងណា​ឱ្យបាន​ប្រសើរ ជៀសវាង​នូវ​ការលិចលង់​ដោយ​ទឹកជំនន់ ។​​លោក ស ក៏បាន​ការកោតសរសើ​រ​ផងដែរ ចំពោះ អភិបាល ខណ្ឌ កងកម្លាំងប្រដាប់អាវុធ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ដែល​បាន​ខិតខំ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក​បាន​ទាន់ពេលវេលា ។

លោក​បាន​សម្តែង​ការកោតសរសើរ​ដល់​ការដឹកនាំ​និង​ការខិតខំ​ប្រឹងប្រែង​ខិតខំ​ជំ​នៈ​ការលំបាក​ក្នុងការ​ប្រមូល​ដឹក​សំរាម​ចេញពី​ទីក្រុង ក្នុង​រយៈពេល​ដែល​កម្ម​ករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម ព្រមទាំង​បានធ្វើ​ចលនា​ឲ្យ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ចូលធ្វើការ​ឡើងវិញ ។​​លោកប៉ា សុជាតិ​វង្ស ក៏បាន​អគុណ​ដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ចុះ​ជំរុញ​និង​ប្រជុំ​ដក​បទពិសោធន៍​ការងារ​សមាគម​មនុស្ស​ចាស់​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ខណ្ឌ​អាណត្តិ​ទី​៣​លើក​ទី ១៤​នៅ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​a pa meeting a pa meeting2