» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6523 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696694 នាក់

អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...!

 

ភ្នំពេញ៖ លោក Elbridge Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិក បានបង្ហាញការស្វា​គមន៍ និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​គូឡា​ឡាំពួរ ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ។a us manet 

នៅថ្ងៃសុក្រ ទី១៤ ខែសីហា ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានជួបជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិក ក្នុងដំណើរ​ទស្សនកិច្ច​ដ៏សំខាន់​របស់លោកមកកាន់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី១៣សីហា។

លើបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានគូសរំលេចថា ក្នុងជំនួបនោះ សម្តេចមហា​បវរ​ធិបតី បានថ្លែងអំណរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជា​រដ្ឋាភិបាល​អាមេរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់កន្លងមក និង សេចក្តីថ្លែងការណ៍រួមទីក្រុង​គូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបន្តយកចិត្តទុកដាក់ចំពោះ​ការកសាង​សន្តិភាព​រវាងកម្ពុជា និងថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបអនុរដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​អាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែក​លើ​ច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា​ដែល​មាន​ស្រាប់រវាងប្រទេសទាំងពីរ។

ពីខាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា អនុ​រដ្ឋ​មន្ត្រីក្រសួងសង្គ្រាមអាមេរិក ស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្ត​កិច្ចព្រម​ព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរនេះ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ជាកិច្ចព្រមព្រៀងមួយកើតចេញពី​កិច្ចប្រឹង​ប្រែង​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធាន​អាស៊ាននាពេលនោះ នាំមកនូវកិច្ចព្រមព្រៀងមួយបញ្ចប់ និងទប់ស្កាត់ការផ្ទុះអាវុធ​តាម​ព្រំដែន​រវាងកម្ពុជា និងថៃ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ លោក អាន់វ៉ា អ៊ីប្រាហ៊ីម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ជាការសោកស្តាយកិច្ចព្រមព្រៀងនេះ មិនអាចរារាំងសំឡេងផ្ទុះអាវុធតាមព្រំដែននោះឡើយ នៅថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ បានបើកការឈ្លានពានជាថ្មីមកលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ដោយចាប់ផ្តើមចេញទីតំបន់អានសេះ។ សង្គ្រាមលើកទី២នោះ បានប្រើពេលវេលារហូតដល់ទី២១ថ្ងៃ ទើបសំឡេងអាវុធបានបញ្ចប់ទៅវិញ។ ក្រោយសំឡេងអាវុធលែងផ្ទុះ កងទ័ពថៃ បានចូលមកកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ដោយបន្សល់ពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ទៀត មិនអាចត្រឡប់ទៅលំនៅឋានវិញបាននោះឡើយ។

 

សូមបញ្ជាកលថានៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ  ធ្វើឡើងលើដីហ្វីលីពីន នាថ្ងៃទី១៣ ខែសីហា អនុរដ្ឋមន្ត្រីសង្គ្រាមសហរដ្ឋអាមេរិក លោក Elbridge A. Colby  បានប្រកាសថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយភាគីកម្ពុជាអំពីកិច្ចសហប្រតិបត្តិការយោធាដែលកម្ពុជា និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីឆ្នាំកន្លងទៅ។ 

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ U.S. Department of War  ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសង្គ្រាមសហរដ្ឋអាមេរិក មកកាន់កម្ពុជា គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចមកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ដំណើរទស្សនកិច្ចនេះ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកសាងសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ តាមរយៈភាពរឹងមាំ។

គួរកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកមកហើយ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានខិតជិតគ្នាឡើងវិញ កាលពីឆ្នាំ២០២៥ កន្លងទៅ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានលូកដៃសម្របសម្រួលបញ្ហាជម្លោះប្រដាប់អាវុធរវាងកម្ពុជា ថៃ នៅតាមបណ្ដោយព្រំដែន។

កាលពីចុងខែមករា ឆ្នាំ២០២៦ នាវាសហរដ្ឋអាមេរិក​ USS Cincinnati បានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ជាទីដែលអាមេរិកធ្លាប់ចោទប្រកាន់ជាច្រើនលើកថា ចិនប្រើប្រាស់មូលដ្ឋានមួយនេះ ដើម្បីពង្រឹងអំណាចនៅក្នុងតំបន់។ ទន្ទឹមនឹងនាវាចូលចត មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក នាយឧត្ដមនាវី Samuel Paparo បានបំពេញទស្សនកិច្ចដោយបានជួបពិភាក្សាការងារជាមួយប្រមុខការពារជាតិ និងនាយករដ្ឋមន្ត្រីកម្ពុជា។ នៅមូលដ្ឋានសមុទ្ររាម នាយឧត្ដមនាវី Samuel Paparo​ ប្រកាសថា សមយុទ្ធឆ្មាំអង្គរកម្ពុជា សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមឡើងនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខ។

បន្ទាប់មកក្រុមការងារមួយក្រុមរបស់សហរដ្ឋអាមេរិក ដែលកាន់ការងារលើវិស័យការពារជាតិ ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានជួបប្រជុំជាមួយក្រុមការងារកងទ័ពជើងគោកកម្ពុជាលើផែនការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ។ ឆ្លងកាត់ការពិភាក្សាការងារគ្នា ភាគីទាំងពីរប្រកាសថា សមយុទ្ធឆ្នាំអង្គរនឹងរៀបចំឡើងនៅឆ្នាំ២០២៧ ខាងមុខ ហើយនាពេលថ្មីៗនេះ ក្រុមការងារជំនាញក៏បានចុះពិនិត្យទីតាំងមួយចំនួន ដើម្បីរៀបចំសមយុទ្ធ។

កាលពីសប្ដាហ៍មុន មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នាយឧត្តមនាវី STEPHEN T. WEB KOEHLER ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពកម្ពុជា, មេបញ្ជាការកងទ័ពជើងទឹក ​និងបំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក។ ក្នុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកអាមេរិក បានប្រកាសថានៅឆ្នាំ២០២៧ អាមេរិក បន្តធ្វើលំហាត់ហ្វឹកហ្វឺនសហប្រតិបត្តិការ​លើ​ផ្ទៃ​ទឹក «ការ៉ាត់» ជាមួយកម្ពុជាឡើងវិញ ហើយក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមលំហាត់ SEACAT ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។a us manet1