» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7006 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697177 នាក់

តុលាការ​កំពូល​ម៉ាឡេស៊ី​បដិសេធ​បណ្តឹងឧទ្ធរណ៍​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក​ណា​ជីប​រ៉ា​ហ្សា​ក់​

​ម៉ាឡេស៊ី​៖ តុលាការ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​១៥​សីហា បាន​បដិសេធ​ទៅនឹង​សំណើ​ឧទ្ធរណ៍​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ណា​ជិប​រ៉ា​ហ្សា​ក់​(Najib Razak )​ដែល​ចង់​ធើ្វ​ការបង្ហាញ​ភស្តុតាង​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ការតវ៉ា​ប្រឆាំង​ទៅនឹង​ការកាត់ទោស​រូបលោក​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ​លើ​សំណុំរឿង​ពុករលួយ​ដែល​ធើ្វ​ឱ្យ​បាត់បង់​ថវិកាជាតិ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ Malaysia Development Limited របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​។a malaya

​លោក​ណា​ជីប​( Najib )​បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​បន្ទាប់ពី​ចូល​ស្តាប់​សវនាការ​ថា "​លោក​ពិតជា​ភ្ញាក់ផ្អើល​និង​ខកចិត្ត​យ៉ាងខ្លាំង​" ចំពោះ​សេចក្តីសម្រេច​របស់​ចៅក្រម ប៉ុន្តែ​លោក​នៅតែមាន​ក្តី​សង្ឃឹមថា នៅ​ថ្ងៃ​ខាងមុខ​លោក​នឹងត្រូវ​បានទទួល​ការលើកលែងទោស​។​នៅក្នុង​ការសម្រេច​ជា​ឯកច្ឆ័ន្ទ​របស់​គណៈវិនិច្ឆ័យ​ទាំង ៥​រូប​នៃ​អង្គ​ចៅ​ក្រុម បាន​បដិសេដ​ច្រានចោល​ទៅនឹង​សំណើ​ខាងលើ​របស់លោក​ណា​ជីប​( Najib)​។ រួម​និង​បាន​ជំទាស់​ទៅនឹង​សំណើ​ចង់ឱ្យមាន​ការផ្លាស់​ប្ដូរ​មេធាវី​ថ្មី​មួយរូប​សម្រាប់​សំណុំរឿង​មួយ​នេះ ដែល​នឹងត្រូវ​ធើ្វ​ការពន្យា​ពេល​បន្ថែមទៀត​ចាប់ពី ៣ ទៅ ៤ ខែ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ទឡ្ហីករណ៍​ដើម្បី​ការពារ​ក្តី ដោយ​មើលឃើញ​អំពី​ភាពស្មុគស្មាញ​នៃ​សំណុំរឿង​។

​លោក​ណា​ជីប​( Najib) ដែលមាន​អាយុ ៦៩ ឆ្នាំ​ធ្លាប់បាន​បដិសេដថា​មិនបាន​បាន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ចោទប្រកាន់​ខាងលើ ជុំវិញ​ការលួចបន្លំ​ថវិកាជាតិ​ពី​គម្រោង​អភិវឌ្ឍ (MDB) របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ប្រមាណ​ជាង ៤.៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដែល​បាន​បង្កើតឡើង​នៅក្នុង​អំឡុង​ឆ្នាំ ២០០៩ នៅពេល​រូបលោក​នៅ​ជា​នាយករដ្ឋមន្ត្រី​នោះទេ​៕


​