» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9631 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699802 នាក់

គណបក្ស​ពឿ​ថៃ​ដា​ក់ញា​ត្តឹ​រំលា​យស​ពា​បន្ទាប់​ពឺ​ដឹងថា​គ្មាន​ការគាំទ្រ​!

 

​ប្រទេស​ថៃ​៖​ប៉​ន្មា​ន​ថ្ងៃនេះ​កន្លងមកនេះមានការចរចា​ដេញថ្លៃ​គ្នា​ រវាង​គណបក្សនយោបាយ​ធំៗ​ថៃ ដើម្បី​ស្វែងរក​នាយករដ្ឋមន្ត្រី​ថ្មី និង​រៀបចំ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស បន្ទាប់ពី​លោកស្រី ភែ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ដកហូត​តំណែង​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​សីហា​។ គេ កំពុង​សំឡឹង​ទៅកាន់​គណបក្ស​ប្រា​ឆា​ឈុន អតីត​បក្ស​កាវ​ក្លៃ ឬ​បក្ស​ពណ៌​ស្លា​ទុំ ដែលជា​បក្សប្រឆាំង​ធំជាងគេ​បង្អស់​ដែល មាន​អាសនៈ​ចំនួន​១៤៣ ពោលគឺ​ច្រើន​លើសគេ​ក្នុង​សភា​បច្ចុប្បន្ន​ថា​តើ​គណបក្ស​នេះ​គាំទ្រ​ខាង​ណា​?​។​a jay thay3 
​

ឡួ​វ​អា​ប៉េាង​បាន​បើកគ្រប​គឺ​គណបក្ស​ប្រជាជន​ថៃ (People’s Party) នៅ​ថ្ងៃ​ពុធ ទី​៣ ខែកញ្ញា បានសម្រេច​ចិត្ត​គាំទ្រ​គណបក្ស​ភូមិ​ចៃ​ថៃ​ដែលមាន​អ​សនៈ​៦៩​ក្នង​ស​ពា ដើ​ម្បឺ​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល​នេះ​មានន័យថា​គណបក្សប្រឆាំង​ធំជាងគេ បំផុត​របស់​ថៃ​មួយ​នេះ​គាំទ្រ​លោក អនុ​ធិ​ន ឆាន​រី​រៈ​គូ​ន​( Anutin Charnvirakul )​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​លោក ណា​ថា​ភុង រឿង​បញ្ញាវុធ (Natthaphong Ruengpanyawut) ជា​មេដឹកនាំ​បក្ស​ប្រជាជន​ថៃ បានប្រកាស​ពី​ការសម្រេចចិត្ត​ខាងលើ​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​នា​ថ្ងៃ​ទឺ​២​កញ្ញា​។ តាម​លោក ណា​ថា​ភុង (Natthaphong )​គណបក្ស​របស់លោក​បាន​ឯកភាព​លើ​ការគាំទ្រ​លោក​អាន​ទឹ​ន​( Anutin )​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​។ ដោយ​បក្ស​ប្រជាជន​ថៃ​មាន​អាសនៈ​ក្នុង​រដ្ឋសភា ១៤៣​អាសនៈ ការគាំទ្រ​របស់​បក្សប្រឆាំង​នេះ​នឹង​ផ្ដល់ឱ្យ​លោក Anutin និង​គណបក្ស​ភូមិ​ចៃ​ដែលមាន៦៩អសនៈនឹងមាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា​។

​កាល​ពឺចុង​សប្តាហ៍​កន្លងទៅ លោក ណា​ថា​ភុង រឿង​បញ្ញាវុធ ប្រធាន​គណបក្ស​ប្រា​ឆា​ឈុន (People’s Party) បាន​ដឹកនាំ​ការប្រជុំ​ចរចា​២​ដាច់ដោយឡែក​ពីគ្នា ជាមួយ​តំណាង​គណបក្ស​ភឿ​ថៃ​របស់​លោកស្រី​ភែ​ថង​ថា​ន និង​គណបក្ស​ភូមិ​ចៃ​ថៃ របស់លោក អនុ​ធិ​ន ឆាន​រី​រៈ​គូ​ន​។ គណបក្ស​ទាំង​២​នេះ កំពុងតែ​ប្រជែង​គ្នា​ចង់បាន​ការគាំទ្រ​ពី​គណបក្ស​ប្រា​ឆា​ឈុន ដើម្បី​បាន​គ្រប់​សំឡេងឆ្នោត​គាំទ្រ​ក្នុង​សភា ចំនួន​២៧៧​សំឡេង ឈានទៅ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​របស់គេ​រៀងៗ​ខ្លួន​។ សម្រាប់​គណបក្ស​ភឿ​ថៃ ដែលមាន​អាសនៈ​ចំនួន​១៤០ សុំ​ស្នើ​លោក ឆៃ​ក្សេម និ​ទិ​ស៊ិ​រិ រីឯ​គណបក្ស​ភូមិ​ចៃ​ថៃ​វិញ មាន​អាសនៈ​ចំនួន​៦៩ ចង់​ស្នើ​លោក​អនុ​ធិ​ន ឆាន​វីរៈ​គូ​ន​។​

​នៅ​ថ្ងៃ​ចន្ទ​ទី​១​កញ្ញា គណបក្ស​ប្រា​ឆា​ឈុន​បាន​បើក​ការប្រជុំ​រវាង​សមាជិកសភា​របស់ខ្លួន​ទាំងអស់ ដើម្បី​ពិចារណា​សម្រេចចិត្ត​។ តែ​កិច្ចប្រជុំ​នេះ មិនបាន​ហុច​លទ្ធផល​អ្វី​ទេ ដោយ​សមាជិក​បក្ស​នេះ នៅតែ​មិនអាច​ជ្រើសរើស​បាន​ថា​គាំទ្រ​ខាង​ណា​។ ចប់​ការប្រជុំ លោក ផា​រីត វ៉ា​ឆា​រ៉ាស៊ី​ន្ធ អ្នកនាំពាក្យ​បក្ស​ប្រា​ឆា​ឈុន បាន​ប្រាប់​អ្នកកាសែត​ថា បើ​និយាយ​ដោយ​ត្រង់ៗ គឺ​សមាជិកសភា​បក្ស​របស់​លោក​ទាំងអស់គ្នា មិន​ទុកចិត្ត ទាំង​បក្ស​ភឿ​ថៃ ទាំង​បក្ស​ភូមិ​ចៃ​ថៃ​។ ដូច្នេះ គេ​នឹង​បន្ត​ជជែក​គ្នា​ទៀត​នៅ​ថ្ងៃ​អង្គារ​ទី​២​កញ្ញា ដើម្បី​ថ្លឹង​ថ្លែងថា​បក្ស​មួយណា​ល្អ​ជាង​។​សួ​ម​បញ្ជាក់ថា​កាល​ពឺ​បង្កើត​រដ្ឋា​ពឹ​បាល​ដំ​បួង​កណប​ក្ពឿ​ថៃ​បាន​ក្ប​ត​សម្ព​ន្ធ័​ពាប​ជាមួយ​គណបក្ស​ប្រ​ឆា​ឈួ​យ​ទោះ​សហកា​គណបក្ស​ខាង​យេ​ធា​ដើ​ម្ប​បង្កើត​រាជ​រដ្ឋា​ពឹ​បាល​ដេ​ា​យ​មាន​លេ​ា​សេដ្ឋ​វឺ​ស៊ឺន​ជា​នាយក​រដ្ឋ​ម​ន្ត្រឺ​។​

​សូមបញ្ជាក់ថា ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ថៃ បក្ស​នីមួយៗ​អាច​ស្នើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន គឺ​ទាល់តែ​បេក្ខជន​រូបនោះ ត្រូវបានតែងតាំង​ជា​ផ្លូវការ តាំងតែ​ពី​ពេល​បោះឆ្នោត​សភា​ឆ្នាំ​២០២៣​។ ក្នុងចំណោម​បេក្ខជន​មាន​សិទ្ធិ​ទាំង​៩​នាក់ គឺ​នៅសល់តែ​៥​នាក់​ទេ ដែល​គេ​អាច​ស្នើ​ឈ្មោះ​បាន ក្នុងនោះ​គឺមាន​លោក ឆៃ​ក្សេម និ​ទិ​ស៊ិ​រី បេក្ខជន​ចុងក្រោយបង្អស់​របស់​បក្ស​ភឿ​ថៃ និង​លោក អា​នុ​ធិ​ន ឆាន​វីរៈ​គូ​ន អតឺតរដ្ឋមន្ត្រឺក្រសួងមហាប្ទៃរដ្ឋាពឺបាលអ្នកស្រឺប៉ៃថងថានបេក្ខជន​តែមួយ​របស់​បក្ស​ភូមិ​ចៃ​ថៃ​ដែល​កំពុង​សកម្ម​ស្ទុះស្ទា​ចង់​ឡើងកាន់​អំណាច​។​

​សម្រាប់​ការគាំទ្រ​បង្កើត​រដ្ឋា​ពឹ​បាល​ថ្មឺ គណបក្ស​ប្រា​ឆា​ឈុន អតីត​បក្ស​កាវ​ក្លៃ​របស់លោក​ភិ​ថា លិ​ម​ចៈរើន​រ៉ាត់ បានដាក់​លក្ខខណ្ឌ​ថា បក្ស​ខ្លួន​អាច​ប្រគល់​សំឡេងឆ្នោត​នៅ​សភា​ចំនួន​១៤៣​សំឡេង​បាន តែ​ត្រូវគោរព​ខសន្យា​ធំៗ​មួយចំនួន​។ ទីមួយ គឺ​នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវតែ​ប្រកាស​រំលាយ​សភា​ចោល ដើម្បី​បោះឆ្នោត​សភា​ឡើងវិញ ក្នុង​រយៈពេល​យ៉ាងយូរ​៤​ខែ​។ ទឺ​២ រដ្ឋាភិបាល​ថ្មី​ត្រូវតែ​រៀបចំ​ធ្វើ​ប្រជាមតិ​ទូទាំងប្រទេស ដើម្បី​ឲ្យ​ប្រជាជន​ថៃ​សម្រេចចិត្ត លើ​គម្រោង​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ​។ មុននឹង​ចូលប្រជុំ​ព្រឹក​ថ្ងៃ​ចន្ទ លោក ណា​ថា​ភុង រឿង​បញ្ញាវុធ ប្រធាន​គណបក្ស​ប្រា​ឆា​ឈុន បាន​បញ្ជាក់ថា បក្ស​របស់លោក​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​នាយករដ្ឋមន្ត្រី​ណា ដែល​សន្យា​ជាក់ច្បាស់​ថា​នឹង​ប្រកាស​រំលាយ​សភា​។​

​នា​ថ្ងៃ​អង្គារ ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ លោក Phumtham Wechayachai បានសម្រេច​ចឹ​ត្ត​ទូល​ទៅ​ព្រះមហាក្សត្រ​ថៃ ដើម្បី​ស្នើ​សុំឱ្យ​ទ្រង់​យល់ព្រម​ចំពោះ​ការរំលាយ​សភា បន្ទាប់ពី​គណបក្ស​ភឿ​ថៃ មិនអាច​ធានាបាន​ថា បេក្ខជន​របស់ខ្លួន នឹងត្រូវ​ជ្រើសរើស​ជា​មេដឹកនាំ​បន្ទាប់​។ នេះ​បើតាម​សារព័ត៌មាន​ថៃ Khaosod។
​នយោបាយ​របស់​ប្រទេស​ថៃ កំពុងតែ​ស្ថិតក្នុង​ភាពវឹកវរ​យ៉ាង​ចលាចល​នា​ថ្ងៃ​ពុធ (៣ កញ្ញា​) នេះ ខណៈដែល​គណបក្ស​ភឿ​ថៃ ដែល​កំពុង​កាន់អំណាច ប្រកាសថា ខ្លួន​បានដាក់​រាជក្រឹត្យ​ទៅ​អង្គ​ព្រះមហាក្សត្រ​ដើម្បី​ស្នើ​រំលាយ​សភា និង​ដើម្បី​បើកផ្លូវ​ឱ្យមាន​ការបោះឆ្នោត​ថ្មី​មួយ ភ្លាមៗ​។​

​ចំណាត់ការ​របស់​បក្ស​ភឿ​ថៃ ក្នុងការ​រំលាយ​សភា បាន​កើតឡើង​នៅពេល​បក្ស​ប្រជា​និយម​ដែល​ធ្លាប់​តែមាន​ឥទ្ធិពល​មួយ​នេះ បាន​នឹង​កំពុង​បាត់បង់​ការគាំទ្រ​យ៉ាងខ្លាំង ហើយក៏​ប្រឈម​នឹង​ការតវ៉ា​ដ៏​តានតឹង​ប្រឆាំងនឹង​របប​គ្រប់គ្រង​របស់ខ្លួន​ផងដែរ​។ ទាក់ទង​នឹង​រឿងនេះ មានមតិ​ផ្ទុយគ្នា​ជាច្រើន​ក្នុងចំណោម​អ្នកជំនាញ​ច្បាប់​នៅ​ប្រទេស​ថៃ ថា​តើ​រដ្ឋាភិបាលចាំផ្ទះ​មាន​សិទ្ធិអំណាច​ក្នុងការ​រំលាយ​សភា​ដែរឬទេ​?​។​តើ​ព្រះមហាក្សត្រ​ថៃ​លេ​ា​កយល​ព្រម​រំលា​យស​ពា​ដែរ​ឬ​អត់​?​។​

ព្រោះថា​ល្បែង​រំលា​យស​ពា​នេះ​គឺ​វា​ចួ​ល​ក្នុង​ល្បែង​ន​យេ​ា​បាយ​ដែល​គណបក្ស​ប្រជាជន​ថៃ​កំពួ​ង​ចង់បាន​។​ក្នង​សង្គម​ថៃ​ប​ច្ចួប្ប​ន្ន​នេះ​ប្រជាពលរដ្ឋ​ពឹ​សេស​ក្រួ​ម​យួ​វជន​គេ​មន​សប្បាយ​ចឹ​ត្ត​ជាមួយ​របប​រាជា​នឹ​យម​នឹង​ពួក​យេ​ា​ធា​តើ​កា​បោះ​ឆ្នេ​ា​ត​ថ្មឺ​វា​ប្រាកដ​ទេ​ថា​គណបក្ស​គាំទ្រ​យេ​ា​ធា​នឹង​ឈ្នះ​?​។​តើ​ទា​ហ៊ាន​អាច​នឹង​លួ​កដៃ​ដណ្តើមយក​អំណាច​ទៀត​ទេ​?​។​ព្រោះ​ស្រួ​ក​ថៃ​មាន​រដ្ឋប្រហារ​យេ​ា​ធា​១៨​ដង​រួចមកហើយ​!៕a jay thay1 a jay thay2 a thai new prim 


​