
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 31727 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599146 នាក់
រុស្ស៊ី៖លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តការសន្ទនាប្រកបដោយស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងការទូតចំពោះបញ្ហាអ៊ុយក្រែនបន្ទាប់ពីបានទទួលបេសកជនពីប្រធានាធិបតីអាមេរិក ។ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាអស់រយៈពេលជាង ៣ម៉ោង ជាមួយប្រេសិតអាមេរិក២រូប កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ទីប្រឹក្សាលោក ពូទីន លោក Yuri Ushakov បាននិយាយថា មន្រ្តីអាមេរិកទាំង២រូប គឺលោក Steve Witkoff និងលោក Jared Kushner បានលើកឡើងនូវគំនិតមួយចំនួនពាក់ព័ន្ធនឹងមធ្យោបាយដែលអាចធ្វើទៅរួច ដើម្បីសម្រេចបានដំណោះស្រាយ។ លោក Ushakov មិនបានបញ្ជាក់លម្អិតថា គំនិតទាំងនោះមានអ្វីខ្លះទេ។ លោកបានឱ្យដឹងថា លោកពូទីន បានប្រាប់អ្នកទាំងពីរថា រុស្ស៊ីកំពុងមានវឌ្ឍនភាពពិតប្រាកដនៅលើសមរភូមិ និងមានភាពជឿជាក់ខ្ពស់ ក្នុងការសម្រេចបានគោលដៅរបស់ខ្លួន ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយ «ឫសគល់ដើមនានានៃជម្លោះ»។
សេចក្តីថ្លែងការណ៍ស្រដៀងគ្នាដូចខាងលើ សុទ្ធតែជាជំហរដែលទីក្រុងមូស្គូ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀត អំឡុងសង្គ្រាម ដែលបានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំកន្លះមកហើយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៊ីនិងអ៊ុយក្រែន បានបង្កើនការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយ ខណៈនៅតាមសមរភូមិមុខភាគច្រើន គឺនៅតែមានស្ថានភាពដដែល។
បេសសកជនប្រធានាធីបតីត្រាំលោក Witkoff និងលោក Kushner មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញជំនួបខាងលើ។ អ្នកទាំងពីរបានមកកាន់ទីក្រុងមូស្គូជាលើកដំបូង គិតចាប់តាំងពីខែមករា ។ បេសកជនអាមេរិកទាំង២រូប បានចាកចេញពីទីក្រុងមូស្គូភ្លាមៗ បន្ទាប់ពីបើកកិច្ចពិភាក្សា ហើយគ្រោងជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងកៀវ នាថ្ងៃអាទិត្យនេះ។ សេតវិមានបាននិយាយថា ប្រេសិតអាមេរិក បានពិភាក្សាអំពីផែនការលម្អិតសំខាន់ៗ សម្រាប់ជំហានបន្ទាប់ ដើម្បីឆ្ពោះទៅរកការបញ្ចប់សង្គ្រាមអ៊ុយក្រែន ក្នុងជំនួបកាលពីថ្ងៃសៅរ៍ ជាមួយលោក ពូទីន។
នៅក្នុងសុន្ទរកថាដែលត្រូវបានផ្សាយតាមទូរទស្សន៍ នៅពេលចាប់ផ្តើមកិច្ចពិភាក្សាជាមួយក្រុមបេសកជនអាមេរិក លោក ពូទីន បានកោតសរសើរ កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការជួយបញ្ចប់សង្គ្រាម។ លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍ថា សហរដ្ឋអាមេរិកមានសំណើថ្មីៗមួយចំនួន ដើម្បីជួយបញ្ចប់សង្គ្រាម ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតឡើយ។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ី ផ្អាកវាយប្រហារលើទីក្រុងកៀវ រយៈពេល៣ថ្ងៃ ដោយសារទស្សនកិច្ចរបស់ប្រេសិតអាមេរិក។ ក្នុងរយៈពេល១០ថ្ងៃកន្លងមក រុស្ស៊ីបានវាយប្រហារទីក្រុងកៀវទាំងពេលថ្ងៃ និងពេលយប់ ដោយប្រើមីស៊ីលនិងយន្តហោះដ្រូន រួមទាំងការវាយប្រហារកាលពីថ្ងៃសុក្រ លើទីស្នាក់ការរបស់ SBU ដែលជាទីភ្នាក់ងារសន្តិសុខរបស់អ៊ុយក្រែន។
ក្នុងអំឡុងរដូវក្តៅឆ្នាំនេះ អ៊ុយក្រែនបានធ្វើការវាយប្រហារដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើ រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងរបស់រុស្ស៉ី ព្រមទាំងឃ្លាំងក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី Wildberries ក្នុងគោលបំណងបង្កើនការចំណាយសម្រាប់ទីក្រុងមូស្គូ ក្នុងការបន្តសង្គ្រាមរបស់ខ្លួន។ យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវបានត្រៀមខ្លួន មិនធ្វើការវាយប្រហារលើទីក្រុងមូស្គូ រហូតដល់ថ្ងៃចន្ទ ស្របពេលប្រេសិតអាមេរិកធ្វើទស្សនកិច្ច។
ទោះបីយ៉ាងណាបើតាមពត៍័មាននានាបានរាយការណ៍ថា៖ការភាក្សាគ្នារយៈពេលជាង ៣ម៉ោងនៅវិមានក្រឹមឡាំង រវាងលោក Putin និងក្រុមបេសកជនអាមេរិក បានផ្តោតលើចំណុចស្នូលសំខាន់ៗដូចខាងក្រោម៖សំណុំរឿងដែនដី (Territorial Question)៖ វិមានក្រឹមឡាំងបានគូសបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានការដោះស្រាយលើបញ្ហាដែនដីជាមុន ដោយរុស្ស៊ីនៅតែបន្តទាមទារឱ្យអ៊ុយក្រែនដកទ័ពចេញពីតំបន់ Donbass និងដែនដីដែលរុស្ស៊ីបានទាមទារជាផ្លូវការ។
ការបង្កើតក្រុមការងារត្រីភាគី (Trilateral Working Group)៖ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមការងារត្រីភាគី (អាមេរិក-រុស្ស៊ី-អ៊ុយក្រែន) ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខ ព្រមទាំងបង្កើតក្រុមការងារទ្វេភាគី (អាមេរិក-រុស្ស៊ី) ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សង្គ្រាមនៅអ៊ុយក្រែនដែលបានផ្ទុះឡើងតាំងពីដើមឆ្នាំ២០២២ មិនត្រឹមតែជាជម្លោះប្រដាប់អាវុធរវាងប្រទេសជិតខាងទាំងពីរនោះទេ ប៉ុន្តែវាបានវិវត្តទៅជាវិបត្តិភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតមួយចាប់តាំងពីសង្គ្រាមត្រជាក់មក។ ។ភាគីទាំងសងខាងខាតបង់កម្លាំងទ័ព និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយគ្មានភាគីណាមួយអាចយកឈ្នះដាច់ដោយអាវុធបានឡើយ។
អ៊ុយក្រែន៖ ខាតបង់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ជាង ២.៨ទ្រីលានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ប្រមាណ ៤៨៦ប៊ីលានដុល្លារ។ខាង រុស្ស៊ី៖ មូលនិធិបម្រុងប្រមាណ ៣០០ប៊ីលានដុល្លារអាមេរិក របស់ធនាគារកណ្តាលរុស្ស៊ី ត្រូវបានបង្កកនៅក្នុងធនាគារអឺរ៉ុប និងលោកខាងលិច។ ការចំណាយលើប្រតិបត្តិការយោធា និងការផលិតអាវុធជារៀងរាល់ថ្ងៃ បានស៊ីប្រាក់ថវិការដ្ឋប្រមាណ ២០% ទៅ ៣០% នៃថវិកាជាតិរុស្ស៊ី។
មុនមានជំនួបនេះលោក Trump បានថ្លែងថា លោកស្គាល់លោក Putin ច្បាស់រក្សាទំនាក់ទំនងល្អជាមួយគ្នា ហើយលោកបានបញ្ជាក់ថា រុស្ស៊ីមិនមានបំណងវាយប្រហារលើប្រទេសសមាជិក NATO ឡើយ។កញ្ចប់ជំនួយសរុបប្រមាណ ១៧៥ប៊ីលានដុល្លារ បានចាយអស់នៅអ៊ុយក្រែន។លុយជំនួយទាំងនេះលោកប្រធានាធិបតីត្រាំប្រកាសចង់ឲ្យអឺរ៉ុបចេញសងអាមេរិក។