» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1208 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300128 នាក់

លោកស្រី អោ​ង សាន​ស៊ូ​ជី​និង​ទីប្រឹក្សា​ជាតិ​អូស្ត្រាលី ទទួលទោស​បន្ថែមទៀត​មិន​ស្តាប់​ការសុំ​លើកទោស​

​មី​យ៉ាន​ម៉ា​៖​តុលាការ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​២៩​ខែកញ្ញា បាន​កាត់ទោស​លោកស្រី​អោ​ង សាន​ស៊ូ​ជី និង​អ្នកសេដ្ឋកិច្ច​ជនជាតិ​អូស្ត្រាលី Sean Turnell ឱ្យ​ទទួលទោស​ជាប់គុក​បន្ថែម​៣​ឆ្នាំ​ទៀត​ពីបទ​បំពាន​ច្បាប់​សម្ងាត់​របស់​ជាតិ​។​​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​បាន​ផ្សាយ​ថា តុលាការ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បច្ចុប្បន្ន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាលយោធា បានសម្រេច​ផ្តន្ទាទោស​អតីត​មេដឹកនាំ លោកស្រី អោ​ង​សាន ស៊ូ​ជី ព្រមទាំង​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​ឱ្យ​ជាប់គុក​ម្នាក់​៣​ឆ្នាំ​បន្ថែមទៀត​។​a burma sujy1 

​លោកស្រី ស៊ូ​ជី និង​លោក ថឺ​ន​ណេ​ល ត្រូវបាន​ចោទប្រកាន់​ពីបទ​បំពាន​ច្បាប់​កិច្ចការ​សម្ងាត់​របស់រ​ដ្ឋ ដែលមាន​ទម្ងន់ទោស​ជា​អតិបរមា​គឺ ១៤​ឆ្នាំ​ក្នុង​ពន្ធនាគារ ខណៈដែល​អ្នក​ទាំងពីរ​សុទ្ធតែ​បាន​ប្រកាន់​ជំហរ​ថា មិនបាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការចោទប្រកាន់​នេះឡើយ​។ ប្រភព​ដែល​ដឹងឮ​អំពី​សវនាការ​កាត់ទោស ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​មិន​បើកចំហ នៅឯ​រដ្ឋធានី​ណៃ​ពិដោ​នេះ បាន​បង្ហើប​ប្រាប់ថា លោកស្រី ស៊ូ​ជី និង​លោក ថឺ​ន​ណេ​ល ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់​៣​ឆ្នាំ​។​

​ក្នុង​សំណុំរឿង​ដាច់ដោយឡែក កាលពីពេល​កន្លងមក លោកស្រី អោ​ង​សាន ស៊ូ​ជី គឺ​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​សរុប​​រយៈពេល​ជាង ១៧​ឆ្នាំ​រួចស្រេច​ហើយ ដោយ​ការចោទប្រកាន់​ភាគច្រើន ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ ពាក់ព័ន្ធ​នឹង​ការឃុំខ្លួន​លោក សន ថឺ​ន​ណេ​ល នៅ​មី​យ៉ាន់​ម៉ា រដ្ឋាភិបាល​អូស្ត្រាលី​ធ្លាប់បាន​ទទូច​ឱ្យមាន​ការដោះលែង​លោក​វិញ​ជាបន្ទាន់ ហើយ​ច្រានចោល​ការសម្រេចចិត្តរ​បស់​តុលាការ​មី​យ៉ាន់​ម៉ា ក្នុងការ​បើកសវនាកា​រ​ជំនុំ​ជម្រះក្តី​លើ​រូបលោក​។​

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី ផេ​ន​នី វង់ (Penny Wong) បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​អូស្ត្រាលី​សូម​បដិសេធ​សេចក្តីសម្រេច​របស់​តុលាការ​មី​យ៉ាន់​ម៉ា ដែល​កាត់ទោស​ឲ្យ​លោក​សាស្ត្រាចារ្យ សន ថឺ​ន​ណេ​ល (Sean Turnell) ហើយ​អំពាវនាវ​ឲ្យ​ដោះលែង​រូបលោក​ជាបន្ទាន់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​។​​លោកស្រី ផេ​ន​នី វង់ បាន​គូសបញ្ជាក់ថា «​រដ្ឋាភិបាល​អូស្ត្រាលី​សូម​ច្រានចោល​ការចោទប្រកាន់​ទាំងឡាយ ដែល​ប្រឆាំងនឹង​លោក​សាស្ត្រាចារ្យ ថឺ​ន​ណេ​ល កំលុងពេល​ជាង​១៩​ខែ ដែល​លោក​ត្រូវបាន​គេ​ឃុំឃាំង​ដោយ​អយុត្តិធម៌ ដោយ​របប​យោធា​មី​យ៉ាន់​ម៉ា​»​។ អូស្ត្រាលី នឹង​បន្ត​តស៊ូ​មតិ​សម្រាប់​ការដោះលែង និង​ឲ្យ​លោក​សាស្ត្រាចារ្យ​អាច​ត្រឡប់មក អូស្ត្រាលី​វិញ​.។​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ក៏​ធ្លាប់បាន​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ដែរ​តែ​មេដឹកនាំ​យោធា​លោក​មីន​អុង​ឡាំង​ធើ​ង៉ើ​យ​!៕a burma sujy4 a burma sujy3 a burma hn a burma sujy2