» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8228 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698399 នាក់

កីឡាការិនី​ក្មេង​កូនកាត់​ខ្មែរ​ម៉ិ​ក​ស៊ិ​កូ​សញ្ជាតិ​អា​គាំង​ឈ្នះ​បាន​មេដាយមាស​ពី​ការប្រកួត​កីឡា​អាស៊ាន​លើក​ទី​១៨

 

​ឥណ្ឌូណេស៊ី​៖​ទីបំផុត​កម្ពុជា ដណ្ដើមបាន​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា​(jessika Khan) បាន​យកឈ្នះ​កីឡាការិនី​អារ៉ាប់​រួម Alhinaai Mahra ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ លើ​វិញ្ញាសា​ទម្ងន់​ក្រោម ៤៩​គីឡូក្រាម នៅ​ទីក្រុង​ហ្សា​កាតា​មុននេះ​បន្ដិច ។​a jessika4 

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម បាន​ឲ្យ​ដឹង​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ថា នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​គ្រួសារ​កីឡា​ជាតិ​កម្ពុជា ដែល​ដណ្ដើមបាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី ៤​ឆ្នាំ​ម្ដងនេះ ហើយក៏​ជា​មេដាយមាស​ទី​២ ក្នុង​ប្រវត្តិសាស្ដ្រ​ផងដែរ បន្ទាប់ពី​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ដណ្ដើមបាន​មេដាយមាស​លើកដំបូង ក្នុងការ​ប្រកួត​កីឡា Asian Games លើក​ទី​១៧ នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១៤តែបរាជ័យនៅអស៊ានហ្គេមលើកទី១៨នេះ ។​

​គួរ​បញ្ជាក់ថា ទម្រាំ​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ ក្នុងនាម​ប្រភេទ​កីឡា​ថ្មី ដែល​ទើបបាន​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើកដំបូង ក្នុង​ឆ្នាំ​២០១៨​នេះ ខាន់ ចេ​សា បាន​ឆ្លងកាត់​ការប្រកួត ៦​លើក​។​.

​ចេ​សា ធ្វើការ​ប្រកួត​ត្រឹម​១​ថ្ងៃ ត្រូវ​ជួប​គូប្រកួត​រហូតដល់​ទៅ​៥ នាក់ ទើប​ឈាន​មក​ដណ្តើម​មេដាយ​បាន ក្នុងនោះ ប្រកួត​ទី​១ យក​ឈ្មះ​កីឡាការិនី ថៃ Boonsorn Wuwannan ដោយ​ពិ​ន្ទ​ដាច់ ១០០–០ ក្នុង​ប្រភេទ​ទម្ងន់ –៤៩​គីឡូក្រាម ។​

​ប្រកួត​ទី​២ កីឡាការិនី ចិន​បោះបង់ចោល​ការប្រកួត ខណៈ​ទី​៣ ឈ្នះ​កីឡាការិនី អ៉ី​រ៉ុង Pirhady Nahid រីឯ​ប្រកួត​ទី​៤ ឈ្នះ​ហ្វីលីពីន Jenna Kaila Napolis ដោយ​ពិន្ទុ​១០០​ទល់​០ ដាច់​តែម្តង មុន​និង ឈាន​មក​ការប្រកួត​ចុងក្រោយ ឈ្នះ​កីឡាការិនី អារ៉ាប់​រួម Alhinaai Mahra ដណ្តើម​មេដាយមាស​។​


​នេះ​ជា​មេដាយមាស​ទី​២ ហើយ​សម្រាប់​ប្រ​វិ​ត្ថ​សាស្ត្រ​កម្ពុជា​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​អាស៊ាន​ហ្គេម ដោយ​កាលពី​លើក​ទី​១ គឺ​រកបាន​ដោយ​កីឡាការិនី តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ហើយ​៤​ឆ្នាំ​បន្ទាប់ ពោលគឺ​ឆ្នាំ​២០១៨​នេះ គឺ​រកបាន​ដោយ​កីឡាការិនី វ័យ​១៦​ឆ្នាំ កូន​ខ្មែរ អាមេរិក Jessa Khan​។​

​រីឯ​កីឡាករ​ខូវ វិ​វ​ឌ្ឍ​នា នៃ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ (Ju-Jitsu) របស់​កម្ពុជា បាន​ប្រកួត​ចាញ់​កីឡាករ​តួ​កមេ​នី​ស្ថាន Jelilmuhammet Hojamyradov ក្នុង​ទម្ងន់​ក្រោម​៦៩​គីឡូក្រាម​។​


​សូម​បញ្ចាក់​ដែរ​ថា កីឡាការិនី​ជេ​ស៊ីកា​ឃាន់​( Jessa Khan)​ទើប មាន​អាយុ​១៦ ឆ្នាំ កូន​ខ្មែរ​អាមេរិក ដែលមាន​ឪពុក​ជា​ខ្មែរ ម្តាយ​ជនជាតិ ម៉ិច​ស៊ិ​កូ សញ្ជាតិ​អាមេរិក មាន​បងប្អូន​៤​នាក់ រស់នៅ​រដ្ឋកា​លី​ហ្វ​ញ៉ា​។​

​កញ្ញា Jessa Khan ដែលមាន កម្ពស់​តែ​១.៥២​ម៉ែត្រ​តែ នាង​ធ្លាប់មាន​បទពិសោធ​ច្រើន និង​ឈ្នះ​មេដាយមាស​កម្រិត​អន្តរជាតិ​ជាច្រើន ហើយ​នេះ​អាច​និយាយបានថា ជា​មេដាយមាស ទី​១ ក្នុង​កីឡា​ទ្វីបអាស៊ី ដែល​នាង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ។​

​រំលឹក​បន្ថែមថា កីឡា​ម៉ូតូ​ទឹក ដែល​កម្ពុជា ប​ញ្ចូ​ន​កីឡាករ​២​នាក់​ទៅ​ចូលរួម​នោះ ក៍​សង្ឃឹមថា ដណ្តើមបាន​មេដាយ ក្រោយ​ការប្រកួត​២​ថ្ងៃ តាំង​ពីថ្ងៃ​ម្សិលមិញ​មក គឺ​ទទួលបាន​លទ្ធផល​ល្អ​ច្រើនលើក ក្នុង​ជុំ​ប្រកួត​របស់ខ្លួន ដោយ​មុននេះ​បន្តិច​លទ្ធផល​របស់​កម្ពុជា សរុប​ពិន្ទុ​រហូតដល់​ទៅ ១១៣ ពិន្ទុ​ឈរ លេខ​១ តាម​ពីក្រោយ​ដោយ​ប្រទេស​ថៃ មាន​១០៨​ពិន្ទុ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់ វិញ្ញាសា ម៉ូតូ​តូច Ski Modified វគ្គ​ទី​3 សាលី អូ​មើ​តរបស់​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់ លេខ​១ , ម៉ឺន មូស​ស្តា​ន ចំណាត់ថ្នាក់​លេខ​២ ខណៈ​ការប្រកួត នា​ថ្ងៃស្អែក​វគ្គ​ផ្តាច់ព្រ័ត្រ សង្ឃឹមថា អាច មេដាយមាស​១ និង​សំរឹទ្ធ​មួយ​ក្នុង​វិញ្ញាសា​នេះ​៕

a jessika a jessika1 a jessika2 a jessika3 

 

 


​