» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5948 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619188 នាក់

ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០២៥ ប្រព្រឹត្តទៅ​ធម្មតា​នៅខេត្តបន្ទាយមានជ័យ​

 

​បន្ទាយមានជ័យ ៖ ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០២៥​នេះ ប្រព្រឹត្ត​ទៅតាម​ការគ្រោង​ទុក​របស់​ក្រសួង​និង​មន្ទីរអប់រំ យុវជន​និង​កីឡា សហការ​នឹង​រដ្ឋបាលខេត្ត​ចាប់ពី​ព្រឹក​ថ្ងៃទី​២៨​សីហា បើទោះបីជា​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ​នៃ​ឃុំ​អូរ​បី​ជាន់ មាន​សភាពការណ៍​តានតឹង​ខ្លះ​ក៏ដោយ​។​a bak meanjey2 

​លោក​ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ​ស​ម្រា​ប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម័យ​ប្រឡង​ថ្ងៃ​២៨​ខែសីហា ឆ្នាំ ២០២៥ មាន​បេក្ខជន​ចុះឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​សរុប ៖ ៦.៥៥២ នាក់ / ស្រី ៣.៧២៥​នាក់​។​​ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​សរុប ១.៨២៥​នាក់ / ស្រី ១.១០៧​នាក់ ។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន​៤.៧២៧​នាក់​/​ស្រី​២.៦១៨​នាក់ ។​

​មាន​ចំនួន​៨​មណ្ឌល : ដែល​ថ្នាក់​វិទ្យាសាស្ត្រ​មាន​៣ មណ្ឌល គឺ ១.​មណ្ឌល​ហ៊ុនសែន​សូ​ភី ២.​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន ខ្លា​កូន ៣.​មណ្ឌល​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​។ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​៥​មណ្ឌល គឺ​៤-​មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ ។​៥ -​មណ្ឌល​វិទ្យាល័យ​សម្តេចឪ ។ ៧.​មណ្ឌល​សកល​វិទ្យាល័យ UME ។​៧-​មណ្ឌល​វិទ្យាល័យ​អូ​អំបិល និង​៨-​មណ្ឌល​អនុវិទ្យាល័យ​ទឹកថ្លា​។​

​បេក្ខជន នារី​ចំណេះ​ទូទៅ​រដ្ឋ​និង​ឯកជន​ត្រូវ​ប្រឡង​នៅ​មណ្ឌល​៦ ខាងលើ លើកលែង​បេក្ខជន​បំពេញវិជ្ជា​និង​ស្វៃរិន ប្រឡង​នៅ​មណ្ឌល​អនុវិទ្យាល័យ​ទឹកថ្លា​។​​លោក ឈូ ប៊ុន​រឿង បានឱ្យដឹង​ផងដែរ​ថា ចំពោះ​បេក្ខជន​ដែលមាន​ឈ្មោះ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០២៥ នៅ​ខេត្តបន្ទាយមានជ័យ​មាន​បេក្ខជន​រងគ្រោះ​ដោយសារ​ទាហាន​ថៃ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ ដែរ​ឬ​អត់ លោក​បាន​ឆ្លើយថា នៅ​ទី​នៅ​មិនទាន់មាន​ថ្នាក់​វិទ្យាល័យ​តែ​ទោះជា​យ៉ាងណា​លោក​នឹង​ឱ្យ​ខាង​ការិយាល័យ​អប់រំ​ធ្វើការ​សិក្សា​។​


​លោក យឹម សំណាង អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​ប្រជុំ​ត្រៀមប្រឡង​នៅ​សាលាខេត្ត​និង​ចុះ​ពិនិត្យ​ស្ថានភាព​តាម​មណ្ឌល​កន្លងមក ក៏ដូចជា​ចូលរួម​ប្រជុំ​ជាមួយ​ប្រតិភូ​ក្រសួង​អប់រំ គណៈមេប្រយោគ អប្បមាទ​ទូទាំងប្រទេស​និង​ខេត្ត ក៏ដូចជា​អ្នកសង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​២៦ ខែសីហា បាន​មានប្រសាសន៍ថា គឺធ្វើឡើង​ដើម្បីឱ្យ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ឆ្នាំ​២០២៥ ប្រព្រឹត្តទៅ​បានល្អ មាន​ប្រសិទ្ធភាព និង​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព​និង​ស្របតាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ទើប​លទ្ធផល​ប្រឡង​អាច​ទទួលយកបាន​៕a bak meanjey1 a bak udor 

​