
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6345 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696516 នាក់
ភ្នំពេញ៖ ក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គ យកចំណាត់ថ្នាក់លេខ១ និងលេខ២ នៅភូមិវប្បធម៌ ដណ្ដើមយកពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
សម្រាប់ការប្រកួតនេះ ធ្វើឡើងរវាង លោក សុខ លឹមហេង អាយុ២៤ឆ្នាំ និងលោក ជា ស៊ីដេត អាយុ៤១ឆ្នាំ ដើម្បីដណ្តើមយកពានរង្វាន់សម្តេចតេជោ លេខ១ និងលេខ២។ ជាលទ្ធផល ចំណាត់ថ្នាក់លេខ១បានទៅលើ លោក សុខ លឹមហេង ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។ ចំណែកការប្រកួតកាលពីថ្ងៃទី១៨ ខែមេសា ជាកម្មវិធីប្រកួតកីឡាអុកចត្រង្គ វ័យកុមារ យកចំណាត់ថ្នាក់លេខ១ និងលេខ២ ហើយចំណាត់ថ្នាក់លេខ១ បានទៅលើ កុមារា ឈ្មោះ សេង វុត្រា អាយុ១២ឆ្នាំ ជាស្ដេចអុកប្រចាំឆ្នាំ២០២៦។
ជើងឯករងកុមារា ជីង ផេងឡេង, ចំណាត់ថ្នាក់លេខ៣កុមារា ឈាវ បូរិន្ទ។ កុមារទាំង៣នាក់បានបរិច្ចាគថវិកា៣០ភាគរយនៃប្រាក់រង្វាន់ទទួលបានជូនដល់វីរកងទ័ពជួរមុខ ដើម្បីជាការដឹងគុណដល់ស្មារតីលះបង់របស់ពួកគាត់។ ចំណែកឯផ្នែកមហាជន(ស្តេចអុក) ជ័យលាភីបានចូលរួមបរិច្ចាគថវិកាប្រាក់រង្វាន់ជ័យលាភី៥០ភាគរយជូនដល់វីរកងទ័ពជួរមុខ.។
សូមបញ្ជាក់ថា ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ហើយនៅថ្ងៃបញ្ចប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត » នៅតាមទីតាំងទាំង៦ ដូចជា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង៕