» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11618 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701789 នាក់

ធ្វើ​ច​ត្តា​ឡី​ស​ក័​ព្រះសង្ឃ​គង់នៅ​វត្ត​អធ្វា មិន​ឲ្យ​និមន្ដ​ចេញទៅ​ក្រៅ​១៤​ថ្ងៃ​!!


​សៀមរាប​៖​ព្រះគ្រូ​វិជ័យ​រង្សី បណ្ឌិត ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប មាន​ថេរៈ​ដិ​កា​ថា អាជ្ញាធរខេត្ត និង អនុគណ​ក្រុង​សៀមរាប សម្រេច​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់នៅ​វត្ត​អធ្វា ក្នុង​ក្រុង​សៀមរាប និមន្ដ​ចេញ​ក្រៅ ឬ​ទទួល​ការ​និមន្ត​ទៅ​សូត្រមន្ត​ក្នុង​ពិធី​ផ្សេងៗ​ឡើយ បន្ទាប់ពី​គ្រួសារ​ដែលមាន​វិជ្ជមាន​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា បាន​ទៅរក​លោកយាយ​ចុងភៅ​ក្នុង​វត្ត ដើម្បី​ស្រោច​ទឹក និង ចង​អំ​បោះដៃ ទៅតាម​ជំនឿ​សាសនា​របស់​ខ្មែរ ព្រោះ​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នៃ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ និង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ធ្ងន់ធ្ងរ​ឆ្លង​ចូលក្នុង​សហគមន៍ ។​a monk tvea 

រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត សុំ​ផ្អាក​ព្រះសង្ឃ​ទាំង​២៦​អង្គ រយៈពេល​១៤​ថ្ងៃ មិនឱ្យ​និមន្ត​ចេញ​ក្រៅ​។ ​ព្រះគ្រូ​វិជ័យ​រង្សី បណ្ឌិត ឡា​ច លាង បាន​សំណូមពរ​ដល់​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​នានា មិនគួរ​អនុញ្ញាត​ឲ្យ ភិក្ខុ សាមណេរ និមន្ដ​ចេញ​ក្រៅ ក្នុងករណី​មិនចាំបាច់ ហើយក៏​ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​ពិនិត្យ​សុខភាព ត្រូវមាន​ឧបករណ៍​វាស់​កំដៅ មាន​សាប៊ូ ជេ​ល​ឬ​អាល់កុល​សម្រាប់​លាង​សំអាត​ដៃ ត្រូវ​ពាក់​ម៉ាស ក្រ​ម៉ា និង​ត្រូវ​រក្សា​គម្លាត​បុគ្គល យ៉ាងតិច​ឱ្យបាន​១,៥០​ម ។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​២៩ - ៣០ ខែវិច្ឆិកា និង​ថ្ងៃទី​០១ ខែធ្នូ សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប ចំនួន ៤៩០ នាក់ ដែល​បាន​យក​សំណាក​មក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់ ៕
​ប្រភព​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​a monk tvea1 a monk tvea2 

​